ដើម្បីស្តាប់ព័ត៌មាននេះ
ស្រដៀងគ្នាទៅនឹងប្រទេស ដែលមានចំណូលទាបទាំងឡាយនៅក្នុងពិភពលោក
ប្រទេសកម្ពុជា
ដែលជាប្រទេសក្រីក្របំផុតមួយក្នុងចំណោមប្រទេសក្រីក្របំផុត
ទាំង៥៨
នៅក្នុងពិភពលោកបាននិងកំពុងប្រឈមនឹងបញ្ហាគ្រប់គ្រងធនធានធម្ម
ជាតិ។
លក្ខណៈសាមញ្ញនៃបញ្ហាទាំងនោះរួមមាន
វិសមភាពនៃការចែកចាយចំណូល
ដែលបានមកពីធនធានធម្មជាតិ
នយោបាយការិយាធិបតេយ្យ
អំពើពុករលួយ
ភាពគ្មានតម្លាភាព
និងអវត្តមាននៃប្រព័ន្ធត្រួតពិនិត្យតុល្យភាព
។
បណ្ឌិតហ្គែន
ម៉ាតលែក (Glen
Matlack) សាស្រ្តាចារ្យនៃសិក្ខាល័យបរិស្ថាន និង
ជីវរុក្ខជាតិនៃសាកលវិទ្យាល័យអូហៃយ៉ូ
សហរដ្ឋអាមេរិក មានប្រសាសន៍ថា
ស្ថាន
ភាពនៅក្នុងប្រទេសកម្ពុជាមិនធ្វើឲ្យលោកភ្ញាក់ផ្អើលនោះទេ
ពីព្រោះប្រទេស
កម្ពុជាប្រឈមនឹងបញ្ហាស្រដៀងគ្នានឹងប្រទេសផ្សេងៗទៀតនៅក្នុងពិភពលោក។
លោកមានប្រសាសន៍ថា៖
“ខ្ញុំយល់ថា
វាស្រដៀងគ្នាទៅនឹងករណីជាច្រើននៅក្នុងពិភពលោក
។ ខ្ញុំសុំទោស
ដែលនិយាយបែបនេះ
។ វាជារឿងធម្មតាដែលរដ្ឋាភិបាលលក់សម្បទានធនធាន
ធម្មជាតិ
។
វាកើតមានឡើងគ្រប់ពេលនៅក្នុងតំបន់ត្រូពិក ។
វាមិនមែនជារឿង
អាថ៌កំបាំងទេ
។ វាគឺជាដំណើរការ
។ វាជាទម្រង់នៃអំពើឧក្រិដ្ឋ
ដែលត្រូវបាន
ដឹងយ៉ាងច្បាស់។ យើងមានឧទាហរណ៍ជាច្រើន។
ដូច្នេះ យើងមិនអាចឆ្លើយថា
ភ្ញាក់ផ្អើលឬឆ្លើយថា មិនដឹងមិន
ឮនៅពេលដែលវាកើតឡើងនោះទេ”
។
ស្រដៀងគ្នានេះដែរ
សាស្រ្តាចារ្យវីលាម អាស្ស៊រ
(William Ascher)
ជាអ្នកនិពន្ធ
សៀវភៅជាច្រើនក្បាល
ដែលរួមមានសៀវភៅមួយក្បាលមានចំណងជើងថា
“ហេតុអ្វីបានជារដ្ឋាភិបាលខ្ជះខ្ជាយធនធានធម្មជាតិ” ។
លោកមានការចាប់អារម្មណ៍ចំពោះភាពស្រដៀងគ្នានៃបញ្ហាដែលកម្ពុជាប្រឈម
និងបញ្ហាដែលប្រទេសកំពុងអភិវឌ្ឍដ៏ទៃទៀតមាន
ដែលករណីនេះ រដ្ឋាភិបាល
កម្ពុជាគ្មានលេសក្នុងការលាក់បាំងអ្វីដែលកើតមាននៅក្នុងប្រទេសរបស់ខ្លួននោះ
ទេ។ លោកបន្តថា៖
“មិនថា តំបន់ណាក្នុងប្រទេស មិនថា
ធនធានអ្វីជាអ្វីទេ ដូចជាឈើហ៊ុប
ឥន្ធនៈ
