ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាខ្វះការស្រាវជ្រាវគ្រប់វិស័យ ទ្រទ្រង់ការអភិវឌ្ឍន៍


អ្នកជំនាញការវាយតម្លៃថា ប្រទេសកម្ពុជាកំពុងខ្វះខាតការស្រាវជ្រាវទៅលើគ្រប់
វិស័យដែលទ្រទ្រង់ការអភិវឌ្ឍន៍ប្រទេស ហើយគុណភាពនៃការស្រាវជ្រាវស្ថិត
ក្នុងកម្រិតទាប។ ក៏ប៉ុន្តែអ្នកស្រាវជា្រវនិយាយថា ពួកគេបានជួបឧបសគ្គជា
ច្រើនក្នុងការធ្វើការស្រាវជ្រាវនៅកម្ពុជា ជាពិសេសគឺការខ្វះការគាំទ្រ និង ការ
ទទួលស្គាល់។

កម្ពុជាគឺជាប្រទេសក្រីក្របំផុតមួយដែលមានប្រជាជនប្រមាណ៣០ភាគរយនៃ
ចំនួនប្រជាជន១៤លាននាក់ រស់ក្រោមប្រាក់ចំណូលតិចជាង១ដុល្លារក្នុងមួយ
ថ្ងៃ។ ដូច្នេះ ប្រទេសនេះត្រូវការការស្រាវជ្រាវជាចាំបាច់ដើម្បីរួមចំណែកអភិវិឌ្ឍ
ប្រទេសជាតិ។ក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ការស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជា
មានតិចតួចបំផុត ហើយភាគច្រើនលើសលប់នៃការស្រាវជ្រាវទាំងនោះគឺគ្រាន់
តែជាការវិភាគទៅលើអ្វីដែលក្រុមអ្នកស្រាវជ្រាវបរទេសបានស្រាវជ្រាវរួចហើយ
ប៉ុណ្ណោះ។ ម៉្យាងវិញទៀត ការស្រាវជ្រាវមួយចំនួនធំធ្វើទៅតាមការកំណត់របស់
ភាគីម្ចាស់ជំនួយ ដែលធ្វើឲ្យភាពស៊ីជម្រៅ និងគុណភាពនៃការស្រាវជ្រាវនោះ
មានកម្រិត។ លទ្ធផលស្រាវជ្រាវមួយចំនួនមិនទទួលបានការគំាទ្រពីរដ្ឋាភិបាល
ខណៈដែលការស្រាវជ្រាវខ្លះទៀតមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈឡើយ។
អ្នកជំនាញការជាតិនិងអន្តរជាតិនិយាយថា កង្វះខាតការស្រាវជ្រាវទាំងនេះគឺជា
ឧបសគ្គមួយដែលរាំងស្ទះដល់ការកសាងប្រទេសឲ្យរីកចម្រើន។

លោក Fred Carden នាយកផ្នែកវាយតម្លៃការអភិវឌ្ឍន៍គោលនយោបាយនៃ
មជ្ឈមណ្ឌលស្រាវជ្រាវដើម្បីការអភិវឌ្ឍន៍អន្តរជាតិ IDRC របស់កាណាដាប្រចាំ
កម្ពុជា បានថ្លែងប្រាប់ VOA សម្លេងសហរដ្ឋអាមេរិកថា កម្ពុជាត្រូវតែពង្រីកការ
ស្រាវជ្រាវ ហើយអ្នកបង្កើតគោលនយោបាយត្រូវតែទទួលយកលទ្ធផលស្រាវ
ជ្រាវទាំងនោះ។ បើមិនដូច្នោះទេ ប្រទេសនេះនឹងបាត់បង់ឱកាសដ៏ធំធេងក្នុង
កិច្ចការអភិវឌ្ឍន៍។

