ប្រទេសកម្ពុជាបានថ្កោលទោសក្រុមបាតុករអាវលឿងថៃអំពីចេតនាអាក្រក់មក
លើទឹកដីកម្ពុជា
ដោយងងឹតងងុល និងខុសច្បាប់។
ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា
នៅថ្ងៃអាទិត្យនេះបានបដិសេធការអះអាងរបស់ក្រុម
បាតុករអាវលឿងថៃអំពីដីទំហំ ៤,៦
គីឡូម៉ែក្រការ៉េនៅតំបន់ជុំវិញប្រាសាទព្រះ
វិហារជាកម្មសិទ្ធិរបស់ប្រទេសថៃនោះ។
ការបដិសេធនេះបានធ្វើឡើងបន្ទាប់ពីបាតុករអាវលឿងថៃចំនួន ៣០នាក់ពីចំនួន
៥.០០០នាក់ បានចូលមកក្បែរប្រាសាទព្រះវិហារព្រឹកម៉ិញនេះ ដើម្បីធ្វើសេចក្តី
ថ្លែងការណ៍ចោទប្រកាន់ថា
រដ្ឋាភិបាលកម្ពុជាគ្រប់គ្រងទឹកដីរបស់ប្រទេសថៃ
នៅតំបន់ជុំវិញប្រាសាទព្រះវិហារនោះ។
លោក
ឈុំ សុជាតិ អនុរដ្ឋលេខាធិការ
និងជាអ្នកនាំពាក្យក្រសួងការពារប្រទេស
កម្ពុជា
បានថ្លែងប្រាប់VOAតាមទូរស័ព្ទពីកំពូលប្រាសាទព្រះវិហារថា តំណាង
ក្រុមបាតុករអាវលឿងថៃចំនួន
៣០នាក់នេះ
បានទាមទារយកទឹកដីកម្ពុជានៅ
ជុំវិញប្រាសាទព្រះវិហារយ៉ាងងងឹតងងុល
និង ខុសច្បាប់
ដែលប្រទេសកម្ពុជា
មិនអាចទទួលយកបានជាដាច់ខាត។
“សេចក្តីថ្លែងការណ៍ ដែលគេ(ក្រុមបាតុករអាវលឿងថៃ)ប្រកាសនេះ
គឺជាជំហរដ៏
ឆ្កួតលីលារបស់ពួកបាតុករអាវលឿង។
យើងមិនអាចទទួលយកបានទេ
ពីព្រោះ
វាជាទឹកដីរបស់ខ្មែរ ។ យើងមានសន្ធិសញ្ញា អនុសញ្ញា
និង ខ្សែព្រំដែនត្រឹមត្រូវ
ហើយ។
ដូច្នេះ យើងទាត់ចោលបញ្ហានេះ។
វាជាការទាមទារដ៏ឆ្គួតលីលារបស់
ពួកអាវលឿង”។
ទីភ្នាក់ងារសារព័ត៌មាន
AFP បានរាយការណ៍ថា
លោក Veera Somkwamkid
មេដឹកនាំក្រុមបាតុករអាវលឿងថៃ បានវាយប្រហារលើរដ្ឋាភិបាលកម្ពុជាចំពោះ
ការអនុញ្ញាតឱ្យកងទ័ព
និងប្រជាពលរដ្ឋរបស់ខ្លួនស្នាក់នៅលើដីទំហំ ៤,៦
គីឡូ
ម៉ែត្រការ៉េនៅតំបន់ជុំវិញប្រាសាទព្រះវិហារ
ហើយរដ្ឋាភិបាល
និងកងទ័ពថៃគួរ
តែធ្វើអ្វីៗគ្រប់យ៉ាងតាមច្បាប់ដើម្បីយកតំបន់នៅជុំវិញប្រាសាទព្រះវិហារមកឱ្យ
ប្រទេសថៃវិញ។
លោកកួយ
គង់ អនុរដ្ឋលេខាធិការ
និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា
