ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្ងឺផ្តាសាយបក្សីនៅស្ទឹងត្រែង កំពុងត្រូវទប់ស្កាត់


ប្រជាពលរដ្ឋស្រុកសេសាន និង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅតែបន្តការ
ការពារខ្លួនកុំឱ្យឆ្លងជម្ងឺ ផ្តាសាយបក្សី បើទោះបីជាបច្ចុប្បន្ន ប្រទេសកម្ពុជាកំពុង
តែមានការរីករាលដាលយ៉ាងឆាប់រហ័សនូវជម្ងឺផ្តាសាយប្រភេទថ្មីដែលគេនិយម
ហៅថា ជម្ងឺផ្តាសាយគ្រុនជ្រូកក៏ដោយ។

កាលពេលព្រឹកថ្ងៃអង្គារសបា‏ហ្ត៍មុន ក្មេងស្រី ធន ឆៃយ៉ា អាយុ ១៦ ឆ្នាំ កំពុង
ឈរនៅក្បែរកង់របស់នាង ដែលនាងទុកនៅក្រោម ផ្ទះឈើមួយខ្នង ស្ថិតនៅ
ក្នុងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅលើតួកង់របស់នាង គេ
ឃើញមានបិទក្រដាសផ្សព្វផ្សាយមួយសន្លឹកដែលមានខ្លឹមសារថា ដ៉ើម្បីកម្ពុជា
គ្មានជម្ងឺផ‏ស្តាយាបក្សី ។

ធន ឆៃយ៉ា និយាយថាមន្ទីរពេទ្យសត្វបានចែកក្រដាសផ្សព្វផ្សាយនេះជូននាង
ក្នុងអំឡុងពេលដែលពួកគេ ចុះផ្សព្វផ្សាយជូនអ្នកភូមិអំពីវិធីទប់ស្កាត់កុំឱ្យមាន
ជម្ងឺផ្តាសាយបក្សីនៅក្នុងភូមិរបស់នាង ហើយអះអាងថាដោយ សារការផ្សព្វ
ផ្សាយបែបនោះ នាងបានយល់ដឹងច្រើនអំពីវិធីការពារខ្លួនកុំឱ្យឆ្លងជម្ងឺផ្តាសាយ
បក្សីដ៏កាចសាហាវ។

"ព្រោះចេះការពារពីជម្ងឺផ‏ស្តាយាបក្សី " ។

កុមារី ធន ឆៃយ៉ាង បន្តថា មូលហេតុដែលនាងបិទក្រដាសនេះនៅលើកង់របស់
នាងរយៈពេល ២ ឆ្នាំមកហើយ គឺដើម្បីឱ្យប្រជារាស្រ្តដ៏ទៃទៀត បានឃើញ
ក្រដាសនេះ នៅពេលដែលនាងជិះកង់ទៅសាលារៀននិងទីកន្លែងដទៃទៀត។

ឆៃយ៉ា ថ្លែងថា នាងយល់ថា នៅពេលដែលពួកគេឃើញក្រដាសផ្សព្វផ្សាយនេះ
ពួកគេអាចនឹងមិនចង់ឱ្យ មាន ជម្ងឺផ‏ស្តាយាបក្សីកើតមាននៅក្នុងភូមិដ្ឋានរបស់
ពួកគេទេ។

ក្មេងស្រ្តី ធន ឆៃយ៉ា ដែលបច្ចុប្បន្នចិញ្ចឹមសត្វមាន់ចំនួន១២ក្បាល និង សត្វទា
ចំនួន ៣០ ក្បាល និង ប្រជា រាស្រ្តជាច្រើនរស់នៅក្នុងស្រុកសេសាន និងស្រុក
ស្ទឹងត្រែង ខេត្តស្ទឹងត្រែង សុទ្ធតែចិញ្ចឹមមាន់ទារបស់ខ្លួន ដោយដាក់ក្នុងទ្រុង
ជាមួយគ្នានោះនៅក្នុងទ្រុងមាន់ទារបស់ពួកគេ ឃើញមានស្រោមដៃ និងស្បោង
ផ្លាស្ទិកផងដែរ។

