ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និន្នាការនៃបញ្ហាក្នុងការគ្រប់គ្រងធនធានធម្មជាតិ


ដើម្បីអានព័ត៌មាននេះ

អ្នកជំនាញខាងការគ្រប់គ្រងធនធនធម្មជាតិបានប្រាប់វីអូអេផ្នែកខេមរៈភាសា
តាមរយៈការសន្ទនាតាមទូរស័ព្ទ និងដោយផ្ទាល់ថា ធនធានធម្មជាតិនៅក្នុង
ប្រទេសកំពុងអភិវឌ្ឍទាំងឡាយនៅជុំវិញពិភពលោកត្រូវបានកេងយកផល
ប្រយោជន៍ដោយពួកឥស្សរជននយោបាយ និងសេដ្ឋកិច្ច ។

យោងតាមសំដីរបស់អ្នកជំនាញ ខណៈដែលឥស្សរជននយោបាយ និង សេដ្ឋ
កិច្ចនៅក្នុងប្រទេសទាំងនេះជារឿយៗ បានផលចំណេញផ្នែកហិរញ្ញវត្ថុ ប្រជា
ពលរដ្ឋទូទៅរាប់លាននាក់មិនបានទទួលកម្រៃអ្វីទាំងអស់។ អ្នកជំនាញឲ្យដឹង
ថា ស្ថានភាពនិងថាមពលដែលជំរុញឲ្យកើតមានវិសមភាពក្នុងការចែកផល
ប្រយោជន៍នេះ មាននៅគ្រប់កន្លែងក្នុងពិភពលោក ដែលក្នុងនោះរួមមាននៅ
ទ្វីបអាហ្រ្វិក អាមេរិកឡាទីន និងអាស៊ី ។

លោកផល ខូលីអ៊័រ (Paul Collier) សាស្រ្តចារ្យ និង ជានាយកមជ្ឈមណ្ឌល
សេដ្ឋកិច្ចទ្វីបអាហ្រ្វិកនៃសាកលវិទ្យាល័យអក់ស្វ៊ត(Oxford)ចក្រភពអង់គ្លេស
គឺជាអ្នកជំនាញម្នាក់ដែលទទួលបានការគោរពបំផុតក្នុងពិភពលោក ។

លោកបានសរសេរសៀវភៅឈ្នះពានរង្វាន់មួយក្បាលមានចំណងជើងថា“The
Bottom Billion: Why the Poorest Countries are Failing and What
Can Be Done About it” ដែលប្រែជាភាសាខ្មែរថា “អ្នកក្ររាប់កោដិ៍ៈ ហេតុ
អ្វីបានជាប្រទេសក្រីក្របំផុតទទួលបរាជ័យ ហើយតើត្រូវដោះស្រាយតាមរបៀប
ណា” ។ លោកមានប្រសាសន៍ថា នយោបាយនិងធនធានធម្មជាតិមានឥទ្ធិពល
ទៅវិញទៅមក ។ នយោបាយមានផលប៉ះពាល់ដល់ការទាញយកផលពីធនធាន
ធម្មជាតិ ហើយធនធានធម្មជាតិអាចមានអនុភាពលើនយោបាយ។ លោកសង្កត់
ធ្ងន់ថា ធនធានធម្មជាតិគឺជាកម្មសិទ្ធិសាធារណៈ ដូច្នេះធនធានទាំងនេះ មិន
មែនជាប្រយោជន៍សម្រាប់តែឥស្សរជនមួយក្តាប់តូចនោះទេ ។

លោកបានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយវីអូអេផ្នែកខេមរភាសានាពេលថ្មីៗ
នេះថា៖

“វាជាបញ្ហាសាមញ្ញមួយ ដែលឥស្សរជនមានបំណងឱបក្រសោបធនធានធម្ម-
ជាតិធ្វើមានបានតែឯង។នេះគឺជាមូលហេតុមួយដែលធនធានធម្មជាតិមិនបាន
ផ្តល់ប្រយោជន៍ល្អសម្រាប់សង្គម ។ វាច្បាស់ណាថា ផលចំណេញពីធនធាន
ធម្មជាតិគឺជារបស់ប្រជាពលរដ្ឋ មិនមែនសម្រាប់តែឥស្សរជនទេ” ។