“ការស្រាវជ្រាវគឺជាសមាសភាពដ៏សំខាន់មួយនៃការអភិវឌ្ឍន៍។ អ្នកស្រាវជ្រាវ
បានរុករកគំនិតសំខាន់ៗ ដូចជា ផ្នែកកសិកម្ម សុខភាព ការអប់រំ និង វិស័យ
ផ្សេងៗទៀត។ប្រសិនបើគំនិតទាំងនោះមិនបានបញ្ជូនទៅដល់អ្នកបង្កើតគោល
នយោបាយទេ វាគឺជាការបាត់បង់ដ៏ធំមួយសម្រាប់ប្រទេសនេះ”។

លោកហង្ស ជួនណារ៉ុន អគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មាន
ប្រសាសន៍ថា ការទទួលស្គាល់លទ្ធផលស្រាវជ្រាវពិតជាមានកម្រិតដែលប្រការ
នេះបណ្តាលមកពីអ្នកស្រាវជ្រាវខ្វះវិធីសាស្ត្រក្នុងការធ្វើឲ្យមានការទទួលស្គាល់
ហើយខ្វះទំនាក់ទំនង។

“នៅទីណាក៏ដោយ ជាពិសេសនៅប្រទេសកម្ពុជា អ្នកដឹងទេ អ្នកមិនអាចឆ្លាត
ជាងចៅហ្វាយរបស់អ្នកបានទេ ។ ប្រសិនបើអ្នកឆ្លាតជាងចៅហ្វាយរបស់អ្នក
អ្នកនឹងមានបញ្ហា។ដូច្នេះអ្នកស្រាវជ្រាវត្រូវរកមធ្យោបាយធ្វើយ៉ាងណាឲ្យមនុស្ស
ទាំងនោះទទួលស្គាល់គំនិតរបស់ពួកអ្នក។ គឺវាត្រូវការពេលវេលា ហើយការ
កសាងទំនាក់ទំនងគឺពិតជាសំខាន់ណាស់”។

បើតាមការបញ្ជាក់របស់លោកណារ៉ុន រហូតមកដល់សព្វថ្ងៃនេះ ប្រទេសកម្ពុជា
មានអ្នកស្រាវជ្រាវប្រមាណ ៥០០នាក់ ដែលបានផ្តោតការស្រាវជ្រាវទៅលើគ្រប់
វិស័យ រួមមានសេដ្ឋកិច្ច កសិកម្ម ការអប់រំ ភាពក្រីក្រ និងធនធានធម្មជាតិជា
ដើម។ ក្នុងនោះ មានអ្នកស្រាវជ្រាវចំនួន ១០០ នាក់កំពុងបំរើការនៅស្ថាប័នស្រាវ
ជ្រាវឯកជនធំៗ ៥ ឬ ៦ និង៤០នាក់ផ្សេងទៀតនៅស្ថាប័នស្រាវជ្រាវរដ្ឋ ប៉ុន្តែ
ស្ថាប័នរដ្ឋខ្លះមិនមានសកម្មភាពស្រាវជ្រាវទេ។ អាស្រ័យដូចនេះហើយ ទើបគេ
ឃើញថា ការស្រាវជ្រាវពឹងផ្អែកយ៉ាងសំខាន់ទៅលើស្ថាប័នអង្គការមិនមែនរដ្ឋាភិ
បាល។

ក្រុមអ្នកស្រាវជ្រាវជាច្រើននិយាយថា ពួកគេប្រឈមនឹងផលវិបាកជាច្រើនដែល
រាំងស្ទះដល់ការធ្វើការស្រាវជ្រាវឲ្យបានស៊ីជម្រៅ និងមានគុណភាពនោះ។

