ខិតប័ណ្ណប្រឆាំងនឹងមេដឹកនាំរបបសព្វថ្ងៃនេះ
ត្រូវបានគេរកឃើញនៅតាមទី
សាធារណៈមួយចំនួននៅក្នុទីក្រុងភ្នំពេញដែលក្រុមប៉ូលីសកំពុងតែស្វែងរកចាប់
ខ្លួនអ្នកបាច់ខិតប័ណ្ណនោះ។
ក្រុមអាជ្ញាធរប៉ូលីសក្រុងភ្នំពេញ
នៅថ្ងៃពុធេនេះ
បានរកឃើញខិតប័ណ្ណច្រើន
រាប់រយសន្លឹកប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន
សែន ដោយស្តីបន្ទោសរបប
គ្រប់គ្រងបច្ចុប្បន្នអំពីការបំផ្លិចបំផ្លាញជាតិ។
ខិតប័ណ្ណទាំងនេះ
ត្រូវបានគេបាច់នៅមុខវត្តភ្នំ
មុខវត្តបទុមតី
និងក្បែរក្រសួង
ការបរទេសនៅក្នុងខណ្ឌដូនពេញ
និងខណ្ឌចំការមន
សំដៅអំពាវនាវឱ្យប្រជា
រាស្ត្រខែμរក្រោកឈរប្រឆាំងនឹងថ្ងៃ
៧ មករា ជាថ្ងៃដែលវៀតណាមឈ្លានពាន
កម្ពុជា
និងមេដឹកនាំរបបសព្វថ្ងៃនេះ
ដែលពុករលួយ លក់ជាតិ និងលក់ទឹកដី។
លោកឧមត្តសេនីយត្រី
ទូច ណារ៉ុដ ស្នងការប៉ូលីសរាជធានីភ្នំពេញ
បានថ្លែង
ប្រាប់ VOA ថា
ខិតប័ណ្ណទាំងនេះ មានគោលដៅបង្កភាពចលាចល
និងបន្តុះ
បង្អាប់កិត្យានុភាពរបស់លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន និងរដ្ឋាភិបាលរបស់
លោក។
"យើងទាំងអស់គ្នាយល់ឃើញថា រឿងនេះជារឿងរបស់ពួកអគតិ
ដែលពួកអគតិ
បានយករូបថតលោក
ហ៊ុន សែន មកដាក់នៅក្នុងខិតប័ណ្ណ
ដើម្បីបំបាត់ឥទ្ធិពល
របស់លោកនិងចង់ដណ្តើមអំណាចពីរដ្ឋាភិបាលស្របច្បាប់ក្នុងពេលបច្ចុប្បន្ន
ពីព្រោះគាត់(ពួកអគតិ)យល់ឃើញថាបោះឆ្នោតក៏មិនឈ្នះ
គាត់ទៅប្រើរូបភាព
ប្រឆាំងដោយបង្កចលាចលផ្សេងៗ
ឬក៏ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ"។
ខិតប័ណ្ណប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន
សែនបែបនេះ បានកើតមាន
ឡើងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ
១៩៩៣
ប៉ុន្តែមិនបានសម្រេចតាមផែនការ
នៅក្នុងខ្លឹមសាររបស់ខិតប័ណ្ណនោះទេ
ហើយអ្នកបាច់ខិតប័ណ្ណជាច្រើននាក់
ត្រូវបានចាប់ខ្លួន។
លោកឧត្តមសេនីយ
ទូច ណារ៉ុដ
បានបញ្ចាក់ថាខិតប័ណ្ណមិនអាចបង្កការគំរាម
កំហែងដល់រដ្ឋាភិបាលបច្ចុប្បន្ននេះទេ ពីព្រោះប្រជារាស្ត្រមិនជឿលើខិតប័ណ្ណ