ពួកគេនិយាយថា ដើម្បីការពារខ្លួនពីជម្ងឺផ្តស្តាយាបក្សី ពួកគេតែងតែដុត ឬកប់
សត្វមាន់ទាដែលងាប់ ប្រើ ស្រោមដៃ ឬស្បោងផ្លាស្ទិកនៅពេលពួកគេកាន់សត្វ
មាន់ទាដែលឈឺ ឬ ងាប់ ហើយថា ពួកគេ ទទួលទានស៊ុត ឬ សាច់មាន់ ទា
ណាដែលឆ្អិនល្អប៉ុណ្ណោះ។

លើសពីនេះទៅទៀត ពួកគេបញ្ជាក់ថា ពួកគេតែងតែបំបែកមាន់ទា ដែលឈឺ
ចេញពីមាន់ទាដែលមានសុខ ភាពល្អ និង មិនអនុញ្ញាតឱ្យមាន់ទារបស់ពួកគេ
ជួបគ្នាជាមួយមាន់ទាអ្នកផ្សេងជាដើម។

ប្រជារាស្ត្រទាំងនេះ បានបន្តថ្ា ពួកគេនៅតែខ្លាចជម្ងឺផ្តស្តាយាបក្សីដដែល ថ្វី
ត្បិតតែបច្ចុប្បន្នពួកគេបានឮអំពីការរីករាលដាលយ៉ាងខ្លាំងអំពីជម្ងឺគ្រុនផ្តាសាយ
A/H1N1 នៅក្នុងប្រទេសកម្ពុជាក្តីសិស្សសាលាអាយុ ១៦ ឆ្នាំម្នាក់ គឺក្មេងស្រី
ប៉ូញ សីលា រស់នៅក្នុងភូមិស្រែពោធិ៍ ឃុំស្រះឬស្សី ស្រុកស្ទឹងត្រែង ខេត្តស្ទឹង
ត្រែង បានប្រាប់ថា នាងបានឮការផ្សាយតាមវិទ្យុថា ជម្ងឺគ្រុនផ្តាសាយA/H1N1
បាន សម្លាប់មនុស្សជាច្រើនក្នុងពិភពលោក ប៉ុន្តែនាងនៅតែរក្សាការប្រុងប្រ-
យ័ត្នចំពោះជម្ងឺផ្តស្តាយាបក្សីដដែល។

"ប្រជាជនជៀសវាងពីជម្ងឺផ្តាសាយបក្សី ហើយនិងយើងមិនត្រូវបរិភោគមាន់
ងាប់យើង ត្រូវកប់"។

លោក សៀង ម៉េងហ័ង ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាលខេត្ត
ស្ទឹងត្រែង មានប្រសាសន៍ថា ប្រជារាស្ត្រស្រុកសេសាន និង ស្រុកស្ទឹងត្រែង
មានការយល់ដឹងច្រើនអំពីការគ្រោះថ្នាក់ដែលបណ្តាលមកពីជម្ងឺផ្តាសាយបក្សី។

លោក សៀង ម៉េងហ័ង បានបន្តថា ពួកគេធ្លាប់បានរាយការណ៍ជូនពេទ្យសត្វ
ភូមិ និង មន្ត្រីការិយាល័យ ផលិតកម្ម និង បសុព្យាបាលខេត្ត នៅពេលដែល
មាន់ទាពួកគេឈឺ ហើយលោកអះអាងថា រហូតមកដល់ពេលនេះ ពុំមានករណី
សង្ស័យអំពីជម្ងឺផ្តាសាយបក្សីទេ នៅក្នុងខេត្តស្ទឹងត្រែង។

"ទ៉ោះបីជាពុំមានក៏ដោយ ក៏យើងនៅតែបន្តក្នុងការតាមដាន និង ផ្សព្វផ្សាយជូន
គាត់ជា ប្រចាំមិន អាចថា យើងព្រងើយកន្តើយលើបញ្ហាជម្ងឺនេះទេ"។

