ដើម្បីស្តាប់ព័ត៌មាននេះ
អ្នកជំនាញខាងកិច្ចការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងប្រទេសកំពុងអភិវឌ្ឍ
បានប្រាប់វីអូអេផ្នែកខេមរភាសានៅក្នុងសម្ភាសន៍ផ្ទាល់និងតាមទូរស័ព្ទថា
មាន
ដំណោះស្រាយប្រកបដោយសក្តានុពលចំពោះបញ្ហាគ្រប់គ្រងធនធានធម្មជាតិ
ក្នុងប្រទេសកំពុងអភិវឌ្ឍ។
ប៉ុន្តែដំណោះស្រាយនោះ
ហាក់ដូចមិនសូវច្បាស់
លាស់ក្នុងការអនុវត្ត។ ប្រទេសកំពុងអភិវឌ្ឍ
មានការខ្វះខាតក្នុងបទពិសោធន៍
នៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធិភាព។ ការទុកចិត្តគ្នារវាងរដ្ឋាភិបាល
សហ
គមន៍អន្តរជាតិ
និងពាណិជ្ជកម្មមិនសូវមាន។
នេះបើតាមសំដីរបស់អ្នកជំនាញ
មួយចំនួន
។
លោកសូមិត វ៉ាម៉ា(Somit
Varma)ប្រធាននាយកដ្ឋានជាតិគីមី
រ៉ែនិងឥន្ធនៈនៃ
ធនាគារពិភពលោកបានប្រាប់ វីអូអេ នៅឯការិយាល័យរបស់លោកនៅរដ្ឋធានី
វ៉ាស៊ីនតោនថា ប្រសិនបើអាជីវកម្មធនធានធម្មជាតិត្រូវមានការគ្រប់គ្រងបានល្អ
វាមានឥទ្ធិពលជាវិជ្ជមានចំពោះប្រទេស
និងប្រជាពលរដ្ឋ ។ លោកលើកឧទា-
ហរណ៍ថា ចំណូលដែលត្រូវបានគ្រប់គ្រងប្រកបដោយគតិបណ្ឌិត អាចស្ថាបនា
បាននូវផ្លូវថ្នល់
មន្ទីរពេទ្យ សាលារៀន
និង បង្ហាត់មន្រ្តីរាជការ ដែលទាំងអស់
នេះអាចជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅនិងអ្នកក្រីក្រ។ លោកបានសង្កត់
ធ្ងន់ថា
ការគ្រប់គ្រងប្រកបដោយប្រសិទ្ធិភាពអាចមាន
លុះត្រាតែមានការតាំង
ចិត្តពីរដ្ឋាភិបាល
។ រដ្ឋាភិបាលត្រូវតែប្តេជ្ញាគ្រប់គ្រងធនធានធម្មជាតិ
ដោយ
បង្កើតឱ្យមានច្បាប់
និងបទបញ្ជានានា។ លោក វ៉ាម៉ាមានប្រសាសន៍ថា៖
“ដើម្បីជួយឱ្យទទួលបានជោគជ័យ
អ្នកពិតជាត្រូវការប្រទេស ដែលមានកម្ម
សិទ្ធិ
។ ប្រទេសនោះត្រូវតែមានការតាំងចិត្តពេញទំហឹងដើម្បីធ្វើឱ្យប្រាកដថា
គេធ្វើចំណែករបស់ពួកគេ
ដែលគេត្រូវតែបង្កើតបទបញ្ជា
គ្រឿងលើកទឹកចិត្ត
ច្បាប់
ត្រួតពិនិត្យច្បាប់
ពួកគេនឹងមានតម្លាភាព
ពួកគេនឹងដាក់ឱ្យដឹងជា
សាធារណៈ។ ដៃគូអភិវឌ្ឍរបស់គេនឹងជួយគេ ប្រសិនបើគេមិនដឹងរបៀបធ្វើ។