រ៉ែ ឬអ្វីៗផ្សេងៗទៀត ។
ខ្ញុំយល់ថា
ស្ថានភាពដូចគ្នានេះកើតមាននៅក្នុងប្រទេស
កម្ពុជា ។
របៀបគ្រប់គ្រងធនធានធម្មជាតិគួរត្រូវបានប្រតិបត្តិ
ហើយមានគោល
ការណ៍ដូចគ្នា ។ ដូច្នេះ ខ្ញុំពិតជាមិនយល់ឃើញថា
ករណីនៅប្រទេសកម្ពុជាជា
ករណីពិសេស
គួរឲ្យកត់សម្គាល់នោះទេ ។
ក្រុមឃ្លាំមើលបរិស្ថានអន្តរជាតិដែលមានទីតាំងនៅទីក្រុងឡុងដ៍
ប្រទេសអង់គ្លេស
កាលពីខែកុម្ភៈ
ឆ្នាំ២០០៩ បានចេញផ្សាយរបាយការណ៍មួយអំពីកម្ពុជា
ដែលមាន
ការចោទប្រកាន់ដោយមានភស្តុតាងជាមូលដ្ឋានប្រឆាំងនឹងឥស្សរជនសេដ្ឋកិច្ចនិង
នយោបាយ ។ របាយការណ៍នេះអះអាងថា
ក្រុមអ្នកកាន់អំណាច យ៉ាងហោច
ណាស់
មានចំណែកក្នុងការគ្រប់គ្រងធនធានធម្មជាតិក្នុងប្រទេសកម្ពុជាមិនបាន
ត្រឹមត្រូវ
។ របាយការណ៍របស់ ក្លូបល វីតណេស
(Global
Witness) បានផ្តោត
ទៅលើការគ្រប់គ្រងរបស់រដ្ឋាភិបាលចំពោះរ៉ែត្បូងនិងផែនការនិស្សារណកម្មឧស្ម័ន
ធម្មជាតិ
និងឥន្ធនៈ ។ នៅក្នុងរបាយការណ៍ឆ្នាំ២០០៧
ក្លូបល
វីតណេសបានផ្តោត
លើឧស្សាហកម្មពៃ្រឈើនៅក្នុងប្រទេសកម្ពុជា
និងអំពីរបៀប ដែលមន្រ្តីជាន់ខ្ពស់
និង ក្រុមគ្រួសាររបស់ពួកគេទាញយកចំណេញពីការនាំចេញឈើហ៊ុបកម្ពុជា
។
នាងអេលីន័រ
នីកូល (Eleanor
Nichol) អ្នកយុទ្ធនាការរបស់អង្គការក្លូបល
វីត
ណេសបានសង្កត់ធ្ងន់ថា
ប្រទេសកម្ពុជាជាឧទាហរណ៍ដ៏អាក្រក់នៃអំពើពុករលួយ
ធនធានធម្មជាតិ
។ នៅក្នុងប្រទេសជាច្រើន
អង្គការក្លូបល វីតណេស
ផ្តោតលើ
តែសេដ្ឋកិច្ចធនធានធម្មជាតិ
ដែលអាចជារ៉ែ ឬឥន្ធនៈ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា
អង្គការក្លូបលវីណេសអង្កេតទៅលើការកេងយកប្រយោជន៍ពីផ្នែកធនធានធម្មជាតិ
ទាំងមូល
រាប់ទាំងសម្បទានព្រៃឈើ ត្រី
ដី រ៉ែ និងឥន្ធនៈ។ យោងតាមនិន្នាការ
ដែលត្រូវបានឃើញនៅជុំវិញពិភពលោក
ប្រទេសកម្ពុជាបង្ហាញនិន្នាការប្រកាស
អាសន្នស្រដៀងគ្នា
ដែលជាឧទាហរណ៍ដ៏អាក្រក់បំផុតនៃអ្វីដែលអាចកើតឡើង
នៅពេលដែលធនធានធម្មជាតិត្រូវបានបំពារបំពាន
និងប្រើប្រាស់មិនបានត្រឹម