បំផ្លើសនោះទេ។
ប៉ុន្តែយើងក៏មិនអាចអត់អោនឱ្យជនប្រព្រឹត្តអំពើបែបនេះទេ។
បើអ្នកបាច់ខិតប័ណ្ណ ក្លាហានមែននោះ
អ្នកនោះចេញមកតទល់គ្នាដោះស្រាយ
តាមផ្លូវតុលាការ
និងផ្លូវច្បាប់ទៅ
មិនចាំបាច់មកធ្វើបង្កចលាចលតាមរយៈបាច់
ខិតប័ណ្ណនេះទេ
ហើយប្រជារាស្ត្របានដឹងបានឮ
និង ធុញទ្រាំណាស់ចំពោះ
បញ្ហានេះ
ពីព្រោះ វាដដែលៗពេក។
យើងបានប្រមូលខិតប័ណ្ណទាំងនោះយក
មកចោលនៅក្នុងធុងសម្រាមនិងដុតចោល។
ខ្ញុំជឿថាបញ្ហានេះគ្រាន់តែបង្កឱ្យ
មានចលាចលបន្តិចតែប៉ុហ្នឹងទេ។
លោកឧមត្តសេនីយត្រី
ទូច ណារ៉ុដ
បានថ្លែងថាយើងនឹងព្យាយាមរកចាប់អ្នក
បាច់ខិតប័ណ្ណនេះឱ្យបាន
ដើម្បីយកមកចោទប្រកាន់តាមផ្លូវច្បាប់។ ខ្ញុំត្រូវតែ
ស្វែងរកចាប់ខ្លួនពួកអ្នកបាចខិតប័ណ្ណ
ដើម្បីចោទប្រកាន់អំពីបទផ្សាយព័ត៌មាន
មិនពិត
ពីព្រោះអ្វីដែលគាត់ និយាយា
មិនមែនជាព័ត៌មានពិតប្រាកដទេ
ប៉ុន្តែ
វាជាព័ត៌មានញ៉ុះញ៉ង់
និងបំផុសបំផុសឱ្យគេស្អប់
និងចោទប្រកាន់មកលើរដ្ឋា
ភិបាលដែលកំពុងដឹកនាំប្រទេសជាតិឱ្យរីកចម្រើន។
យើងអាចចោទប្រកាន់
គាត់ពីការផ្សព្វផ្សាយព័ត៌មានមិនពិត។
នៅក្នុងខិតប័ណ្ណទាំងនេះ គេសរសេរនៅក្បែររូបថតរបស់លោកនាយករដ្ឋមន្ត្រី
ហ៊ុន
សែនថា នេះគឺជាមេដឹកនាំផ្តាច់ការនៃប្រទេសកម្ពុជា ដែលជាកញ្ចាះដាច់
ថ្លៃរបស់អាយ៉ងយួន
ហើយនៅក្រាមឃ្លាំនេះមានសរសេរឈេμមាះនុស្ស
៥នាក់
គឺ គឹម សុភក្ត្រ័, ជា
សុជាប, ស្រេង វុទ្ធី, បាន សុវណ្ណី
និងជីប ធឿន។
លោកគឹម
សុភក្ត្រ័ បានថ្លែងប្រាប់ VOA តាមទូរស័ព្ទ
ក្រោយពីការសម្ភាសជា
មួយមន្ត្រីអង្គការសិទ្ធិមនុស្ស Licadho នៅក្នុងទីស្នាក់ការគណបក្ស
សម រង្ស៊ី
នៅរសៀលនេះថា លោកមិនបានជាប់ពាក់ព័ន្ធនៅក្នុងខិតប័ណ្ណនេះ។
ខ្ញុំអត់ដឹងពីខិតប័ណ្ណនេះទាល់តែសោះ។
ខ្ញុំភ័យខ្លាចអត់ហ៊ានទៅណាទេ។
ខ្ញុំ
ភ័យខ្លាំងពេករត់ចូលមកក្នុងគណបក្ស។
ខ្ញុំយល់ថាគេមានបំណងចង់ធ្វើបាប
ខ្ញុំ
និងចង់ដាក់កំហុសលើខ្ញុំ
ដោយយកឈ្មោះខ្ញុំទៅដាក់នៅលើខិតប័ណ្ណនោះ។
ក្រុមមន្ត្រីសិទ្ធិមនុស្សបាននិយាយថា អង្គការសិទ្ធិមនុស្សនឹងធ្វើការស៊ើបអង្កេត
ករណីខិតប័ណ្ណ៕ ចប់