គេនឹងជួយកសាងសមត្ថភាពដើម្បីធ្វើកិច្ចការនេះ”
។
បណ្ឌិត
ផល ខូលីអ៊័រ (Paul
Collier) សាស្ត្រាចារ្យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ
អក់ស្វ៊ត
(Oxford)
នៅចក្រភពអង់គ្លេស
បានបញ្ជាក់ប្រាប់ វីអូអេ ផ្នែកខេមរ
ភាសាថា
ច្បាប់និងបទបញ្ជាត្រូវតែបង្កើតឱ្យមានដើម្បីការពារបរិស្ថាន
និងជា
ប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋាន
។
“មិនមានការលើកទឹកចិត្តលក្ខណៈឯកជននឹងធ្វើកិច្ចការនេះទេ
។ ហេតុដូច្នេះ
ហើយបានជាអ្នកត្រូវការបទបញ្ញត្តិ
ដើម្បីធ្វើឱ្យប្រាកដថា
ប្រជាពលរដ្ឋមូល
ដ្ឋានត្រូវបានផ្តល់ប្រយោជន៍
និងការពារ” ។
បទបញ្ញត្តិល្អនិងកិច្ចព្រមព្រៀងមានតម្លាភាពគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។ ការ
ប្រឈមមុខដ៏សំខាន់បំផុតមួយទៀតនោះ
គឺ សមត្ថភាពធនធានមនុស្ស ដែល
ប្រកបដោយជំនាញ បទពិសោធន៍
និងវិជ្ជាជីវៈដែលអនុវត្តជាក់ស្តែង និងចាត់
ចែងគម្រោងប្រកបដោយប្រសិទ្ធិភាព។ ដូច្នេះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនិង
ដៃគូអភិវឌ្ឍន៍គឺត្រូវការជាចាំបាច់
។
“កត្តាពីរ ដែលមានការលំបាកនោះ គឺសមត្ថភាពនៅក្នុងប្រទេសដែលអនុវត្ត
គម្រោងជាក់ស្តែង។ វាមិនមែនជាការចង់ធ្វើនោះទេ។ ការចង់នោះមានហើយ
តែខ្វះសមត្ថភាពធ្វើ។ពីព្រោះតែយើងទាំងអស់គ្នាធ្វើកិច្ចការអភិវឌ្ឍន៍ច្រើន យើង
ដឹងថា ការកសាងសមត្ថភាពគឺជាការលំបាក ។ ត្រូវចំណាយពេលរាប់ឆ្នាំក្នុងការ
កសាងសមត្ថភាព។ វាមិនមែនជាការងាយស្រួលនោះទេ
ប៉ុន្តែអ្នកត្រូវការដៃគូ
អភិវឌ្ឍន៍ដែលមានការតាំងចិត្តនិងត្រូវការរដ្ឋាភិបាលដែលមានការប្តេជ្ញាចិត្ត
។
អ្នកត្រូវការភាគីទាំងពីរដើម្បីធ្វើកិច្ចការនេះ”
។
លោកសាស្រ្តាចារ្យ
ផល ខូលីអ៊័រ នៃសាកលវិទ្យាល័យអក់ស្វ៊ត
(Oxford)សង្កត់
ធ្ងន់ថា
លុយដែលបានមកពីការទាញយកផលពីធនធានធម្មជាតិគួរត្រូវយកមក
វិនិយោគឡើងវិញនៅក្នុងប្រទេស
និងដើម្បីប្រយោជន៍ដល់ប្រជាពលរដ្ឋរបស់
ខ្លួន
ពីព្រោះធនធានធម្មជាតិមិននៅគង់វង់ជារៀងរហូតនោះទេ
។
