ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញអន្តរជាតិពិភាក្សាអំពីការ គ្រប់គ្រងធនធានធម្មជាតិ


ដើម្បីស្តាប់ព័ត៌មាននេះ

និន្នាការនៃបញ្ហាគ្រប់គ្រងធនធានធម្មជាតិក្នុងពិភពលោកត្រូវបានលើកយកមក
ពិភាក្សានៅសន្និសីទអន្តរជាតិស្តីអំពីកិច្ចសន្យាឧស្សាហកម្មនិស្សារណកម្មដែល
ត្រូវបានរៀបចំឡើងដោយអង្គការអុកស្វាមអារិក(Oxfam America) នារដ្ឋធានី
វ៉ាស៊ីនតោន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០០៩ កន្លងទៅនេះ ។

វាគ្មិននៅក្នុងសន្និសីទនេះ រួមមានតំណាងអង្គការសង្គមស៊ីវិល ឧស្សាហកម្ម
និស្សារណកម្ម អ្នកសិក្សាស្រាវជ្រាវ សាស្រ្តាចារ្យសាកលវិទ្យាល័យ និងអ្នក
អនុវត្តផ្ទាល់ក្នុងវិស័យឧស្សាហកម្មនិស្សារណកម្ម។ សន្និសីទអន្តរជាតិផ្តោតទៅ
លើតម្លាភាព និង ខ្លឹមសារនៃកិច្ចសន្យារវាងរដ្ឋាភិបាល និង ក្រុមហ៊ុនឧស្សាហ
កម្មនិស្សារណកម្ម ។

លោកអ៊ាន ហ្គារី(Ian Gary) ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់និងជាអ្នកគ្រប់
គ្រងឧស្សាហកម្មនិស្សរណកម្មនៃអង្គការអុកស្វាម អាមេរិក(Oxfam America)
និងជាអ្នករៀបចំសន្និសីទអន្តរជាតិនេះ បានប្រាប់ វីអូអេ ផ្នែកខេមរភាសានៅឯ
សន្និសីទអន្តរជាតិស្តីអំពីកិច្ចសន្យាឧស្សាហកម្មនិស្សារណកម្មថា ប្រជាពលរដ្ឋ
ជាង ៣ពាន់លាននាក់រស់នៅក្នុងប្រទេស ដែលសម្បូរដោយធនធានធម្មជាតិ ក៏
ប៉ុន្តែពាក់កណ្តាលនៃអ្នកទាំងនោះគឺជាជនក្រខ្សត់ ។ នេះគឺជាបញ្ហា ដែលត្រូវរក
ឱ្យឃើញថា តើហេតុអ្វីបានជាប្រទេស ដែលសម្បូរដោយធនធានធម្មជាតិ បែរជា
ធ្លាក់ក្នុងភាពក្រីក្រទៅវិញ ។ ដូច្នេះហើយបានជាតាមរយៈសន្និសីទអន្តរជាតិនេះ
យើងត្រូវរកដំណោះស្រាយ ដោយនាំយកព័ត៌មានអំពីគម្រោងអាជីវកម្មនិស្សា
រណកម្មលាតត្រដាងឱ្យសាធារណជនដឹង។ព័ត៌មានទាំងនោះរួមមានចំនួនប្រាក់
ដែលក្រុមហ៊ុនឯកជនចំណាយទៅឱ្យរដ្ឋាភិបាល កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន
ឯកជននិងរដ្ឋាភិបាល ដែលបង្ហាញឱ្យឃើញចំនួនប្រាក់ ដែលរដ្ឋាភិបាលទទួល
ផែនការរបស់ក្រុមហ៊ុនឯកជន និងកាតព្វកិច្ចរបស់ក្រុមហ៊ុនក្នុងការទទួលខុស
ត្រូវចំពោះសង្គម។ ប៉ុន្តែជារឿយៗមូលដ្ឋានគ្រឹះនៃគម្រោងកិច្ចការឧស្សាហកម្ម
និស្សារណកម្មត្រូវបានលាក់ទុកជារឿងសម្ងាត់ ។

“សារៈសំខាន់នៃសន្និសីទនេះគឺថា នេះជាលើកទីមួយហើយ ដែលសហគមន៍
អន្តរជាតិនៃអ្នកអនុវត្តកិច្ចការដោយផ្ទាល់ អ្នកជំនាញ និងអង្គការសង្គមស៊ីវិល
អង្គុយនៅក្នុងបន្ទប់តែមួយ ពិភាក្សាគ្នារកមធ្យោបាយនាំយកព័ត៌មានអំពីកិច្ច
សន្យា និងអំពីរបៀបកែលម្អស្ថានភាពជាមូលដ្ឋានជូនដល់សាធារណជន” ។

