សាលាក្ដីខ្មែរក្រហមទើបតែបានតែងតាំងសហព្រះរាជអាជ្ញាថ្មីចំនួន២រូប
ក្នុង
នោះសហព្រះរាជអាជ្ញាមួយរូបត្រូវមកជំនួសលោករ៉ូប៊ែ ប៉ឺទី។
ការតែងតាំងនេះ
ធ្វើឡើងចំនួន៥ខែបន្ទាប់ពីលោក
រ៉ូប៊ែ ប៉ឺទី
បានលាលែងពីការងារ ដែលមាន
ការចម្រូងចម្រាស់។
លោក គង់ សុឋានរិទ្ធ រាយការណ៍ពិស្ដារពីទីក្រុងភ្នំពេញ ដូចតទៅ៖
លោក
អែនឌ្រូ ខេលៃ ជនជាតិអង់គ្លេស
ត្រូវបានតែងតាំងជាផ្លូវការ
ឲ្យធ្វើជា
សហព្រះរាជអាជ្ញាបរទេសនៅក្នុងសាលាក្ដីខ្មែរក្រហម
បន្ទាប់ពីសហព្រះរាជ
អាជ្ញា
លោក រ៉ូប៊ែ ប៉ឺទី បានសុំលាលែងពី
តំណែងកាលពីជាង៥ខែមុន
នេះ
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហម
នៅថ្ងៃពុធនេះ។
ការតែងតាំងសហព្រះរាជអាជ្ញាថ្មីនេះ
ធ្វើឡើងស្របពេលដែលសហភាពអឺរ៉ុប
នៅថ្ងៃនេះ
បានផ្ដល់ហិរញ្ញវត្ថុចំនួន
២លានអឺរ៉ូ ឬ ស្មើនឹងប្រហាក់ប្រហែល៣
លានដុល្លារអាមេរិកទៅដល់សាលាក្ដីខ្មែរក្រហមខាងភាគីកម្ពុជា
ខណៈដែល
សាលាក្ដីខ្មែរក្រហមកំពុងត្រូវការថវិកាបន្ថែមសម្រាប់បន្ដដំណើរការរបស់ខ្លួន។
លោកអែនឌ្រូ ខេលៃធ្លាប់ធ្វើជាមេធាវីការពារក្ដីឯកជននៅក្នុងតុលាការពិសេស
សម្រាប់ប្រទេស
សេរ៉ាឡេអូននិងជាមេធាវីនិងជាអ្នកប្រឹក្សាជាន់ខ្ពស់នៅតុលា
ការឧក្រិដ្ឋកម្មអន្ដរជាតិនៃអតីតប្រទេស
យូហ្គោស្លាវី។
មានបរិញ្ញាប័ត្រ
និងសញ្ញាប័ត្រអនុបណ្ឌិតពីសកលវិទ្យាល័យក្រុងឡុងដ៍
និង
ជាមន្ដ្រីជំនាញមកពីសាលាបណ្ឌិតសភាយោធា
សែនឌឺស របស់ប្រទេសអង់
គ្លេស
លោកអែនឌ្រូ ខេលៃធ្លាប់បានដឹកនាំការចោទប្រកាន់ជាអន្ដរជាតិជាលើក
ដំបូងទៅលើសមាជិកកងទ័ពរំដោះ
កូសូវ៉ូ។
លោក
រាជ សម្បត្តិ
ប្រធានទំនាក់ទំនងកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរ
ក្រហម
អធិប្បាយថា ព្រះរាជអាជ្ញាថ្មីនេះ
នឹងជួយបំពេញការស្វែងរកយុត្តិធម៌
សម្រាប់ជនរងគ្រោះដោយរបបខ្មែរក្រហម។
“យើងយល់ការបទពិសោធន៍
និងប្រវត្តិសិក្សារបស់គាត់
គឺអាចនឹងធ្វើឲ្យកិច្ច
ការនៅក្នុងការិយាល័យសហព្រះរាជអាជ្ញាបន្ដទៅមុខប្រកបទៅដោយប្រសិទ្ធិ