លោក គឹម សិទ្ធិតារា អ្នកស្រាវជ្រាវពីរដ្ឋបាល និងគោលនយោបាយនៃវិទ្យាស្ថាន
ស្រាវជ្រាវអភិវឌ្ឍន៌កម្ពុជា CDRI ដែលបានចាប់យកអាជីពនេះអស់ពេល១៦ឆ្នាំ
ហើយនោះ បាននិយាយថា ដោយសារអ្នកស្រាវជ្រាវផ្ទាល់ខ្វះប្រភពទុនក្នុងការ
ធ្វើការស្រាវជ្រាវ ហើយរដ្ឋាភិបាលក៏គ្មានកញ្ចប់ថវិកាសម្រាប់គម្រោងស្រាវជ្រាវ
ដែរនោះ ដូច្នេះអ្នកស្រាវជ្រាវនៅស្រុកខ្មែរភាគច្រើន ត្រូវផ្អែកលើទុនរបស់ម្ចាស់
ជំនួយបរទេស។ មានន័យថា អ្នកស្រាវជ្រាវត្រូវធ្វើអ្វីតាមគេត្រូវការ ហើយវានឹង
កំណត់សេរីភាពនិងពេលវេលាក្នុងការស្រាវជ្រាវឬធ្វើការវិភាគឲ្យបានស៊ីជម្រៅ។

“ដល់ពេលអីចឹងទៅ ម្ចាស់ជំនួយហ្នឹងច្រើនតែដាក់លក្ខខ័ណ្ឌមកមុន។ ដល់ចឹង
វាកំណត់នូវការគិត និងការវិភាគរបស់អ្នកស្រាវជ្រាវហ្នឹង បង្ខំាងការគិតរបស់
យើងមិនឲ្យស៊ីជម្រៅ”។

លោកចាប សុថារិទ្ធ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិ
បត្តិការនិងសន្តិភាព CICP យល់ឃើញដូចគ្នានេះដែរ ហើយលោកបន្ថែមថា ការ
ពឹងផ្អែកលើធនធានម្ចាស់ជំនួយអាចកាត់បន្ថយឯករាជ្យភាពនៃការស្រាវជ្រាវ។

ក្រៅពីនោះលោក ចាប សុថារិទ្ធ ដែលបានផ្តោតការស្រាវជ្រាវទៅលើផ្នែកសេដ្ឋ
កិច្ចនោះ បាននិយាយថា ការស្រាវជ្រាវទៅលើប្រធានបទរសើបមួយចំនួន ដូចជា
បញ្ហាអំពើពុករលួយ និងសិទ្ធិមនុស្សអាចធ្វើឲ្យអ្នកស្រាវជ្រាវប្រឈមមុខតទល់
នឹងរដ្ឋាភិបាល។

“ប្រធានបទស្រាវជ្រាវខ្លះវាមានបញ្ហារសើប ដូចយើងស្រាវជ្រាវពីអំពើពុករលួយ
បញ្ហាសិទ្ធិមនុស្សអី លទ្ធផលហ្នឹងអាចធ្វើឲ្យមានប្រតិកម្មពីរដ្ឋាភិបាល ដល់ចឹង
ទៅបានអ្នកខ្លះមិនសូវផ្តោតអារម្មណ៍ទៅលើការសិក្សាស្រាវជ្រាវហ្នឹងប៉ុន្មាន”។

អ្នកស្រាវជ្រាវជាច្រើនទៀតបានលើកឡើងថា ការខ្វះទិន្នន័យ ការខ្វះបណ្ណាល័យ
អ្នកស្រាវជ្រាវចេះភាសាបរទេសមានកម្រិត និងខ្វះសហការពីប្រភពចាំបាច់ រួម
ទាំងមន្ត្រីរដ្ឋាភិបាលផងនោះក៏ជាឧបសគ្គក្នុងការស្រាវជ្រាវនៅស្រុកខ្មែរដែរ។

ក្រៅពីបញ្ហាប្រឈមទាំងនេះ Kate Frieson ទីប្រឹក្សាស្រាវជ្រាវនៃវិទ្យាស្ថានគ្រប់
គ្រងធនធានធម្មជាតិ ដោយមានការចូលរួមពីសហគមន៍ បាននិយាយថា កម្ពុជា
កំពុងប្រឈមនឹងការខ្វះខាតធនធានមនុស្ស ជំនាញស្រាវជ្រាវយ៉ាងធ្ងន់ធ្ងរ។

