ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គមស៊ីវិលបានជំរុញចលនា ប្រឆាំងអំពើពុករលួយ


ក្រុមអង្គការសង្គមស៊ីវិលបានជំរុញឱ្យមានចលនាប្រឆាំងនឹងអំពើពុករលួយនៅ
ក្នុងការប្រារព្ធទិវាអន្តរជាតិប្រឆាំងអំពើពុករលួយដែលមន្ត្រីរដ្ឋាភិបាលបានស្វា-
គមន៍។

លោកជន សក្តា សូមជូនព័ត៌មាននេះ។

អង្គការមិនមែនរដ្ឋាភិបាលប្រមាណ៥០បានប្រមូលផ្តុំគ្នាប្រារព្ធទិវាអន្តរជាតិប្រ-
ឆាំងអំពើពុករលួយនៅថ្ងៃពុធនេះ ដើម្បីអំពាវនាវឱ្យមានចលនាប្រយុទ្ធប្រឆាំង
នឹងអំពើពុករលួយ ដែលកំពុងធ្វើឱ្យអន្តរាយដល់ការអភិវឌ្ឍន៍ និងនីតិរដ្ឋនៅ
កម្ពុជា។

ក្រុមប្រទេសផ្តល់ជំនួយអន្តរជាតិបានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាអនុម័តច្បាប់
ប្រឆាំងអំពើពុករលួយនេះដោយគម្រាមដាក់លក្ខខណ្ឌតឹងរឹង ឬដកមូលនិធិទៅ
កាន់ប្រទេសដែលត្រូវការជំនួយ បើការរីកចម្រើនមិនត្រូវបានធ្វើឡើងនៅក្នុងការ
អនុវត្តច្បាប់នេះ។

លោកសុខ សំអឿន នាយកក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានថ្លែងថា សង្គម
កម្ពុជានឹងមិនអាចកាត់បន្ថយអំពើពុករលួយបានតែ បើគ្មានយុទ្ធសាស្ត្រច្បាស់
លាស់ គ្មានឆន្ទៈពិតប្រាកដរបស់មេដឹកនាំនយោបាយជាន់ខ្ពស់ និងគ្មានកំណែ
ទម្រង់ស្ថាប័នតុលាការ និងប៉ូលិស។

"បើយើងនៅតែបណ្តែតបណ្តោយឱ្យមានអំពើពុករលួយកាន់តែរីកដុះដាលនៅ
ក្នុងសង្គមរបស់យើងនោះ ភាពអយុត្តិធម៌សង្គមនឹងកាន់តែកើនឡើង ប្រជា
ពលរដ្ឋនឹងកាន់តែក្រីក្រទៅ និងមនុស្សនឹងកាន់តែបាត់បង់ដីកម្មសិទ្ធិ"។

លោកស្រី ម៉ម ស៊ីថា ប្រធានគណៈកម្មាធិការកម្ពុជាឯករាជ្យប្រឆាំងអំពើពុក
រលួយ បានថ្លែងថា យើងមានការព្រួយបារម្ភពីអំពើពុករលួយ ដែលបង្កការ
គម្រាមកំហែងដល់ស្ថេរភាព និងសន្តិសុខសង្គម ព្រមទាំងធ្វើឱ្យអន្តរាយដល់
ស្ថាប័នជាតិ និងតម្លៃនៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង ក្រមសីលធម៌
ហើយការធ្វើឱ្យគ្រោះថ្នាក់ដល់កិច្ចអភិវឌ្ឍន៍ និងនីតិរដ្ឋ។

"ចំពោះក្តីបារម្ភដូចបានសម្បែងជូនខាងលើនេះ យើងទាំងអស់គ្នាត្រូវខិតខំ
បំផុសបំផុល និងជំរុញចលនាប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យមានសកម្មភាព
ខ្លាំងក្លាស្រួចស្រាវដើម្បីកែប្រែសង្គមរបស់យើងឱ្យមានភាពស្អាតស្អំ មានតម្លា
ភាព និងមានការទទួលខុសត្រូវ"។

លោកស្រីជា វណ្ណាត អ្នកវិភាគឯករាជ្យ បានថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងអំពើ
ពុករលួយ គឺជាតួនាទីរបស់យើងទាំងអស់គ្នា មិនមែនជាតួនាទីរបស់រដ្ឋាភិបាល
តែឯងប៉ុណ្ណោះទេ។

អង្គការតម្លាភាពអន្តរជាតិ Transparency International បានដាក់អំពើពុក
រលួយរបស់ប្រទេសកម្ពុជាក្នុងលំដាប់ថ្នាក់លេខ១៥៨នៃប្រទេសសរុប១៨០នៅ
ក្នុងឆ្នាំ២០០៩នេះ ដែលស្ថិតលើប្រទេសឡាវ និងភូមា។

លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបាន
ថ្លែងថា យើងទាំងអស់គ្នាត្រូវរួមគ្នាប្រឆាំងនឹងអំពើពុករលួយ។

"ប្រជាពលរដ្ឋ កសិករ កម្មករ ពាណិជ្ជករ សង្គមស៊ីវិលនិងរាជរដ្ឋាភិបាល យើង
ទាំងអស់គ្នារួមគ្នាប្រឆាំងនឹងអំពើពុករលួយដើម្បីរក្សាបាននូវតម្លាភាពនិងប្រសិទ្ធិ
ភាពក្នុងការអភិវឌ្ឍ។ នៅថ្ងៃសុក្រនេះ រាជរដ្ឋាភិបាលនឹងលើកយកសេចក្តីព្រាង
ច្បាប់ប្រឆាំងអំពើពុករលួយ ទៅដាក់ពិភាក្សានៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋ
មន្ត្រីដែលជាការខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល"។

ក្នុងឆ្នាំ២០០៤ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក(USAID)បាន
រកឃើញថា ប្រទេសកម្ពុជាបានបាត់បង់ប្រាក់ចំណូលរវាងពី៣០០ទៅ៥០០លាន
ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងស.រ.អា.៕

XS
SM
MD
LG