ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមសិល្បៈគោកធ្លកគ្រោងសម្តែង រឿងព្រះធិនវង្ស នាងពៅនៅ មហោស្រពចេនឡា


សិល្បករនិងសិល្បការិនីនៃសមាគមសិល្បៈគោកធ្លក បានតម្លើងល្ខោនស្បែក
ពណ៌រឿងព្រះធិនវង្ស នាងពៅ ដើម្បីយកទៅសម្តែងជាលើកដំបូង នៅរោង
មហោស្រពចេនឡានៅរាជធានីភ្នំពេញ នៅថ្ងៃសុក្រទី២ និងថ្ងៃសៅរ៍ទី៣ ខែ
តុលាឆ្នាំ២០០៩ ។

សិល្បៈល្ខោនរបស់ប្រទេសកម្ពុជាមានច្រើនដល់ទៅជាង២០ប្រភេទ ដោយរាប់
តាំងពីល្ខោនយីកេ ល្ខោនបាសាក់ ល្ខោនស្បែក ល្ខោនខោល ល្ខោនប្រមោទៃ
ល្ខោនមហោរី ល្ខោនកំណាព្យ ជាដើម។ល។

តាមការរៀបរាប់របស់លោកពេជ្រ ទុំក្រវិល ទីប្រឹក្សាក្រសួងវប្បធម៌កម្ពុជាប្រាប់
វីអូអេ គឺថា ល្ខោនស្បែករបស់ខ្មែរមានបីទម្រង់ គឺស្បែកធំ ស្បែកតូច និងស្បែក
ពណ៌ ។ ស្បែកធំជាល្ខោនស្រមោល ជាប្រភេទសិល្បៈសក្ការៈ ពីព្រោះថា ស្បែក
ធំសម្តែងបានតែរឿងរាមកេរ្តិ៍មួយមុខប៉ុណ្ណោះ។ ទម្រង់ល្ខោនស្បែកមួយមុខទៀត
ហៅថា ស្បែកតូច មានលក្ខណៈជារឿងទូទៅ ឬកំប្លែង ហើយស្បែកតូចនេះអ្នក
ខ្លះហៅថា អាយ៉ង ហើយល្ខោនស្បែកទីបីហៅថាស្បែកពណ៌ ។

“ស្បែកពណ៌នេះ បើតាមឯកសារដែលខ្ញុំទទួលបាននៅក្រោយឆ្នាំ១៩៧៩គឺខ្ញុំរើស
បានដោយចៃដន្យនៅក្នុងវាំងជាមួយលោកសាស្ត្រាចារ្យគុជ ហឿង ហើយយក
មកសិក្សាស្រាវជ្រាវរកប្រវត្តិស្បែកពណ៌អស់រយៈជាង១០ឆ្នាំ ទើបយើងអាចបោះ
ពុម្ពជាសៀវភៅស្បែកពណ៌មួយបាន ។ ស្បែកពណ៌ដែលរកឃើញនោះជាស្នាដៃ
របស់រោងជាងនៃព្រះបរមរាជវាំង ហើយស្បែកពណ៌នោះ គឺសម្រាប់សម្តែងតែ
ពេលថ្ងៃប៉ុណ្ណោះ ឯពេលយប់គេសម្តែងស្បែកធំ ។ ល្ខោនស្បែកពណ៌នេះបាន
បាត់បង់ទៅ មិនមានសម្តែង នៅរវាងឆ្នាំ១៩៣០ និង១៩៤០” ។

លោក ពេជ្រ ទុំក្រវិល មានប្រសាសន៍ថា ល្ខោនស្បែកពណ៌សម្តែងខុសគ្នាពីការ
សម្តែងល្ខោនស្បែកធំ ដោយមកពីល្ខោននេះមានមនុស្សកាន់ស្បែកសម្តែងដូច
ជាយករូបវិចិត្រកម្មពីស្បែកទៅដាក់តម្រៀបគ្នា ហើយរាំជារឿង។ ចំណុចដែល
ខុសគ្នាពីល្ខោនស្បែកធំនោះគឺ ល្ខោននេះមានលំនាំពាក់កណ្តាលជាល្ខោន ពាក់
កណ្តាលជាស្បែក ។

“យើងកោតសរសើរដល់ដូនតាយើង គ្រាន់តែស្បែកមួយមុខ លោកមានល្ខោន
ស្រមោលជាតិដទៃផង ហើយល្ខោនស្រមោលនោះចែកជាពីរទៅទៀត មួយធំ
មួយតូច ហើយនិងស្បែកពណ៌នេះ ជាប្រភេទសិល្បៈមួយសម្រាប់កែកំសាន្តនៅ
ពេលថ្ងៃ ហើយការសម្តែងវិញគឺមិនសម្តែងតែរឿងរាមកេរ្តិ៍ ដូចជាសិល្បៈសក្ការៈ
ស្បែកធំនោះទេ គឺអាចសម្តែងរឿងព្រះជិនវង្ស ឬព្រះលក្សិណវង្សក៏បាន” ។

ការសម្តែងរឿងព្រះធិនវង្សនាងពៅ ដោយក្រុមសិល្បករនិងសិល្បការិនីនៃសមា-
គមសិល្បៈគោកធ្លក ជាការសម្តែងលើកដំបូងបង្អស់នៅលើឆាកសម្រាប់សាធា-
រណជនជាតិនិងអន្តរជាតិ ។ អ្នកសម្តែង ទាំងអ្នកភ្លេង និង ទាំងអ្នកកាន់ស្បែក
លើឆាក មានទាំងអស់ជាង២០នាក់ ។ អ្នកកាន់ស្បែកពណ៌ពាក់គ្រឿងសម្លៀក
បំពាក់ដូចជារូបគំនូរស្បែក ចំណែកភ្លេង គឺភ្លេងពិណពាទ្យលាយជាមួយចម្រៀង
មហោរី ។

ល្ខោនស្បែកពណ៌បានយកទៅសម្តែងម្តងនៅឆ្នាំ២០០១ ប៉ុន្តែការសម្តែងពុំបាន
គ្រប់លក្ខណៈទេ នេះបើតាមប្រសាសន៍របស់លោក ពេជ្រ ទុំក្រវិល ព្រោះនៅ
ពេលនោះពុំទាន់មានស្បែកគ្រប់គ្រាន់សម្រាប់ការសម្តែងឲ្យទៅជារឿងមួយចប់
បាន ។

ល្ខោនស្បែកពណ៌បានដាក់បញ្ចូលក្នុងទម្រង់សិល្បៈរបស់ជាតិឡើងវិញ តាម
ការស្រាវជ្រាវសំណៅដើមដែលបានបាត់បង់ជិត៨០ឆ្នាំមកហើយ ដោយក្រុម
សាស្ត្រាចារ្យសាកលវិទ្យាល័យវិចិត្រសិល្បៈ ហើយល្ខោននេះបានទទួលការ
គាំទ្រដោយអង្គការ UNESCO នៅឆ្នាំ២០០១ ៕ ចប់

XS
SM
MD
LG