បានហៅសេចក្តីថ្លែងការណ៍នេះថា ជាចេតនាទុច្ចរិតលើកទឹកដីកម្ពុជា
ដោយ
បញ្ជាក់ថា ការលើកឡើងរបស់បាតុករថៃបែបនេះ
គ្មានហេតុផល និងគ្មានឯក
សារសំអាងទេ
ពីព្រោះប្រទេសកម្ពុជាតែងតែគោរពច្បាប់អន្តរជាតិ
ផែនទី
បារាំង-សៀមហើយការអះអាងនេះ គឺជាការខុសឆ្គង
និងការមិនត្រឹមត្រូវទាល់
តែសោះ។
"ការលើកឡើងរបស់ក្រុមបាតុករអាវលឿងថៃចំពោះទឹកដីនៅជុំវិញប្រាសាទព្រះ
វិហារ គឺ មិនមែនជាគោលជំហររបស់រដ្ឋាភិបាលថៃទេ
ប៉ុន្តែវាជាការលើកឡើង
របស់ក្រុមជ្រុលនិយមមួយចំនួនតែប៉ុណ្ណោះ។
ដូច្នេះទំនាក់ទំនងរវាងកម្ពុជានិង
ថៃ មិនមានផលប៉ះពាល់អ្វីទេ”។
ក្រុមបាតុករអាវលឿងថៃមិនបានសម្រេចគោលបំណងរបស់ខ្លួនក្នុងការឆ្លងចូល
មកក្នុងទឹកដីកម្ពុជានៅតំបន់ក្បែរប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជាតាមការ
គ្រោងទុកនោះទេ
ដោយកងទ័ព ប៉ូលិសនិងអ្នកភូមិនៅក្នុងខេត្តស៊ីសាកេត បាន
រារាំងក្រុមបាតុករមិនឱ្យចូលទៅជិតព្រំដែនជាប់ជាមួយប្រទេសកម្ពុជា។
លោក
កួយ គង់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា
បានបញ្ជាក់ថា “លទ្ធ
ផលនេះបានកើតចេញពីទំនាក់ទំនង
និង កិច្ចសហប្រតិបត្តិការល្អរវាងកងទ័ព
ព្រំដែននៃប្រទេសទាំងពីរ
ហើយរដ្ឋាភិបាលថៃមិនបានគាំទ្រទង្វើរបស់ក្រុម
បាតុករអាវលឿងនេះទេ ហើយនេះបង្ហាញអំពីសុឆន្ទៈរបស់រដ្ឋាភិបាលថៃដែល
មានបំណងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសកម្ពុជាដោយសន្តិវិធី
និង
តាមយន្តការដែលមានស្រាប់”។
លោកនាយករដ្ឋមន្ត្រីថៃAbhisit Vejjajivaបានបញ្ជាក់ប្រាប់សាធារណជនថៃ
ថ្មីៗនេះថា
ប្រទេសថៃមិនបានបាត់បង់ទឹកដី សូម្បីតែមួយចំអាមនៅក្នុងតំបន់
ជម្លោះប្រាសាទព្រះវិហារនោះទេ។
តុលាការអន្តរជាតិបានប្រគល់ប្រាសាទព្រះវិហារមកឱ្យប្រទេសកម្ពុជាគ្រប់គ្រង
នៅក្នុងឆ្នាំ
១៩៦២ ប៉ុន្តែមនុស្សយ៉ាងតិច៧នាក់ បានស្លាប់នៅក្នុងការវាយប្រ-
យុទ្ធគ្នាជាច្រើនលើក
បន្ទាប់ពីអង្គការ UNESCO
បានចុះបញ្ជីប្រាសាទបុរាណ
នេះជាបេតិកភណ្ឌពិភពលោកនៅក្នុងខែកក្កដា ឆ្នាំ២០០៨៕