ទ្រព្យសម្បតិ្តវិនិយោគរយៈពេលយូរនឹងអាចចូលមកជំនួសធនធានធម្មជាតិ នៅ
ពេលអស់ធនធានទាំងនោះ
។ លោកសាស្រ្តាចារ្យ ខូលីអ៊័រ
មានប្រសាសន៍ថា៖
“ប្រសិនបើរដ្ឋាភិបាលចំណាយប្រាក់ប្រកបដោយប្រសិទ្ធិភាពលើការវិនិយោគ
ពីព្រោះចំណូលពីធនធានធម្មជាតិខុសពីចំណូល ដែលបានពីពន្ធដារធម្មតា។
ចំណូលធនធានធម្មជាតិនឹងមិនគង់វង់រហូតនោះទេ ។ ប្រសិនបើប្រទេសធ្វើ
និស្សារណកម្មធនធានធម្មជាតិ
នៅពេលណាមួយនោះប្រទេសនឹងអស់ធន
ធានទាំងនោះ ។ ដូច្នេះយើងត្រូវប្រើចំណូលផ្សេងទៀត
ដើម្បីជំនួសធនធាន
ធម្មជាតិ”
។
លោកសាស្រ្តាចារ្យ
វីលាម អាស្ស៊រ(William
Ascher)អ្នកនិពន្ធសៀវភៅជាច្រើន
ក្បាល
ដែលរួមមាន
“ហេតុអ្វីបានជារដ្ឋាភិបាលខ្ជះខ្ជាយធនធានធម្មជាតិ” មាន
ប្រសាសន៍ថា
វិធីនិងប្រព័ន្ធដែលរដ្ឋាភិបាលប្រើដើម្បីរកចំណូល
និងចំណាយ
ធនធាន ដែលបានមកពីធនធានធម្មជាតិ គឺ សំខាន់ណាស់។ រដ្ឋាភិបាលគួរតែ
ប្រមូលប្រាក់ចំណូលធនធានធម្មជាតិ
ទៅដាក់ក្នុងថវិកាកណ្តាល ។ អាជ្ញាធរ
ថវិកាកណ្តាលត្រូវសម្រេចតាងនាមឱ្យប្រជាពលរដ្ឋថា តើប្រាក់គួរតែចំណាយ
ដោយរបៀបណាលើវិនិយោគរយៈពេលខ្លី និង វែង ឧទាហរណ៍ទៅលើវិស័យ
អប់រំការ ថែទាំសុខភាព
ការកសាងរចនាសម្ព័ន្ធ សារពើពន្ធ ។ល។ លោក
សាស្ត្រាចារ្យចង្អុលបង្ហាញថា
ប្រទេសឈីលី(Chile)
និងប្រទេសបុតស្វាណា
(Botswana)គឺជាប្រទេសដែលទទួលជោគជ័យបំផុតក្នុងការគ្រប់គ្រងធនធាន
ធម្មជាតិ
។ លោកសាស្ត្រាចារ្យមានប្រសាសន៍ថា៖
“ករណីជោគជ័យបំផុតនោះគឺ
ប្រទេសឈីលី នៅទ្វីបអាមេរិកខាងត្បូង
ដែល
ប្រហែលនៅតែជាប្រទេសផលិតស្ពាន់ធំជាងគេនៅក្នុងពិភពលោក។ នៅទីនោះ
មូលនិធិត្រូវបញ្ចូលទៅក្នុងមូលនិធិមួយ ដែលមានស្ថេរភាព ដែលធ្វើឱ្យមាន
ស្ថេរភាពដល់ផលប៉ះពាល់មីក្រូសេដ្ឋកិច្ច ដែលមានតម្លៃខ្ពស់ ឬទាប ហើយវា
អាស្រ័យទៅលើក្រសួងហិរញ្ញវត្ថុ
និងភ្នាក់ងារផែនការសម្រេចថា
តើធនធាន
នោះត្រូវបានចំណាយដោយរបៀបណា។ ករណីល្អមួយនៅទ្វីបអាហ្រិ្វកនោះគឺ
ប្រទេសបុតស្វាណាដែលមានរ៉ែច្រើន
។ មានធនធានពេជ្រច្រើនគួរសម។ នៅ
ទីនោះរដ្ឋចូលរួមគ្រប់គ្រង
ហើយការគ្រប់គ្រងបានល្អប្រសើរណាស់”
