តុលាការខេត្តកោះកុង
នៅថ្ងៃអង្គារនេះ
បានអនុវត្តសាលដីការបស់តុលាការ
កំពូលលើបញ្ហាទំនាស់ដីធ្លីរវាងអ្នកមានទ្រព្យធនចំនួន២រូបជាមួយប្រជាពលរដ្ឋ
នៅក្នុងស្រុកស្រែអំបិល
ខេត្តកោះកុង។
លោក ជៀប មុនី សូមជូនសេចក្តីរាយការណ៍ពិស្តា៖
តុលាការខេត្តកោះកុង
នៅថ្ងៃអង្គារនេះ
បានអនុវត្តសាលដីការបស់តុលាការ
កំពូល
លើបញ្ហាទំនាស់ដីធ្លី
ទំហំប្រហែល២០០ហិកតារវាងអ្នកមានទ្រព្យធន
ចំនួន២រូប
ជាមួយប្រជាពលរដ្ឋនៅក្នុងស្រុកស្រែអំបិល
ខេត្តកោះកុង
បើទោះ
បីជាព្រះមហាក្សត្របានស្នើសុំឱ្យមានការពិនិត្យរឿងនេះឡើងវិញក៏ដោយ។
លោកមាស វឌ្ឍនៈ
ព្រះរាជអាជ្ញារងអមតុលាការខេត្តកោះកុង
បានឱ្យដឹងថា
នៅព្រឹកថ្ងៃអង្គារនេះ
លោកបានចុះទៅអនុវត្តសាលដីការបស់តុលាការកំពូល
ដែលបានសម្រេចប្រគល់ដីមួយកន្លែងស្ថិតនៅក្នុងស្រុកស្រែអំបិល
ឱ្យទៅសហ
ដើមបណ្តឹង ដែលមានឈ្មោះហេង
ហ៊ុយ ជាតំណាង។
តាំងពីឆ្នាំ២០០៦មកម៉្លេះ
ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកជីក
ឃុំជីខក្រោម
ស្រុកស្រែអំបិល
ចាប់ផ្តើមមានបញ្ហាទំនាស់ដីធ្លីជាមួយលោកហេង
ហ៊ុយ និង
លោកសុខហុង
ដែលប្រជាពលរដ្ឋទាំងនោះនិយមហៅថា លោកឧកញ៉ា។
កាលពីថ្ងៃទី១៦
ខែមិថុនា ឆ្នាំ២០០៩កន្លងទៅថ្មីៗនេះ តុលាការកំពូលបាន
សម្រេចថា
ដីនេះជាកម្មសិទ្ធិរបស់លោកឧកញ៉ាហេង
ហ៊ុយនិងលោកឧកញ៉ា
សុខ ហុង។
ក្រោយមកទៀតនៅថ្ងៃទី២១ខែតុលាឆ្នាំ២០០៩ដដែល លោកស្រីពុង ឈីវកេក
ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ
បានទូលថ្វាយព្រះមហាក្សត្រសម្តេចព្រះ
បរមនាថ
នរោត្តម សីហមុនី
ដោយភ្ជាប់មកជាមួយនូវសំណុំឯកសារ
និងឌីស្ហ
រូបភាពរបស់តំណាងប្រជាពលរដ្ឋទាំងនោះ
ដែលស្នើសុំព្រះរាជអន្តរាគមន៍ពី
ព្រះអង្គ
ដើម្បីឱ្យមានការសើរើសាលដីការបស់តុលាការកំពូលនោះ។
លុះមកដល់ថ្ងៃទី២៤
ខែតុលា ឆ្នាំ២០០៩ ព្រះមហាក្សត្រ
បានប្រទានព្រះរាជ
លិខិតរបស់ព្រះអង្គមួយច្បាប់ជូនលោកអង្គ
វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
ដោយស្នើសុំឱ្យលោកអង្គ វង្សវឌ្ឍនាពិនិត្យមើលលិខិតនិងសំណុំឯកសារ ព្រម
ទាំងឌីស្ហរូបភាពដែលព្រះអង្គបានទទួលនោះ។
លោកមាស វឌ្ឍនៈ
ព្រះរាជអាជ្ញារងអមតុលាការខេត្តកោះកុង
បានមានប្រសា-
សន៍ថា គេនៅមិនទាន់មានគោលការណ៍ឱ្យប្រជាពលរដ្ឋចាកចេញពីលើដីដែល
មានទំនាស់នោះនៅឡើយទេ។
"អត់ទាន់មានគោលការណ៍រុះរើ
ដេញ បណ្តេញចេញគាត់នោះទេ
គ្រាន់តែនេះ
ជាការប្រគល់ទំហំដីទំនាស់រវាងឈ្មោះហេង
ហ៊ុយ ហើយនិងសុខ ហុងនេះ។
កំណត់ដីណាជាដីរបស់ហេង ហ៊ុយ ដីណាមិនមែនរបស់ហេង ហ៊ុយប៉ុណ្ណឹង"។
លោកអំ សំអាត
ប្រធានក្រុមបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ
ដែល
ចូលរួមឃ្លាំមើលការអនុវត្តសាលដីកានេះបានថ្លែងថា ក្រុមប្រជាពលរដ្ឋបាន
ប្រាប់លោកថា
ពួកគេនឹងមិនចាកចេញពីលើដីនេះឡើយ
បើទោះជាបណ្តេញ
ពួកគេចេញក៏ដោយ។
"ប្រជាពលរដ្ឋ គាត់ថា
គាត់សុខចិត្តស្លាប់ ពីព្រោះដីនេះគាត់កាន់កាប់ពីយូរ
ហើយ"។
អ្នកស្រីផាវ
ញើង តំណាងមួយរូបរបស់ប្រជាពលរដ្ឋទាំងនោះ
មានប្រសាសន៍
ថា
ក្រុមប្រជាពលរដ្ឋរបស់អ្នកស្រីកំពុងតែបាត់បង់ភាពយុត្តិធម៌ហើយ ។ ក៏
ប៉ុន្តែលោកសុខ ហេង បាននិយាយថា
ប្រជាពលរដ្ឋបានរំលោភយកដីរបស់
លោក
។ ដោយឡែក លោក ហេង ហ៊ុយ
ពុំអាចទំនាក់ទំនងសុំអត្ថាធិប្បាយ
បានទេនៅថ្ងៃនេះ។
រាយការណ៍ពីទីក្រុងភ្នំពេញ ខ្ញុំ ជៀប មុនីVOA សម្លេងសហរដ្ឋអាមេរិក៕