តុលាការថៃបានលើកពេលកាត់ទោសប្រជរាស្ត្រខែ្មរអំពីការកាប់ឈើខុសច្បាប់
នៅក្នុងទឹកដីថៃដោយសារតែគ្មាភស្តុតាងគ្រប់គ្រាន់។
តុលាការខេត្តអុប៊ុនរបស់ប្រទេសថៃ
នៅថ្ងៃសុក្រនេះបានសម្រេចលើកពេលជំនុំ
ជម្រះប្រជារាស្ត្រខែ្មរចំនួន១៦នាក់
អំពីការឆ្លងចូលប្រទេសថៃដោយខុសច្បាប់
និងការកាប់ឈើនៅក្នុងទឹកដីថៃដោយខុសច្បាប់រហូតដល់ចុងខែក្រោយ
បន្ទាប់
ពីគ្មានភស្តុតាងគ្រប់គ្រាន់។
អាជ្ញាធរថៃបានចាប់ប្រជារាស្ត្រខែ្មរដែលរស់នៅតំបន់ក្បែរប្រាសាទព្រះវិហារចំនួន
១៦នាក់ កាលពីថ្ងៃទី ២៣ ខែកក្កដា
ខណៈដែលពួកគេកំពុងតែដើររកឃ្មុំ
ខ្លឹម
ឈើ និងផ្លែឈើព្រៃ
សម្រាប់យកមកផ្គត់ផ្គង់ជីវិភាពរស់នៅប្រចាំថ្ងៃ។
លោកគួយ
គង់ អនុរដ្ឋលេខាធិការ
និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា
បានថ្លែងប្រាប់ VOA ថា
តុលាការថៃបានបញ្ជាឱ្យបន្តធ្វើការស៊ើបអង្កេតករណី
របស់ប្រជារាស្ត្រខែ្មរចំនួន១៦
នាក់នេះតទៅទៀត
ដោយសារតែតុលាការគ្មាន
ភស្តុតាងគ្រប់គ្រាន់
ដើម្បីដាក់ទោសប្រជារាស្ត្រខែ្មរទាំងនេះ។
"តុលាការខេត្តអុប៊ុនរបស់ប្រទេសថៃបានលើកពេលជំនុំជម្រះទោសជនជាតិខែ្មរ
១៦ នាក់នេះ រហូតដល់ថ្ងៃទី
២៣ ខែ កញ្ញាខាងមុខនេះវិញ
ដោយសារតុលាការ
ប្រមូលភស្តុតាងមិនទាន់បានគ្រប់គ្រាន់
ហើយលើកនេះ តុលាការយល់ថា
មាន
ភស្តុតាងគ្រប់គ្រាន់ហើយ
ប៉ុន្តែព្រះរាជអាជ្ញាបានចោទ
ហើយប្រជារាស្ត្រខែ្មរទាំង
១៦ នាក់នេះ
បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់អំពីការកាប់
ឈើខុសច្បាប់។
ដូច្នេះ
តុលាការនៅមិនទាន់មានភាពច្បាស់លាស់អំពីការចោទ
ប្រកាន់នេះទេ"។
លោកគួយ
គង់ បានបញ្ជាក់ថា
"យើងបានរកមេធាវីឯករាជ្យត្រឹមត្រូវ
ដើម្បីការ
ពារករណីរបស់ពួកគាត់នៅចំពោះមុខតុលាការថៃ
ហើយសព្វថ្ងៃនេះអគ្គកុងស៊ុល
ខែ្មរយើងនៅខេត្តស្រះកែវកំពុងតែធ្វើការជាមួយតុលាការថៃនេះដើម្បីធ្វើយ៉ាង
ណាឱ្យមានយុត្តិធម៌ចំពោះប្រជារាស្ត្រខែ្មរទាំង១៦នាក់នេះ។ អគ្គកុងស៊ុលរបស់
យើង
កំពុងតែដុតដៃដុតជើង
ដើម្បីធ្វើយ៉ាងណាឱ្យប្រជារាស្ត្រទាំងអស់នេះរួច
ផុតពីការចោទប្រកាន"។
ស្របពេលដែលតុលាការគ្មានភស្តុតាងដាក់បន្ទុកមកលើប្រជារាស្ត្រខែ្មរទាំង១៦
នាក់នេះ លោកស ថាវី អភិបាលរងខេត្តព្រះវិហារ
បានសំណូមពរឱ្យក្រុមអាជ្ញា
ធរថៃ
ដោះលែងប្រជារាស្ត្រខែ្មរទាំងនេះ
ឱ្យត្រឡប់មកផ្ទះវិញ។
“ខ្ញុំជឿថា
ប្រជារាស្ត្រទាំងនេះមិនអាចទៅកាប់ឈើព្រៃនៅក្នុងប្រទេសថៃបានទេ
ប៉ុន្តែពួកគាត់ បានដើររកឃ្មុំ
ខ្លឹម និងផ្លែឈើ។
ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរថៃ
ដោះលែងប្រជារាស្ត្រខែ្មរទាំងនេះត្រឡប់មកវិញ"។
កាលពីថ្ងៃព្រហស្បតិ៍
តុលាការខេត្តបន្ទាយមានជ័យរបស់ប្រទេសកម្ពុជា
បាន
កាត់ទោសជនជាតិថៃម្នាក់
ឱ្យជាប់ពន្ធនាគារចំនួន៣ខែអំពីបទឆ្លងចូលប្រទេស
កម្ពុជាដោយខុសច្បាប់៕
ចប់