ប្រទេសកម្ពុជា
បានអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិមានកម្មសិទ្ធិផ្ទះសម្បែង
នៅក្នុងប្រទេសកម្ពុជា ដែលអ្នកសេដ្ឋកិច្ច
និង ជំនួញអចលនទ្រព្យ
បានហៅ
ច្បាប់នេះថា
ជាកម្លាំងជំរុញសកម្មភាព
អចលនទ្រព្យឱ្យរស់ឡើងវិញសម្រាប់
កំណើនសេដ្ឋកិច្ចកម្ពុជា ក៏ប៉ុន្តែមន្ត្រីគណបក្សប្រឆាំងបានសម្បែងការព្រួយ
បារម្ភអំពីការអនុវត្តច្បាប់នៅកម្ពុជា។
លោកជន សក្តា សូមជូនព័ត៌មាននេះ៖
គណៈរដ្ឋមន្ត្រីកម្ពុជា
នៅថ្ងៃសុក្រនេះ
បានអនុម័តនីតិកម្មដ៏មានសារៈសំខាន់
មួយសម្រាប់អនុញ្ញាតឱ្យជនបរទេសមានសិទ្ធិទិញកម្មសិទ្ធិផ្ទះសម្បែងនៅក្នុង
ប្រទេសកម្ពុជាចាប់ពីជាន់ទីឡើងទៅ។
សេចក្តីព្រាងច្បាប់ស្តីពីការផ្តល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហ
កម្មសិទ្ធិដល់ជនបរទេសនេះ
ត្រូវបានតាក់តែងឡើងដោយក្រសួងដែនដីនគ-
រូបនីយកម្មនិងសំណង់ដោយមានការពិគ្រោះយោបល់ជាមួយក្រសួងយុត្តិធម៌។
សេចក្តីថ្លែងការណ៍របស់គណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា
សេចក្តីព្រាងច្បាប់ដែល
មាន២៤មាត្រានេះគឺសំដៅឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាល
ក្នុងការទាក់ទាញវិនិយោគគិន
ការសម្រួលដល់កំណើនទីផ្សារអចលនវត្ថុ និង
ជំរុញការអភិវឌ្ឍន៍
ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋខ្មែរ។
លោកសឹង្ហ
បុណ្ណា ប្រធានសមាគមវាយតម្លៃអចលនទ្រព្យកម្ពុជាបានបញ្ជាក់
ថា ច្បាប់នេះនឹងជំរុញនិងលើកទឹកចិត្តដល់អ្នកវិនិយោគទុនបរទេសដែលមាន
បំណងមកតាំងទីលំនៅ និង វិនិយោគនៅកម្ពុជាសម្រាប់ជំរុញការរស់ឡើងវិញ
នៃអចលនទ្រព្យ។
"បើមានច្បាប់នេះចេញមកភ្លាម
វាអាចជំរុញតម្រូវការនៃវិស័យអចលនទ្រព្យ
ឱ្យបានកើនឡើងបន្តិច
តែកន្លងមកនេះ វាបានបាត់ទៅហើយ។ យើងត្រូវការ
ច្បាប់នេះ
ដើម្បីជួយដាស
និងជួយពញ្ញាក់អារម្មណ៍អ្នកវិនិយោគទុនបរទេស
ឱ្យចូលមកទិញដូរ
និងតាំងទីលំនៅ។
ច្បាប់នេះមិនមែនជួយឱ្យតម្លៃអចលន
ទ្រព្យឡើងថ្លៃទេ
តែវាគ្រាន់តែជាការជួយទប់ស្កាត់កុំឱ្យវាចេះតែទ្រោមទៅមុខៗ
ដោយអត់មានទី ផ្សារសោះ"។
លោក ចាន់
សុផល អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ
បានថ្លែងថា ជនបរទេសដែល
មានកម្មសិទ្ធិផ្ទះសម្បែងនៅក្នុងប្រទេសកម្ពុជា
នឹងនាំមកនូវទុនវិនិយោគ និង
ជំនាញផ្សេងៗ
ដើម្បីបង្កើតការងារសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
"បើច្បាប់នេះអនុម័តទៅ
ហើយមានជនបរទេសទិញផ្ទះជាន់ខាងលើនោះគឺជា
រឿងល្អសម្រាប់អ្នកសង់ផ្ទះលក់។
គេអាចជំរុញឱ្យមានកំណើនសេដ្ឋកិច្ចអាចធ្វើ
ឱ្យមានសាច់ប្រាក់ហូរចូលក្នុងប្រទេសកម្ពុជា
ដោយជនបរទេសយកប្រាក់មក
ទិញផ្ទះសម្បែង។
ប៉ុន្តែអកុសល ពេលនេះជាពេលវិបត្តិសេដ្ឋកិច្ច ដូច្នេះយើង
ប្រហែលមិនអាចទទួលលំហូរទឹកប្រាក់ច្រើនដូចដែលយើងរំពឹងទុកនោះទេ"។
លោក
យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម
រង្ស៊ី បានបញ្ជាក់ថា
បើយើង
អនុញ្ញាតឱ្យជនបរទេសមានកម្មសិទ្ធិស្របច្បាប់នៅកម្ពុជា
យើងត្រូវពង្រឹងការ
អនុវត្តច្បាប់អន្តោប្រវេសន៍ដើម្បីជៀសវាងវិបត្តិជនអន្តោប្រវេសន៍និងច្បាប់គ្រប់
គ្រងធនាគារ
ដើម្បីជៀសវាងការលាងប្រាក់កខ្វក់របស់ពួកឧក្រិដ្ឋជនអន្តរជាតិ
នៅកម្ពុជា។
"យើងត្រូវតែប្រុងប្រយ័ត្នក្នុងការផ្តល់សិទ្ធិកាន់កាប់កម្មសិទ្ធិផ្ទះសម្បែងនៅកម្ពុជា
ចំពោះជនបរទេស
ដែលមករកស៊ីមិនស្របច្បាប់នៅប្រទេសកម្ពុជា។ អ្នកខ្លះជា
ភេរវករនិងអ្នកខ្លះទៀតជាជនឧក្រិដ្ឋផ្សេងៗទៀតដែលគេតាមរកចាប់ខ្លួនដោយ
សារទាំងប្រព័ន្ធតុលាការ និងប្រព័ន្ធច្បាប់ គឺនៅមានភាពខ្សោយច្រើនណាស់"។
បច្ចុប្បន្ននេះ
អ្នកវិនិយោគទុនបរទេស
មិនត្រូវបានអនុញ្ញាតឱ្យមានកម្មសិទ្ធិលើ
ដីធ្លី
និងផ្ទះសម្បែងនៅ ក្នុងប្រទេសកម្ពុជាទេ។
នៅក្នុងឆ្នាំ ២០០៥
រដ្ឋាភិបាល
កម្ពុជាបានធ្វើវិសោធនកម្មច្បាប់វិនិយោគដើម្បីអនុញ្ញាតឱ្យជនបរទេសមានកម្ម
សិទ្ធិលើអគារចាប់ពីជាន់ទី១ឡើងទៅ។
ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA ស.រ.អា.៕