។
សាស្រ្តាចារ្យ
ផល ខូលីអ៊័រ មានប្រសាសន៍ថា
អភិបាលកិច្ចប្រកបដោយប្រសិទ្ធិ
ភាពគឺជាកត្តាមួយក្នុងចំណោមកត្តាគន្លឹះជាច្រើនទៀត
នៅក្នុងការគ្រប់គ្រងធន
ធានធម្មជាតិនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ លោកបានលើកយកប្រទេសណ័រវ៉េ
(Norway), អូស្រ្តាលី
(Australia)
និងប្រទេសកាណាដា(Canada)
ជាឧទា-
ហរណ៍នៃប្រទេសទទួលជោគជ័យក្នុងការគ្រប់គ្រងធនធានធម្មជាតិទាំង ក្នុង
ពេលសម្បូរ
និងក្សត់ ។
អភិបាលកិច្ចល្អអាចធ្វើឱ្យសេដ្ឋកិច្ចមានស្ថេរភាព
ទោះ
បីជាធនធានធម្មជាតិសម្បូរ
ឬក្សត់ចុះក៏ដោយ។
សាស្រ្តាចារ្យ ខូលីអ៊័រ មានប្រសាសន៍ថា៖
“តាមពិត
ប្រសិនបើមានអភិបាលកិច្ចគ្រប់គ្រាន់
វានឹងមិនមានភាពសម្បូរហួស
ហេតុនៃធនធាន
។ អ្នកមានសេដ្ឋកិច្ចរីកចម្រើនក្នុងរយៈពេលខ្លី
ហើយអ្នកនឹង
មានសេដ្ឋកិច្ចរិតតែរីកចម្រើនក្នុងរយៈពេលយូរ
។ ករណីនោះគឺ ប្រទេសណ័រវ៉េ
ដែលជាប្រទេសមានជាងគេនៅទ្វីបអឺរ៉ុប
ប្រទេសអូស្រា្តលី និងកាណាដា”
។
ធនធានធម្មជាតិគឺជាសម្បត្តិសាធារណៈ
។ នៅពេលដែលមានក្រុមហ៊ុនឯកជន
លូកដៃចូលក្នុងការគ្រប់គ្រងធនធានធម្មជាតិ
ការអនុវត្តច្បាប់
និង បទបញ្ញត្តិ
ប្រកបដោយប្រសិទ្ធិភាពត្រូវតែមានដើម្បីធ្វើឱ្យប្រាកដថា
វានឹងផ្តល់ប្រយោជន៍
ដល់សាធារណជន។ យោងតាមលោកនិក ចនស្តូន(Nick Johnstone) ប្រធាន
អង្គភាពវិភាគគោលនយោបាយពិសោធន៍នៃអង្គការអភិវឌ្ឍន៍និងសហប្រតិបត្តិ
ការសេដ្ឋកិច្ច
និងលោក ចូស្វ័រ ប៊ីស្សប់
(Joshua Bishop)
ទីប្រឹក្សាជាន់ខ្ពស់
កិច្ចការសេដ្ឋកិច្ច
និងបរិស្ថាននៃសហជីពអភិរក្សពិភពលោកឱ្យដឹងថា ក្រុមហ៊ុន
ឯកជន អាចចូលរួមក្នុងការគ្រប់គ្រងធនធានធម្មជាតិតាមរយៈកិច្ចព្រមព្រៀង
សេវា
កិច្ចព្រមព្រៀងគ្រប់គ្រង
ការជួល និងសម្បទាន ។
អ្នកជំនាញឱ្យដឹងថា
បើគ្មានការគ្រប់គ្រងត្រឹមត្រូវ
ធនធានធម្មជាតិនឹងត្រូវបាន
ទាញយកផលច្រើនហួសប្រមាណ ។
នៅពេលដែលអ្នកទាញយកផល អាច
មានឱកាសយកប្រយោជន៍ដ៏មានប្រសិទ្ធិភាពពីធនធានធម្មជាតិ
ពួកគេនឹង
យកចំណេញអស់ពីសមត្ថភាពមុនពេលធនធានក្សោះ
៕ ចប់