ត្រូវដោយឥស្សរជនមួយក្តាប់តូច។
នាងអេលីន័រ នីកូលថ្ថែងថា
ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធិភាព
ត្រូវតែចាប់
ផ្តើមពីថ្នាក់កំពូល
។ នាងនីកូលបន្តទៀតថា៖
“តាមពិត
យើងបារម្ភអំពីនិន្នាការទាំងស្រុងនៃការប្រើប្រាស់ធនធានធម្មជាតិមិន
ត្រូវ
និងកត្តាជាមូលដ្ឋានដែលភ្ជាប់បញ្ហាទាំងអស់
គឺនិទណ្ឌភាព ដែលតាមរយៈ
នេះក្រុមបុគ្គលមួយក្តាប់តូច
មានលទ្ធភាពក្នុងការដំណើរការ
ដែលអនុញ្ញាតឲ្យ
ពួកគេមានសម្បទានព្រៃឈើ
ឬ ដី ឬរ៉ែ ឬឥន្ធនៈ
ហើយទាមទារយកធនធាន
ទាំងនេះធ្វើជាទ្រព្យសម្បត្តិរបស់ខ្លួន
។ មានតែរឿងមួយគត់ដែលយើងសង្ឃឹមថា
នឹងអាចដោះស្រាយបញ្ហានេះ
នោះគឺការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា
និង
ដែលត្រូវតែចាប់ផ្តើមពីថ្នាក់កំពូលដែលមាននាយករដ្ឋមន្រ្តីហ៊ុន
សែន និងឧបនា
យករដ្ឋមន្រ្តីសុខ អាន ត្រូវអនុវត្តការស៊ើបអង្កេតដ៏ម៉ត់ចត់
និងទូលំទូលាយ
នៅ
ពេលដែលមានការប្រព្រឹត្តអំពើខុសឆ្គង
ដោយសមាជិកនៅក្នុងមជ្ឈដ្ឋានឥស្សរ
ជនយោធា
និងនយោបាយ” ។
សាស្រ្តាចារ្យវីលាម
អាស្ស៊រ (William Ascher)
ទទួលស្គាល់ថា
អង្គការក្លូបល វីត
ណេស
គឺជាអង្គការ ដែលត្រូវបានបង្កើតឡើងយ៉ាងត្រឹមត្រូវ
និង មានចំណេះដឹង
យ៉ាងទូលំទូលាយអំពីការគ្រប់គ្រងធនធានធម្មជាតិ
។ ដូច្នេះហើយរបាយការណ៍
របស់ក្លូបល
វីតណេស គឺជាអ្វីដែលយើងអាចយកជាមេរៀន។
ជារឿងធម្មតាដែល
រដ្ឋាភិបាលមិនទទួលការរិះគន់ដែលមានភាពអវិជ្ជមានអំពីគោលនយោបាយ
និង
យន្តការអនុវត្តគោលនយោបាយរបស់ខ្លួន
។ លោកអាស្ស៊រថ្លែងថា៖
“ខ្ញុំនឹងយករបាយការណ៍នេះជារបាយការណ៍សំខាន់មួយ
។ ខ្ញុំយល់ថា អង្គការ
ក្លូបល វិតណេសគឺជាអង្គការដែលមានដំណើរការយ៉ាងរឹងមាំ។គេដឹងយ៉ាងច្បាស់
ថា គេធ្វើអ្វី
។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា
ត្រូវតែសម្រេចថា
តើត្រូវដោះស្រាយបញ្ហា
នេះដោយរបៀបណា
ក្នុងការធ្វើអន្តរសកម្មជាមួយ និង អង្គការសង្គមស៊ីវិលនៅ