តាមការស្រាវជ្រាវរបស់ Kate Frieson បានបង្ហាញថា ក្នុងចំណោមសាកលវិទ្យា
ល័យ វិទ្យាស្ថាននិងសាលាឯកទេសចំនួន១៥ នៅប្រទេសកម្ពុជា មានវិទ្យាស្ថាន
បច្ចេកវិទ្យាកម្ពុជាតែមួយប៉ុណ្ណោះដែលមានកញ្ចប់ថវិកាសម្រាប់ធ្វើការស្រាវជ្រាវ។
សាលាបណ្តុះបណ្តាលរបស់រដ្ឋភាគច្រើនបំផុតនោះ មិនបានបញ្ចូលការសិក្សា
លើជំនាញស្រាវជ្រាវនេះទេ ហើយនិស្សិតទាំងនោះត្រឹមតែមានឱកាសស្រាវជ្រាវ
នៅចុងបញ្ចប់នៃឆ្នាំសិក្សាប៉ុណ្ណោះ។ ចំណែកសាលាឯកជនវិញ គឺ មិនមានមុខ
វិជ្ជាស្រាវជ្រាវនេះតែម្តង ដោយពួកគេយល់ថា វាមិនមែនជាកត្តាទាក់ទាញឲ្យ
សិស្សមកបង់ប្រាក់ចូលរៀនឡើយ។ ដោយសារមើលឃើញបញ្ហាទាំងអស់នេះ
ហើយទើបកាលពីថ្ងៃទី៩ និងទី១០ខែកញ្ញាកន្លងទៅ វិទ្យាស្ថានស្រាវជ្រាវ និង
អភិវឌ្ឍន៍កម្ពុជា CDRI និងវិទ្យាស្ថានគ្រប់គ្រងធនធានធម្មជាតិ ដោយមានការ
ចូលរួមពីសហគមន៍ បានរៀបចំការជួបជុំមួយរវាងអ្នកស្រាវជ្រាវ និងអ្នកជំនាញ
ប្រមាណ២៣០នាក់ មកពីស្ថាប័នរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាល ដើម្បីជំរុញឲ្យ
មានការស្រាវជ្រាវទៅលើវិស័យ៤សំខាន់ៗ រួមមាន កសិកម្មនិងធនធានធម្មជាតិ
សេដ្ឋកិច្ច ការអភិវឌ្ឍន៍សង្គម និងរដ្ឋបាល។ វិស័យទាំង៤នេះត្រូវគេចាត់ទុកថា
ជាមូលដ្ឋានគ្រឹះសម្រាប់ធ្វើឲ្យប្រទេសរីកចំរើន។ នៅក្នុងសិក្ខាសាលានោះមាន
ការលើកឧទាហរណ៍ពីប្រទេសសិង្ហបុរី ដែលបានប្រើការស្រាវជ្រាវជាកូនសោរ
ក្នុងការអភិវឌ្ឍន៍ប្រទេស ការឲ្យតម្លៃទាំងនេះបានធ្វើឲ្យកោះដ៏តូចមួយបានកា្លយ
ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើនខ្លាំងក្លាបំផុតមួយនៅតំបន់អាស៊ី។

លោក ពូ សុធារៈ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានសម្រាប់ការសិក្សាពីអាស៊ី
អគ្នេយ៍ប្រចាំប្រទេសសិង្ហបុរីនិយាយថា ប្រទេសកម្ពុជាមិនទាន់អាចធ្វើបានដូច
ប្រទេសសិង្ហបុរីបានទេ ដោយសាររដ្ឋាភិបាលខ្វះថវិកាក្នុងការយកចិត្តទុកដាក់
និងឲ្យតម្លៃទៅលើអ្នកស្រាវជ្រាវ៕ ចប់

XS
SM
MD
LG