ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាសុំឱ្យប្រទេសអ្នកមានគិតគូរ បន្ថែមពីការប្រែប្រួលអាកាសធាតុ


ប្រតិភូកម្ពុជាបានថ្លែងប្រាប់មហាសនិ្នបាតលើកទី ៦៤ របស់អង្គការសហប្រជា
ជាតិថា ប្រទេសក្រីក្រដូចជាកម្ពុជាងាយរងគ្រោះពីការប្រែប្រួល អាកាស ហើយ
ស្នើសុំឱ្យប្រទេសអភិវឌ្ឍន៍យកចិត្តទុកដាក់លើបញ្ហានេះ ខ្លាំងថែមទៀត។

ពីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុង New York លោក ម៉ែន គឹមសេង
សូមជូនសេចក្តីរាយការណ៍ដូចតទៅៈ

ប្រទេសកម្ពុជាបានទទូចសុំឱ្យបណ្តាប្រទេសអភិវឌ្ឍន៍ក្នុងពិភពលោក បង្ហាញ
ការទទួលខុសត្រូវបន្ថែមទៀតលើបញ្ហា ការប្រែប្រួលអាកាសធាតុដោយបញ្ជាក់
ថា ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជះឥទ្ធិពលខ្លាំងដល់ប្រទេសកំពុង
អភិវឌ្ឍន៍ដូចជាកម្ពុជា។

នៅក្នុងសន្ទរកថាថ្លែងទៅកាន់សម័យប្រជុំលើកទី ៦៤ នៃមហាសនិ្នបាតអង្គការ
សហប្រជាជាតិក្នុងទីក្រុងNew York កាលពីល្ងាចថ្ងៃសៅរ៍ លោកហោ ហាំហុង
រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាបានលើកឡើងថា ប្រទេសដែលពឹងផ្អែកលើ
វិស័យកសិកម្ម ដូចជាកម្ពុជា ទទួលរងផលប៉ះពាល់ខ្លាំងពីការប្រែប្រួលអាកាស
ធាតុ ដោយសារប្រជាពលរដ្ឋរបស់ខ្លួនជាង ៨០ភាគរយពឹងផ្អែកលើវិស័យកសិ-
កម្ម។

លោកហោ ណាំហុង បានលើកឡើងថា ប្រទេសកម្ពុជាបានចូលរួមក្នុងសកម្ម-
ភាពជាច្រើនក្នុងការអនុវត្តសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ ទាក់ទងនឹង
ការប្រែប្រួលនៃអាកាសធាតុក្នុងនោះមានការដាំដើមឈើឡើងវិញនិងបញ្ឈប់ការ
នាំឈើចេញផងដែរ។

"យើងក៏បានធ្វើយុទ្ធនាការដ៏ធំមួយដើម្បីដាំដើមឈើឡើងវិញនៅទូទាំងប្រទេស ដោយដាំដើមឈើលើផ្ទៃដីបានចំនួនជាង៤៩.០០០ហិកតា។ យើងក៏បានហាម
ឃាត់ការនាំឈើចេញពីប្រទេសកម្ពុជាផងដែរ" ។

មហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកនេះត្រូវបានរៀបចំឡើងចំពេល
ដែលពិភពលោកទាំងមូលកំពុងឆ្លងកាត់វិបត្តិសេដ្ឋកិច្ចពិភពលោក ការប្រែប្រួល
អាកាសធាតុ និងអសន្តិសុខស្បៀង។

ក្រៅពីបញ្ហាបរិស្ថាន លោក ហោ ណាំហុង បាននិយាយដល់បញ្ហាផ្សេងៗមួយ
ចំនួនទៀតដូចជា សន្តិសុខស្បៀងអាហារ ភេរវកម្ម អាវុធបរិមាណូក្នុងក្របខ័ណ្ឌ
ពិភពលោកនិងតំបន់។ លោកបានបញ្ជាក់ថាគោលជំហររបស់ប្រទេសកម្ពុជាគឺ
ចង់បានសុខសន្តិភាពសម្រាប់ប្រជាជាតិទាំងអស់។

"ប្រទេសកម្ពុជាស្វាគមន៍ការអំពាវនាវរបស់លោកប្រធានាធិបតី អូបាម៉ា កាល
ពីថ្ងៃទី២៣ខែកញ្ញា ក្នុងការបញ្ឈប់ការរីកសាយអាវុធបរិមាណូនិងស្វែងរកពិភព
លោកមួយ ដែលគ្មានអាវុធបរិមាណូ ។ ប្រទេសកម្ពុជាក៏ស្វាគមន៍ការអំពាវនាវ
របស់សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. លេខ១៨៨៧ អនុ-
ម័តដោយកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៤ ខែកញ្ញា
នេះ ក្នុងការធានានូវសន្តិសុខសម្រាប់ពិភពលោកទាំងមូល"។

សន្ទរកថារបស់លោកហោ ណាំហុងក៏បាននិយាយផ្តោតដល់បញ្ហាពិភពលោក
ដូចជាបញ្ហាមជ្ឈឹមបូព៌ា អាវុធនុយក្លេអ៊ែរនៅប្រទេសកូរ៉េខាងជើង និង កំណែ
ទម្រង់អង្គការសហប្រជាជាតិ ច្រើនជាងនិយាយដល់បញ្ហាកម្ពុជា ។ លោកមិន
បាននិយាយដល់ការវិវដ្តស្ថានភាពសិទ្ធិមនុស្សនាពេលថ្មីៗនេះ ដែលនាំឱ្យមាន
ការព្រួយបារម្ភក្នុងចំណោមក្រុមអ្នកតាមដាននានានិងគណកម្មការសិទ្ធិមនុស្ស
របស់សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ថាកំពុងមាននិន្នាការគួរឱ្យព្រួយបារម្ភ
នោះទេ៕ ចប់

XS
SM
MD
LG