ក្នុងប្រទេសកម្ពុជា។ វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ។ ខ្ញុំបានឃើញប្រ-
ទេសមួយចំនួនដែលមន្ត្រីរដ្ឋាភិបាល
ជួនកាលទទួលយកទស្សនៈអវិជ្ជមាននៃ
របាយការណ៍រិះគន់យ៉ាងខ្លាំង
។ ជួនកាលគេមានទស្សនៈថា
អ្នកក្រៅមិនអាចឲ្យ
តម្លៃការលំបាកដែលគេប្រឈមនោះទេ”
។
បណ្ឌិតផល
ខូលីអ៊រ (Paul
Collier) សាស្ត្រាចារ្យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ
អក់ស្វ៊ត
(Oxford)
ចក្រភពអង់គ្លេស
ហើយជាអ្នកជំនាញម្នាក់ដែលទទួលបាន
ការគោរពច្រើននៅក្នុងពិភពលោក
បានប្រាប់វីអូអេផ្នែកខេមរភាសា
តាមទូរស័ព្ទ
ថា
រដ្ឋាភិបាលកម្ពុជាគួរតែទទួលយកអនុសាសន៍
ពីអង្គការក្លូបល វិតណេសឲ្យ
បានប្រាកដប្រជា
។ បណ្ឌិតខូលីអ៊រមានប្រសាសសន៍ថា៖
“បាទ
ខ្ញុំចង់និយាយថា
រដ្ឋាភិបាលកម្ពុជាមិនមានប្រវត្តិល្អក្នុងការគ្រប់គ្រងធន
ធានធម្មជាតិទេ
។
ដូច្នេះហើយរដ្ឋាភិបាលត្រូវចាប់ផ្តើមឲ្យបានល្អក្នុងការធ្វើការ
ជាមួយនឹងផ្នែកឯកជន
និងក្នុងការយកពន្ធពីផ្នែកឯកជនឲ្យមានប្រសិទ្ធិភាព។
វិធានការគន្លឹះនោះគឺតម្លាភាព
។ តម្លាភាពក្នុងការចាត់ចែងជាមួយនឹងផ្នែកឯក
ជន។
ខ្ញុំយល់ថា អង្គការក្លូបលវិតណេសគឺជាអង្គការដែលទទួលបានការគោរព
បំផុត។
ការរិះគន់ទាំងនោះ
ត្រូវតែយកមកពិចារណាឲ្យប្រាកដប្រជា។ គេពិតជា
មានចំណេះដឹងអំពីការគ្រប់គ្រងធនធានធម្មជាតិយ៉ាងច្បាស់”
។
ប្រទេសកម្ពុជាត្រូវបានមើលឃើញថា
សម្បូរទៅដោយធនធានធម្មជាតិ
។ នៅ
ក្រោមដី និង សមុទ្រ មានរ៉ែ
និងឥន្ធនៈ។ នៅលើដីមានព្រៃធម្មជាតិ
ដែលផ្តល់
ឈើហ៊ុប និង ត្រីទឹកសាប
ត្រីសមុទ្រ
ដែលជាប្រភពចម្បងនៃប្រូតេអ៊ីនសម្រាប់
ប្រជាពលរដ្ឋកម្ពុជា
។ ការមានសម្បត្តិធម្មជាតិទាំងនេះគឺជាភ័ព្វសំណាងមួយ
។
ក៏ប៉ុន្តែអ្នកជំនាញឱ្យដឹងថា
ក្រៅពីភាពសម្បូរបែបនៃសម្បតិ្តធម្មជាតិ
ប្រជាពល
រដ្ឋកម្ពុជាទូទៅមានឱកាសតិចតួចបំផុតក្នុងការរីករាយនឹងពរជ័យនៃសម្បត្តិធម្ម
ជាតិពីព្រោះតែចំណួលដែលបានមកពីសម្បត្តិធម្មជាតិទាំងនេះ
បានទៅឥស្សរ
ជនសេដ្ឋកិច្ច
និងនយោបាយមួយក្តាប់តូច៕