លោក ហេង ញ៉ឺ ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍កាល
ពីសប្តាហ៍មុនថា នៅក្នុងខេត្ត មានក្រុមឆ្លើយតបបន្ទាន់ចំនួន៨ក្រុម សម្រាប់ចុះ
ទៅអង្កេតស្រាវជ្រាវករណីជម្ងឺផ្តាសាយបក្សី និង ជម្ងឺឆ្លងដទៃទៀត និងជួយ
ព្យាបាលអ្នកដែលឆ្លងនូវជម្ងឺទាំងនោះ ក៏ប៉ុន្តែពុំមាននរណាម្នាក់ត្រូវបានធ្វើតេស្ត
រកជម្ងឺផ្តាសាយបក្សីទេមកទល់នឹងពេលនេះក្រសួងសុខាភិបាលកាលពីខែធ្នូ
ឆ្នាំ២០០៨កន្លងទៅ បានបញ្ជាក់ថា យុវជនអាយុ១៩ឆ្នាំម្នាក់ គឺជាមនុស្សទី៨
ដែលឆ្លងនូវជម្ងឺផ្តាសាយបក្សី ដែលបង្កដោយវីរុស H5N1 បន្ទាប់ពីប្រទេស
កម្ពុជា ចាប់ផ្តើមមានជម្ងឺនេះ តាំងពីដើម ឆ្នាំ ២០០៥ មក។ ក្នុងចំណោម៨នាក់
ដែលឆ្លងជម្ងឺនេះមាន៧នាក់បានស្លាប់បាត់បង់ជីវិតទៅហើយ។

ដោយឡែកចំពោះករណីជម្ងឺគ្រុនផ្តាសាយ A/H1N1 ដែលគេនិយមហៅថា
គ្រុនផ្តាសាយជ្រូកវិញ ជម្ងឺនេះ ទើបតែចាប់ផ្តើមកើតមាននៅក្នុងប្រទេសកម្ពុជា
កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០០៩ នេះ ក៏ប៉ុន្តែវាបានកើតមាន រហូតដល់
ចំនួន២៦ករណី គិតរហូតមកដល់ដើមសប្តាហ៍នេះថ្វីត្បិតតែប្រទេសកម្ពុជា ពុំ
មាននរណាម្នាក់ស្លាប់បាត់បង់ជីវីតដោយសារជម្ងឺផ្តសាយប្រភេទ A/H1N1 ក្តី
ប៉ុន្តែ ជម្ងឺនេះ បានផ្តាច់ផ្តិលអាយុជីវិតមនុស្សជាង១.០០០ នាក់ នៅលើពិភព
លោក គិតមកដល់សប្តាហ៍មុន ។

លោក ហេង ញ៉ឺ ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា
ប្រជារាស្ត្រខេត្តស្ទឹងត្រែង បានឮអំពីជម្ងឺគ្រុនផ្តាសាយ A/H1N1 តាមរយៈការ
ផ្សាយនៅតាមវិទ្យុ និង ទូរទស្សន៍។

" ព៉ីព្រោះគម្រោងយើងធ្វើ លទ្ធភាពរបស់យើង ធ្វើបានប៉ុណ្ណឹងគឺទី១ផ្សព្វផ្សាយ
តាមវិទ្យុ ហើយវា នឹង ជ្រាបបន្តិចម្តងៗហើយត្រង់ថា ឱ្យវាបានភ្លាមៗ ឱ្យបាន
ច្រើន ខ្ញុំគិតថា មិនទាន់បានទេ"។

ជាមួយគ្នានេះ លោក ហេង ញ៉ឺ បានសង្កត់ធ្ងន់ថា ខាងលោកក៏បានជម្រាបទៅ
មណ្ឌលសុខភាពក្នុងមូល ដ្ឋានដែរ ដើម្បីឱ្យបន្តធ្វើការផ្សព្វផ្សាយតាមលទ្ធភាព
របស់ពួកគេអំពីការទប់ស្កាត់ជម្ងឺគ្រុនផ្តាសាយ A/H1N1 និងជម្ងឺគ្រុនផ្តាសាយ
បក្សី៕ ចប់

XS
SM
MD
LG