ប្រទេសកម្ពុជាកំពុងរៀបចំបង្កើតគណៈកម្មការជាតិមួយសម្រាប់ថែរក្សានិងគ្រប់
គ្រងឯកសារ
ដែលមាននៅក្នុងអតីតគុកទួលស្លែង។ គណៈកម្មការនេះបង្កើត
ឡើងបន្ទាប់ពីអតីតគុកដ៏ទារុណកម្មនេះត្រូវបានទទួលស្គាល់ដោយអង្គការសហ
ប្រជាជាតិ
ជាការចងចាំរបស់ពិភពលោក។
ក្រុមមន្ដ្រីរបស់ប្រទេសកម្ពុជាបានឲ្យដឹងនៅថ្ងៃសុក្រនេះថា
រដ្ឋាភិបាលរបស់ខ្លួន
កំពុងរៀបចំ
បង្កើតគណៈកម្មការជាតិមួយសម្រាប់គ្រប់គ្រងនិងថែរក្សាឯកសារ
ដែលមាននៅក្នុងអតីតគុក
ទួលស្លែងដ៏ទារុណកម្មរបស់ពួកខ្មែរក្រហម។ គណៈ
កម្មការនោះដែលមានឈ្មោះថា
គណៈកម្មការ ជាតិនៃការចងចាំពិភពលោក។
គម្រោងការបង្កើតគណៈកម្មការជាតិនេះធ្វើឡើងបន្ទាប់ពីអង្គការ UNESCOបាន
ចុះសារមន្ទីរជាតិទួលស្លែង ដែលជាអតីតគុកទួលស្លែងក្រោមការគ្រប់គ្រងរបស់
ឌុច ចូលទៅក្នុងបញ្ជីនៃការចងចាំរបស់ពិភពលោក កាលពីថ្ងៃទី៣១ ខែកក្កដា
ឆ្នាំ២០០៩។
លោក ហាប់
ទូច ប្រធាននាយកដ្ឋានសារមន្ទីររបស់ក្រសួងវប្បធម៌
និង វិចិត្រ
សិល្បៈមានប្រសាសន៍ថា
គណៈកម្មការជាតិនេះមានភារកិច្ចពិនិត្យនិងគ្រប់គ្រង
រាល់ឯកសារ ដែលមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា។
“គណៈកម្មការជាតិនេះ
មានភារកិច្ចក្នុងការពិនិត្យមើលនូវបេតិកភ័ណ្ឌឯកសារ
ទាំងអស់នៅក្នុងប្រ
ទេសរបស់ខ្លួនហ្នឹង"។
កម្មវិធីអង្គការUNESCO
ស្ដីពីការចងចាំរបស់ពិភពលោក
ត្រូវបានបង្កើតនៅឆ្នាំ
១៩៩២ដើម្បី ឲ្យមានការយកចិត្តទុកដាក់លើការថែរក្សាឯកសារ
និងប្រើប្រាស់
ឯកសារសម្រាប់ជាប្រយោជន៍របស់
មនុស្សជាតិទាំងមូល។
លោកហាប់
ទូច បានបន្ថែមថា
គណៈកម្មការជាតិនៃការចងចាំពិភពលោកទំនង
ជានឹងប្រមូលផ្ដុំ
សមាជិកយ៉ាងតិចមកពីស្ថាប័នរបស់រដ្ឋមួយចំនួន
ដូចជាសមា-
ជិកមកពីបណ្ណសារដ្ឋានជាតិ
(National Archives) សមាជិកមកពីបណ្ណាល័យ
ជាតិ
និងមកពីសារមន្ទីរជាតិ។
លោក យស់
អ៊ាង អគ្គលេខាធិការរងនៃគណៈកម្មការជាតិកម្ពុជាសម្រាប់អង្គការ
UNESCOមានប្រសាសន៍ថា
នៅពេលនេះកម្ពុជាកំពុងធ្វើការផ្សព្វផ្សាយដើម្បីឲ្យ
មានការយល់ដឹងអំពី
អ្វីទៅជា ការចងចាំរបស់ពិភពលោក
ឬ Memory of the
World នោះ។
គួររំឭកថា មានអ្នកទោសច្រើនជាង១៥.០០០នាក់ត្រូវបានចាប់ដោយបង្ខំដោយ
ពួកខ្មែរក្រហមយកមកឃុំឃាំងនៅមន្ទីរស២១ឬគុកទួលស្លែងចន្លោះឆ្នាំ១៩៧៥
ដល់ឆ្នាំ១៩៧៩។ មានអ្នក
ទោសដ៏ច្រើនលើសលុបត្រូវបានសម្លាប់ចោល។
អតីតប្រធានគុកដ៏ទារុណកម្មនេះ
ឈ្មោះ កាំង ហ្គិចអ៊ាវ ហៅ ឌុច កំពុងស្ថិត
ក្រោមការកាត់ទោស។
ការកាត់ទោស ឌុច
នឹងត្រូវបញ្ចប់នៅក្នុងអំឡុងដើម
ខែក្រោយនេះ។
ប្រទេសកម្ពុជាបានដាក់ឯកសារជាច្រើនជូនអង្គការ UNESCO
ដើម្បីឲ្យអង្គការ
នេះទទួលស្គាល់
សារមន្ទីរទួលស្លែងជាការចងចាំរបស់ពិភពលោក ។
ឯកសារ
ទាំងនោះរួមមានចម្លើយសារភាពរបស់អ្នកទោសចំនួន
៤.១៨៦ ជីវប្រវត្តិរបស់
អ្នកទោសចំនួន
៦.២២៦រូបថត និង
ហ្វីលរូបថតចំនួន ៦.១៤៧
សន្លឹក។
លោក ហាប់
ទូច ប្រធាននាយកដ្ឋានសារមន្ទីររបស់ក្រសួងវប្បធម៌
និង វិចិត្រ
សិល្បៈ បញ្ជាក់ថា
អង្គការUNESCO នឹងផ្ដល់ជំនួយជាបច្ចេកទេស
និង ថវិកា
ដល់គណៈកម្មការជាតិនៃការចងចាំរបស់ប្រទេសកម្ពុជា
សម្រាប់ធ្វើការថែរក្សា
ការពារនូវឯកសារដ៏មានសារៈសំខាន់នានានៅក្នុងសារ មន្ទីរជាតិទួលស្លែង។
យ៉ាងណាក៏ដោយ
លោក យស់ អ៊ាង
អគ្គលេខាធិការរងនៃគណៈកម្មការជាតិ
កម្ពុជាសម្រាប់អង្គការ
UNESCO មានប្រសាសន៍ថា
វានឹងត្រូវការពេលវេលា
ច្រើនទៀតសម្រាប់ធ្វើឲ្យគណៈកម្មការជាតិនេះ
លេចចេញជារូបរាងឡើង៕