មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពអាកាសថៃនឹងមកបំពេញទស្សនៈកិច្ចនៅប្រទេស
កម្ពុជានៅសប្តាហ៍ក្រោយនេះ
ដើម្បីជួបពិភាក្សាការងារជាមួយក្រុមមន្ត្រីយោធា
ជាន់ខ្ពស់កម្ពុជាអំពីការពង្រឹងទំនាក់ទំនង
និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព
អាកាសនៃប្រទេសជាតិទាំងពីរ។
លោក
Itthaporn
Subhawong អគ្គបញ្ជាការកងទ័ពអាកាសថៃនឹងត្រូវហែរ
ហមដំណើរដោយក្រុមមន្ត្រីជាន់ខ្ពស់នៃកងទ័ពអាកាសថៃចំនួន៣០នាក់
ដើម្បី
បំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី១៤
ដល់ថ្ងៃទី១៥ ខែ កញ្ញានេះ។
ដំណើរទស្សនកិច្ចនេះគ្រោងធ្វើឡើង បន្ទាប់ពីយន្តហោះចម្បាំងថៃបានហោះ
រំលោភដែនអាកាសកម្ពុជា
ចូលជម្រៅ ៣០គីឡូម៉ែត្រក្នុងទឹកដីកម្ពុជានៅក្នុង
ខេត្តប៉ៃលិនចំនួន
៣ លើក ព្រមទាំងបានហោះលើព្រំដែននៅក្បែរប្រាសាទព្រះ
វិហារចំនួន
៨ លើក និងបានហោះលើប្រាសាទព្រះវិហារចំនួន៣លើកនៅក្នុង
ខែសីហា។
លោកឈុំ
សុជាតិ អនុរដ្ឋលេខាធិការ
និងជាអ្នកនាំពាក្យក្រសួងការពារប្រទេស
កម្ពុជា
បានថ្លែងប្រាប់ VOA
ថា ទស្សនកិច្ចនេះ
មានសារៈសំខាន់ខ្លាំងសម្រាប់
កងទ័ពអាកាសនៃប្រទេសកម្ពុជា
និងប្រទេសថៃ ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នា
ទៅវិញទៅមក
និងពង្រឹងកិច្ចសហប្រតិបត្តិការ។
"ការទំនាក់ទំនងគ្នារវាងកងទ័ពអាកាសទាំង
២ ប្រទេសនេះ
គឺជាការជំរុញឱ្យកង
ទ័ពរបស់យើងទាំងពីរប្រទេសនេះមានទំនាក់ទំនងគ្នាល្អប្រសើរនិងមានការផ្លាស់
ប្តូរទស្សនៈកិច្ចគ្នារវាងកងទ័ពទាំងពីរប្រទេស ដើម្បីធ្វើឱ្យមានការយោគយល់គ្នា
រវាងកិច្ចសហប្រតិបត្តិការនៃប្រទេសជិតខាងនេះ”។
លោកអគ្គមេបញ្ជាការកងទ័ពអាកាសថៃ
Itthaporn
Subhawong
គ្រោងនឹង
ជួបពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រីក្រសួងការពារជាតិ
ទៀ បាញ់ លោក
នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃងកងយោធពលខេមរៈ
ភូមិន្ទនិងលោកស៊ីន សំណាង មេបញ្ជាការកងទ័ពអាកាស។
លោក ឈុំ
សុជាតិ បានបញ្ជាក់ថា
នៅក្នុងជំនួបនេះ
មេបញ្ជាការយោធាជាន់
ខ្ពស់នៃប្រទេសទាំងពីរនឹងអាចលើកយកបញ្ហារំលោភលើដែនអាកាសកម្ពុជា
ពីសំណាក់យន្តហោះកងទ័ពថៃ។
លោកនាយករដ្ឋមន្ត្រីហ៊ុន
សែន
បានព្រមានបាញ់ទម្លាក់យន្តហោះកងទ័ពថៃ
ដែលបានហោះរំលោភចូលមកក្នុងទឹកដីកម្ពុជា។
ប្រទេសថៃបានសរសេរលិខិតសុំទោសជាផ្លូវការពន្យល់ដល់ប្រទេសកម្ពុជាអំពី
ការរំលោភលើដែនអាកាសកម្ពុជាដោយយន្តហោះកងទ័ពថៃ
ដោយប្រកាសថា
ការរំលោភនេះគឺដោយសារតែមានពពកខ្មៅច្រើនពេក។
កងទ័ពកម្ពុជា
និង ថៃបានវាយប្រយុទ្ធគ្នាជាច្រើនលើកនៅតំបន់ជម្លោះក្បែរ
ប្រាសាទព្រះវិហារដែលបានធ្វើឱ្យកងទ័ពយ៉ាងតិច៧នាក់ស្លាប់
បន្ទាប់ពីអង្គការ
UNESCO បានចុះបញ្ជីប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា
ជាបេតិកភ័ណ្ឌ
ពិលោកលោកកាលពីខែកក្កដាឆ្នាំ២០០៨។
ឥឡូវនេះភាគីទាំងសង្ខាងបានដក
កងទ័ពមួយផ្នែករៀងៗខ្លួនចេញពីតំបន់ជម្លោះក្បែរប្រាសាទព្រះវិហារនេះហើយ
សភាថៃបានអនុញ្ញាតឱ្យគណៈកម្មាធិការព្រំដែនរួមនៃប្រទេសកម្ពុជា និងថៃ
បើកការចរចាគ្នាដើម្បីបោះបង្គោលព្រំដែន៕