ភាពក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យ"។
លោកឡុង
បញ្ញាវុធ
មន្រ្ដីគម្រោងរបស់អង្គការគម្រោងយុត្តិធម៌នៅកម្ពុជាមាន
ប្រសាសន៍ថា
ការតែងតាំងសហព្រះរាជអាជ្ញាថ្មីនេះ
មានប្រយោជន៍សម្រាប់
ការកាត់ទោសក្នុងសំណុំរឿងលេខ០០២
សំណុំរឿងនេះដែលមានជនជាប់ចោទ
ចំនួន៥នាក់
ហើយការកាត់ទោសដែលគេរំពឹងថា
នឹងអាចធ្វើ ទៅបាននៅក្នុង
អំឡុងឆ្នាំក្រោយនេះ។
“ការិយាល័យសហព្រះរាជអាជ្ញា
ត្រូវការព្រះរាជអាជ្ញាបរទេសឲ្យមកចូលរួមកិច្ច
ការហ្នឹង
ដើម្បីទីមួយ
ធ្វើកិច្ចការរួមគ្នាជាមួយសហព្រះរាជអាជ្ញាជាតិនៅក្នុងការ
ធ្វើយុទ្ធសាស្រ្ដរួម
ទាក់ទងទៅនឹងការងារស៊ើបអង្កេតក្នុងសំណុំរឿង០០២
និង
ទាក់ទងទៅនឹងការរៀបចំយុទ្ធសាស្ដ្រនៅក្នុងការត្រៀមសំណុំរឿង០០២"។
កាលពីខែមិថុនា លោករ៉ូប៊ែ ប៉ឺទីបានសុំលាលែងពីតំណែងដែលមិនចុះសម្រុង
ជាមួយដៃគូខាងភាគីកម្ពុជាគឺលោកស្រីជា លាង បន្ទាប់ពីលោកទាមទារឲ្យមាន
ការចោទប្រកាន់ទៅលើជនសង្ស័យដែលជាអតីតមេខ្មែរក្រហមជាន់ខ្ពស់ចំនួន
៥នាក់ជាបន្ថែមទៀត។
ប៉ុន្ដែលោក រ៉ូប៊ែ ប៉ឺទី
បានបញ្ជាក់ពីមូលហេតុជាផ្លូវការ
ថា
ការដកខ្លួនរបស់លោកកើតចេញពីបញ្ហាផ្ទាល់ខ្លួន និងមូលហេតុគ្រួសារ។
យ៉ាងណាក៏ដោយនៅមិនទាន់មានការកំណត់កាលបរិច្ឆេទជាក់លាក់ណាមួយ
អំពីការចូលកាន់តំណែងរបស់លោក
អែនឌ្រូ ខេលៃ ជំនួសលោក រ៉ូប៊ែប៉ឺទីនៅ
ឡើយទេ។ លោករាជ សម្បត្តិ
មានប្រសាសន៍ថា លោក អែនឌ្រូ
ខេលៃអាច
នឹងមកកាន់ប្រទេសកម្ពុជានៅក្នុងពេលឆាប់ៗនេះ។
ដោយឡែកមន្ដ្រីសាលា
ក្ដីមួយចំនួនយល់ថា
សហព្រះរាជអាជ្ញាថ្មីនឹងមកស្បថកាន់តំណែងនៅក្នុង
អំឡុង
ពេលកិច្ចប្រជុំពេញអង្គរបស់សាលាក្ដីខ្មែរក្រហម
នាខែមករា ខាងមុខ
នេះ។
សូមបញ្ជាក់ថា
ជាមួយគ្នានឹងការតែងតាំងសហព្រះរាជអាជ្ញាថ្មីជំនួស
លោក
រ៉ូប៊ែ ប៉ឺទី សាលាក្ដីខ្មែរក្រហមក៏
បានតែងតាំងសហព្រះរាជអាជ្ញាបម្រុងមួយរូប
ទៀត
គឺលោក នីកូឡាស គុមចាន
ជនជាតិអាមេរិកាំង។
ពីរាជធានីភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងស.រ.អា.៕