លោកម៉ម សម្បតិ្ត នាយកប្រតិបត្តិនៃសម្ព័ន្ធភាពដើម្បីតម្លាភាពចំណូលធនធាន
បានប្រាប់ វីអូអេ ផ្នែកខេមរភាសានៅឯសន្និសីទអន្តរជាតិនេះថា សន្និសីទនេះ
មានសារៈសំខាន់ណាស់សម្រាប់រូបលោក ដែលក្នុងនាមជាអ្នកធ្វើការក្នុងអង្គការ
សង្គមស៊ីវិលម្នាក់។ ព័ត៌មានដែលលោកទទួលបានអំពីរបៀបគ្រប់គ្រង និងបញ្ហា
នៃការគ្រប់គ្រងធនធានធម្មជាតិនៅប្រទេសនានាក្នុងពិភពលោក តាមរយៈការ
ចូលរួមក្នុងសន្និសីទនេះ គឺជាផ្នែកមួយនៃការកសាងសមត្ថភាព ។

“ខ្ញុំគិតថា វត្តមានដែលបានមកចូលរួមនៅក្នុងសិក្ខាសាលាអន្តរជាតិនេះ មាន
សារៈសំខាន់ ជាផ្នែកមួយនៃការកសាងសមត្ថភាពរបស់សង្គមស៊ីវិលខ្មែរយើង។
យើងឃើញថា នៅក្នុងសន្និសីទនេះ គេបានឆ្លុះបញ្ចាំងបទពិសោធន៍ នៃការគ្រប់
គ្រងកិច្ចសន្យារវាងរដ្ឋាភិបាលជាមួយក្រុមហ៊ុននៅគ្រប់ប្រទេស ដែលបានរុករក
និងធ្វើអាជីវកម្មប្រេង ឧស្ម័ន និងរ៉ែ ទាំងនៅអាហ្រិក អាមេរិកឡាទីន ព្រមទាំង
ប្រទេសផ្សេងៗនៅក្នុងពិភពលោកផងដែរ ហើយរួមទាំងបទពិសោធន៍ពីអតីត
កាល និងបច្ចុប្បន្ននេះ ។

នាងលឹម សូលីន មន្ត្រីកម្មវិធីប្រចាំតំបន់អាស៊ីបូព៌ានៃអង្គការអុកស្វាមអាមេរិក
(Oxfam America) ជំនាញខាងកិច្ចការឧស្សាហកម្មនិស្សារណកម្ម បានប្រាប់
វីអូអេ ផ្នែកខេមរភាសានៅឯសន្និសីទអន្តរជាតិនេះថា នេះគឺជាឱកាសដ៏ល្អកម្រ
មានដែលអ្នកជំនាញនានាបានជួបជុំគ្នាពិភាក្សាអំពីកិច្ចសន្យា និងតម្លាភាពនិង
កិច្ចការទូទៅនៅក្នុងការគ្រប់គ្រងធនធានធម្មជាតិ។នាងសង្ឃឹមថា សន្និសីទបែប
នេះនឹងត្រូវបានរៀបចំនៅក្នុងប្រទេសកម្ពុជានាពេលអនាគត ។

“ខ្ញុំយល់ថា សន្និសីទនេះពិសេសណាស់។ ខ្ញុំយល់ថា អ្នកបានឮយោបល់ផ្សេងៗ
ពីអ្នកចូលរួម។ តែសម្រាប់ខ្ញុំ ជាពិសេសខ្ញុំមកពីប្រទេសកម្ពុជា ខ្ញុំយល់ឃើញថា វាគឺជាឱកាសដ៏អស្ចារ្យសម្រាប់អង្គការអុកស្វាម អាមេរិក (Oxfam America)
ដែលបានរៀបចំសន្និសីទត្រីភាគីនេះ ដែលប្រមូលអ្នកជំនាញមកពីផ្នែកសាធា-
រណៈផ្នែកឯកជន និងសង្គមស៊ីវិល ចូលរួមក្នុងកន្លែងមួយ ហើយពិភាក្សាគ្នាអំពី
រឿងរ៉ាវដែលទាក់ទិននឹងកិច្ចសន្យានិងតម្លាភាព។ ខ្ញុំសង្ឃឹមថា អង្គការអុកស្វាម
អាមេរិក(Oxfam America)នឹងមានលទ្ធភាពរៀបចំសន្និសីទអន្តរជាតិបែបនេះ
នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើឱ្យប្រាកដថា ចំណេះដឹងនេះ និងបទពិសោធន៍
អាចត្រូវបានចែករំលែកដល់មិត្តភ័ក្តិ និងសហការីនៅក្នុងប្រទេសកម្ពុជា” ។

ក្នុងថ្ងៃនេះដែរ សេចក្តីព្រាងច្បាប់ថ្មីមានឈ្មោះថា“Energy Security Through
Transparency Act of 2009” ដែលមានន័យជាភាសាខ្មែរថា ច្បាប់មូលប័ត្រ
ថាមពលតាមរយៈតម្លាភាពឆ្នាំ២០០៩នេះ ត្រូវបានដាក់ជូនព្រឹទ្ធសភាសហរដ្ឋ
អាមេរិកដើម្បីអនុម័ត ហើយត្រូវបានទទួលស្វាគមន៍យ៉ាងរីករាយពីអ្នកចូលរួម
ក្នុងសន្និសីទអន្តរជាតិស្តីអំពីឧស្សាហកម្មនិស្សារណកម្មនេះ ដែលធ្វើឲ្យមាន
ទម្ងន់បន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងកែលម្អការគ្រប់គ្រងធនធានធម្មជាតិ
នៅក្នុងពិភពលោក៕

XS
SM
MD
LG