ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការសិទ្ធិមនុស្សអាស៊ីសុំឱ្យរដ្ឋាភិបាល កម្ពុជាការពារបុគ្គលិកសិទ្ធិមនុស្ស


អង្គការសិទ្ធិមនុស្សអាស៊ី បានស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាជួយការពារក្រុមអ្នក
ការពារសិទ្ធិមនុស្សដែលកំពុងតែប្រឈមនឹងការគំរាមកំហែងពីអាជ្ញាធរតាម
រយៈប្រព័ន្ធតុលាការ។

គណៈកម្មការសិទ្ធិមនុស្សអាស៊ី នៅថ្ងៃសុក្រនេះ បានអំពាវនាវយ៉ាងទទូចដល់
រដ្ឋាភិបាលកម្ពុជា ឱ្យបញ្ឈប់ការគំរាមកំហែងប្រឆាំងនឹងក្រុមអ្នកការពារសិទ្ធិ
មនុស្សតាមផ្លូវតុលាការចំពោះសកម្មភាពការពារការគោរពសិទ្ធិមនុស្ស និងផល
ប្រយោជន៍កម្មសិទ្ធិរបស់ប្រជារាស្ត្រ។

ការកត់សម្គាល់នេះត្រូវបានធ្វើឡើងបន្ទាប់ពីលោក ប៉ែន ប៊ុណ្ណា អ្នកសម្រប
សម្រួលសិទ្ធិមនុស្សដ៏ល្បីល្បាញរបស់សមាគមការពារសិទ្ធិមនុស្ស ADHOC
ប្រចាំខេត្តរតនគីរី ត្រូវបានដកចេញពីខេត្តនេះដើម្បីបញ្ចប់បណ្តឹងព្រហ្មទណ្ឌ
ប្រឆាំងនឹងរូបលោកទាក់ទងនឹងការញុះញ៉ង់ ដែលតុលាការកំពុងតែធ្វើការស៊ើប
អង្កេតនិងលោកអ៊ុង សាមិត្ត អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្ស Licadho
និងលោក ប៉ែន ប៊ុនឡាយ អ្នកសម្របសម្រួលអង្គការឃ្លាំមើលសិទ្ធិមនុស្ស
Vigilance ត្រូវបានស៊ើបអង្កេតក្នុងករណីជួយគាំទ្រដល់ក្រុមអ្នកតវ៉ាជាង១០០
នាក់ ដើម្បីទាមទារឱ្យតុលាការដោះលែងពួកចោរប្លន់ប្រដាប់អាវុធ៤នាក់ដែល
កំពុងជាប់ពន្ធនាគារនៅក្នុងខែសីហា។

គណៈកម្មការសិទ្ធិមនុស្សអាស៊ីបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា គណៈកម្ម
ការសិទ្ធិមនុស្សអាស៊ីបានជំរុញយ៉ាងខ្លាំងក្លាឱ្យរដ្ឋាភិបាលកម្ពុជាគោរពរាល់
កាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិនិងជាពិសេសគាំទ្រសិទ្ធិរបស់ប្រជារាស្ត្រក្រុម
អ្នកការពារសិទ្ធិមនុស្ស និងអង្គការសិទ្ធិមនុស្ស ដើម្បីធ្វើគ្រប់សកម្មភាពដែល
លើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេស
កម្ពុជា។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា រដ្ឋាភិបាល និងក្រុមភ្នាក់ងារបស់រដ្ឋាភិបាល
ត្រូវផ្តល់ការការពារឱ្យបានគ្រប់គ្រាន់ដល់ក្រុមអ្នកការពារសិទ្ធិមនុស្ស។

សេចក្តីថ្លែងការណ៍នេះ បានបន្តថា រដ្ឋាភិបាលកម្ពុជាមិនត្រឹមតែបំពានលើកិច្ច
ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពានរដ្ឋធម្មនុញ្ញ។ មាត្រា៣១នៃរដ្ឋធម្មនុញ្ញបានសរសេរថា ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់
និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងរដ្ឋធម្មនុញនៃអង្គការសហប្រជាជាតិ
សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និង កតិកាសញ្ញា ព្រមទាំងអនុ-
សញ្ញាទាំងឡាយទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិស្ត្រីនិងសិទ្ធិកុមារ ហើយមាត្រា
៣៥ បានចែងថា ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មនៅក្នុង
ជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។

លោក ឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលបាន
ថ្លែងថា"យើងអរគុណណាស់ចំពោះការស្នើរបស់គណៈកម្មការសិទ្ធិមនុស្សអាស៊ី
មកលើរដ្ឋាភិបាលកម្ពុជាដែលមានន័យថា គណៈកម្មការនេះជឿជាក់ លើរដ្ឋាភិ
បាលកម្ពុជា។ ដូច្នេះ ការជឿ ជាក់របស់គាត់ក៏មិនត្រូវឱ្យខុសអំពីខ្លឹមសារ ដែល
គាត់បានលើកឡើងដែរ។ យើងខ្ញុំយល់ឃើញថា អ្វីដែលគាត់លើក វាមិនបាន
ហៅថា ​ត្រឹមត្រូវ ហើយវាមិនបានជាក់ស្តែងទៅតាមការពិតទេ។អញ្ចឹងអ្វីដែល
គាត់សុំស្នើថា សុំជួយការពារឱ្យផងនោះ។ ខ្ញុំសុំឆ្លើយទៅជូនគាត់វិញថា សុំកុំ
បារម្ភ។ អ្វីៗទាំងអស់ត្រូវបានការពារ។គ្រាន់តែអ្វីៗដែលគាត់បានដឹងនោះ វា
មិនពិតដូចគាត់និយាយទេ។គេបាននិយាយតែមួយចំហៀងៗប៉ុណ្ណឹង"។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ក្រុមអ្នកការពារសិទ្ធិមនុស្សមិនមានសុវត្ថិ
ភាពនៅក្នុងការបំពេញការងាររបស់ខ្លួនទេ។ នៅក្នុងឆ្នាំ២០០៨ សមាគមសិទ្ធិ
មនុស្សបានរាយការណ៍ថា មាន៦៣ករណីនៃការគំរាមកំហែងតាមទម្រង់ផ្សេងៗ
ដែលរួមមានការចាប់ខ្លួន៕

XS
SM
MD
LG