ប្រទេសផ្សេងៗមានរបៀបគ្រប់គ្រងធនធានធម្មជាតិខុសៗគ្នា ។ ទោះបីជារដ្ឋា-
ភិបាលនៅក្នុងប្រទេសកំពុងអភិវឌ្ឍចាត់ចែងធនធានធម្មជាតិដោយផ្ទាល់ឬផ្តល់
សម្បទានឲ្យទៅក្រុមហ៊ុនឯកជនក្តី បញ្ហានោះគឺដូចតែគ្នាគឺបញ្ហាពុករលួយនិង
ការអនុវត្តមិនយុត្តិធម៌ក្នុងការទាញយកប្រយោជន៍ពីធនធានធម្មជាតិ ។ នេះ
បើតាមសម្តីរបស់បណ្ឌិត ហ្គ្លែន ម៉ាតលែក (Glen Matlack)សាស្រ្តាចារ្យនៅ
សិក្ខាល័យបរិស្ថាន និង ជីវៈព្រៃឈើ នៃសាកលវិទ្យាល័យអូហៃយ៉ូ សហរដ្ឋ
អាមេរិក ។

ធនាគាពិភពលោកឲ្យដឹងថា ប្រទេសដែលមានចំណូលទាបនិងមធ្យមជាង៤០
ដែលមានធនធានធម្មជាតិ ប្រឈមនឹងបញ្ហាជាច្រើន។ប្រទេសទាំងនោះរួមមាន
ប្រទេសឆាតឥណ្ឌូណេស៊ី នីហ្ស៊េរីយ៉ា កុងហ្គោ អេហ្កាទ័រីយ៉ាលហ្គីនី ស៊ូដង់
សេរ៉ាឡេអូនអង់ហ្គោឡា និងបូលីវា ។ល។

សាស្ត្រាចារ្យ ហ្គ្លែន ម៉ាតលែក មានប្រសាសន៍ថា មានប្រទេសកំពុងអភិវឌ្ឍមិន
ច្រើនទេ ដែលទទួលបានជោគជ័យក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកប
ដោយប្រសិទ្ធិភាព ប៉ុន្តែមានប្រទេសច្រើនប្រឈមនឹងបញ្ហា ។ សាស្ត្រាចារ្យ
ម៉ាតលែកមានប្រសាសន៍ថា៖

“ខ្ញុំមានឧទាហរណ៍អាក្រក់ជាច្រើន ដែលគេមិនដោះស្រាយដូចជាប្រទេសឥណ្ឌូ
ណេស៊ី និង នីហ្ស៊េរីយ៉ា ។ ខ្ញុំមានការលំបាកក្នុងការរកឧទាហរណ៍នៃប្រទេស
ដែលទទួលបានជោគជ័យណាស់។ ប្រទេសឥណ្ឌូណេស៊ីមានរដ្ឋាភិបាលខ្សោយ
និងយោធាខ្លាំងអស់រយៈពេលពីរបីទសវត្ស ។ សម្បទានសម្រាប់ការទាញយក
ប្រយោជន៍ពីធនធាន ទោះបីវាជារ៉ែក្តី ទេសចរណ៍ក្តី ឈើហ៊ុបក្តី ធ្លាក់ទៅលើដៃ
អ្នកម៉ៅការឯកជន ហើយរដ្ឋាភិបាលមានលុយជាច្រើនដែលមិនបានឱ្យឃើញជា
សាធារណៈ” ។

លោក រ៉ប៊័ត ហ្ស៊ូអឺលិក (Robert Zoellick) នាយកធនាគារពិភពលោក បាន
មានប្រសាសន៍ដើមឆ្នាំនេះក្នុងរដ្ឋធានីវ៉ាស៊្សីងតុន នាសន្និសិទស្តីអំពីឧស្សាហ
កម្មនិស្សារណកម្ម របស់ធនាគាពិភពលោកថា ប្រទេសដែលសម្បូរធនធានធម្ម
ជាតិមួយចំនួន មានអរស្ថេរភាពនយោបាយ ភាពក្រីក្រកើនឡើង មានអំពើពុក
រលួយ និងវិសមភាពក្នុងសង្គម ដែលមួយផ្នែកគឺបណ្តាលមកពីការគ្រប់គ្រងធន
ធានធម្មជាតិខុស។ លោកហ្ស៊ូអឺលិក មានប្រសាសន៍ថា៖

“ប្រទេសមួយចំនួនក្នុងចំណោមប្រទេសទាំងនេះ បានទទួលរងផលប៉ះពាល់នៃ
បណ្តាសាពីធនធាននោះរួចទៅហើយ ។ ជំនួសឱ្យឱកាសសម្រាប់ការអភិវឌ្ឍ
សេដ្ឋកិច្ច ធនធានធម្មជាតិបានជំរុញឲ្យមានអស្ថេរភាពនយោបាយ អំពើពុករ
លួយ វិសមភាពធំសម្បើមក្នុងសង្គម មានអត្រាក្រីក្រឡើងខ្ពស់ និងការរីកចំរើន
យូរអង្វែងមានកម្រិតទាប” ។

