អតីតចៅក្រមនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ
និយាយថា ជនរងគ្រោះក្នុងរបប
ខ្មែរកហម
គួរតែទទួលបាននូវសំណងរដ្ឋប្បវេណី
។
លោក Richard
Glodstone អាយុ៧០ឆ្នាំ
ជាអតីតចៅក្រមតុលាការព្រហ្មទណ្ឌ
អន្តរជាតិ ជនជាតិអាហ្រ្វិកខាងត្បូងបានថ្លែងប្រាប់សាលាក្តីប្រល័យពូជសាសន៍
ដែលមានការគាំទ្រពីអង្គការសហប្រជាជាតិនៅថ្ងៃច័ន្ទនេះថា
ជនរងគ្រោះដែល
បានស្លាប់បាត់បង់ជីវិតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
គួរតែទទួលបាននូវ
សំណងរដ្ឋប្បវេណី។
"សំណងជម្ងឺចិត្ត គឺ ជាកត្តាសំខាន់មួយ គឺ មិនសម្រាប់តែជនរងគ្រោះទេ ប៉ុន្តែ
សម្រាប់ការផ្សះផ្សារជាតិផងដែរ
។ក៏ប៉ុន្តែជាទូទៅគឺ
យើងនិយាយពីការសំណង
វាទាក់ទងទៅនឹងហិរញ្ញវត្ថុសម្រាប់
ការទូទាត់ចេញសំណងជាដើមហ្នឹង"។
លោកRichard
Glodstoneបានធ្វើសក្ខីកម្មតាមរយៈការផ្សាយបន្តផ្ទាល់វីដេអូ
ពីសហរដ្ឋអាមេរិកមកកាន់អង្គជំនុំជម្រះសាលាដំបូងនៅថ្ងៃច័ន្ទនេះ។លោកបាន
បញ្ជាក់ទៀតថា
នៅអាហ្រ្វិកខាងត្បូង រដ្ឋាភិបាលជាអ្នកចេញសំណងចំពោះ
បទល្មើស ដែលពាក់ព័ន្ធប្រឆាំងទៅនឹងពួកគេទាំងនោះ ។ លោកបានបញ្ជាក់
ទៀតថា សំណងនេះបានបង្កឲ្យមានការមិនចូលចិត្តឬមានការប្រឆាំងខាង
នយោបាយជាច្រើនទាក់ទិនទៅនឹងការចេញសំណងទាំងនេះ
។
"សំណង
ដើម្បីថា តើជួយអ្នករស់រានមានជីវិតនៅក្នុងការអប់រំ ឬក៏ធ្វើដូចម្តេច
នេះហើយ
គឺជាកត្តាសំខាន់មួយ។
ប៉ុន្តែបើជាក់ស្តែងនោះ
វាអាស្រ័យទៅលើ
ស្ថានភាពរបស់ប្រទេសនិមួយៗ"។
លោក
Richard Glodstone
ជាអតីតចៅក្រមនៅអាហ្រ្វិកខាងត្បូង។
លោក
មានបទពិសោធន៍នៅក្នុងការចូលរួមកាត់ក្តីនៅក្នុងប្រទេសអតីតយូហ្គោស្លាវី
និងប្រទេសរ៉ាវ៉ាន់ដា ។
ប្រជាពលរដ្ឋកម្ពុជា
ប្រមាណ១.៧០០.០០០ បានបាត់បង់ជីវិតនៅក្នុងរបបគ្រប់
គ្រងដោយពួកខ្មែរក្រហម
ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ។
ហើយជនរង
គ្រោះបានដាក់ពាក្យបណ្តឹងជាដើមបណ្តឹងរដ្ឋប្បវេណី
មានសិទ្ធិស្នើសុំសំណង
ផ្លូវចិត្ត និងសំណងសមូហភាព។
លោកឆាង
យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាដែលមជ្ឈមណ្ឌលនេះបាន
ផ្តល់ឯកសារយ៉ាងច្រើនសម្រាប់កាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមនោះ
បានបញ្ជាក់ថា ដើមបណ្តឹងរដ្ឋប្បវេណីលែងជាដើមបណ្តឹងរដ្ឋប្បវេណីទៀត
ហើយ។លោកបានបញ្ជាក់ទៀតថា ឥឡូវនេះសាលាក្តីខ្មែរក្រហមបានបញ្ចូល
ដើមបណ្តឹងរដ្ឋប្បវេណីទៅជាក្រុម
ឬក៏ទៅជាតំណាងដើម្បីចូលរួមក្នុងសវនាការ
ហើយបញ្ហានេះបានបង្កឲ្យមានភាពស្រពិចស្រពិល។
"ការធ្វើបែបនេះ
វាធ្វើឲ្យកាន់តែស្មុគស្មាញឡើង។ខ្ញុំគិតថា តុលាការគួរតែហ៊ាន
ប្រឈមមុខនឹងផលប៉ះពាល់
ទទួលស្គាល់បរាជ័យ ទោះបីពីដើមឡើយ យើង
មានចេតនាល្អយ៉ាងណាក៏ដោយ។
យើងទទួលស្គាល់ថា
ឥឡូវវាទៅមិនរួចក្នុង
ការដាក់ដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងរឿងក្តីព្រហ្មទណ្ឌនេះ"។
លោកឆាង
យុ បានមានប្រសាសន៍ថា
ការផ្លាស់ប្តូរនេះ
គួរតែពន្យល់ដល់ជនរង
គ្រោះ ប្រសិនណាបើយើងមិនធ្វើអញ្ចឹងទេ វានឹងបង្កឲ្យមានបញ្ហាមួយហើយមួយ
ទៀតដែលបណ្តាលឲ្យកាន់តែ
ធ្ងន់ធ្ងរខ្លាំងឡើងៗ៕