សាស្ត្រាចារ្យ វីលាម អាស្ស៊រ (William Ascher) អ្នកនិពន្ធសៀវភៅជាច្រើន
ក្បាលដែលរួមមាន “Why Governments Waste Natural Resources”
មានន័យជាភាសាខ្មែរថា “ហេតុអ្វីបានជារដ្ឋាភិបាលខ្ជះខ្ជាយធនធានធម្មជាតិ” បានប្រាប់វីអូអេផ្នែកខេមរភាសាតាមទូរស័ព្ទថា ជម្លោះផលប្រយោជន៍ចំពោះ
ធនធានធម្មជាតិអាចនាំឲ្យមានសង្គ្រាមស៊ីវិល និងអស្ថេរភាពនយោបាយក្នុង
ប្រទេសកំពុអភិវឌ្ឍមួយចំនូន ។ សាស្ត្រាចារ្យអាស្ស៊័រមានប្រសាសន៍ថា៖

“ឧទាហរណ៍អាក្រក់នោះ គឺប្រទេសកុងហ្គោ ដែលសង្គ្រាមស៊ីវិលបានផ្ទុះឡើង
ដោយសារធនធានធម្មជាតិ។ ប្រទេសនីហ៊្សេរីយ៉ាគ្មានស្ថេរភាពដោយសារជម្លោះ
ពីរឿងឥន្ធនៈ។ ការពិតនោះគឺច្រើនឆ្នាំកន្លងមកមានសង្គ្រាមស៊ីវិលមួយផ្ទុះឡើង
នៅប្រទេសនីហ៊្សេរីយ៉ា ពីព្រោះភាគខាងត្បូងនៃប្រទេសនេះព្យាយាមបានជោគ
ជ័យពីព្រោះគេបានលក់ធនធានក្នុងតំបន់របស់គេ ប៉ុន្តែតំបន់ដ៏ទៃទៀតដកធន
ធានរបស់គេចេញពីគេ”។

ក្នុងសៀវភៅដែលមានចំណងជើងថា “ជនក្រីក្ររាប់កោដិ៍” លោកសាស្រ្តាចារ្យ
ផល ខូលីអ៊័រ បានចង្អុលបង្ហាញថា ប្រទេសចំនួន៥៨ជាប្រទេសក្រីក្របំផុតក្នុង
ពិភពលោក ។ ភាគច្រើននៃប្រទេសទាំងនេះស្ថិតនៅទី្វបអាហ្រ្វិកអាស៊ីកណ្តាល
និងជាពិសេស ប្រទេសហៃទី បូលីវា លាវ កម្ពុជា យេមែន ភូមា និង កូរ៉េខាង
ជើង។ ប្រទេសមួយចំនួនក្នុងចំណោមប្រទេសដែលមានចំណូលទាបទាំងនេះ
សម្បូរទៅដោយធនធានធម្មជាតិ។

ទោះបីជាប្រទេសមានសម្បត្តិធម្មជាតិច្រើនយ៉ាងណាក៏ដោយ ប្រសិនបើធន
ធានត្រូវបានចាត់ចែងខុសឬចាត់ចែងមិនត្រឹមត្រូវ វាមិនបានផ្តល់វិភាគទាន
ដល់សេដ្ឋកិច្ចជាតិទេ ហើយវាមិនបានក្លាយជាផលចំណេញប្រកបដោយនិរន្តរ
ភាពដល់ប្រជាពលរដ្ឋទូទៅទេ ។ យោងតាមសេចក្តីរាយការណ៍របស់វីអូអេដែល
ត្រូវបានចាក់ផ្សាយកាលពីដើមខែមិនា២០០៩កន្លងទៅ ទោះបីជាទ្វីបអាហ្រ្វិក
ផលិតបាន១៣ភាគរយនៃឥន្ធនៈពិភពលោកទាំងមូលកាលពីឆ្នាំកន្លងទៅក្តី ក៏
កំណើនសេដ្ឋកិច្ចអាហ្វ្រិកនៅតែទាប បើប្រៀបធៀបទៅនឹងផ្នែកផ្សេងៗទៀតនៃ
ពិភពលោក។ លោកអ៊ាន ហ្គារី(Ian Gary)ទីប្រឹក្សាជាន់ខ្ពស់អំពីកិច្ចការឧស្សា-
ហកម្មនិស្សារណកម្មនៅអង្គការអក់ស្វាម អាមេរិកា (Oxfarm America) បាន
បា្រប់វីអូអេថា ពីព្រោះតែការគ្រប់គ្រងមិនបានល្អ ប្រទេសដែលពេញទៅដោយ
ធនធានធម្មជាតិ ជាទូទៅមានអត្រាកំណើនសេដ្ឋកិច្ចទាបជាងប្រទេស ដែល
មានធនធានតិចតួច៕ ចប់

អត្ថបទ​ទាក់ទង

XS
SM
MD
LG