សហគមន៍ជាច្រើន
ដែលបានបាត់បង់ដីធ្លី
ដោយការរំលោភពីក្រុមហ៊ុនឯកជន
និងអ្នកមានអំណាចមួយចំនួន
បានសម្តែងទុក្ខកង្វល់ដល់រដ្ឋាភិបាល
ដើម្បីឱ្យ
ជួយដោះស្រាយ។
តំណាងសហគមន៍ចំនួនជាង
៣០០ នាក់ មកពីខេត្តចំនួន ១៩
នៅថ្ងៃពុធនេះ
បានអំពាវនាវដល់រដ្ឋាភិបាល ឱ្យជួយដោះស្រាយការបាត់បង់ដីធ្លី ចំនួនជាង
៧៣៤,៩៦៦
ហិចតា ទៅក្រុមហ៊ុនឯកជន
និងអ្នកមានអំណាចមួយចំនួនដែល
បានរំលោភយក។
ការអំពាវនាវនេះបានធ្វើឡើង
បន្ទាប់ពីតំណាងសហគមន៍ទាំងនេះបានដាក់
ពាក្យបណ្តឹងទៅលោកនាយករដ្ឋមន្ត្រីហ៊ុន
សែន ទីស្តការគណៈរដ្ឋមន្ត្រី
ក្រសួង
កសិកម្មក្រសួងដែនដីនគររូបនីយកម្ម និង សំណង់
អាជ្ញាធរជាតិដោះស្រាយ
ទំនាស់ដីធ្លី
និងរដ្ឋសភា
ដើម្បីជួយដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពួកគេ។
សហគមន៍និមួយៗ
បានបិទគំរូនៃទីតាំងដីជម្លោះ
រូបថតនៃជនរងគ្រោះដែល
ត្រូវបានអាជ្ញាធរប្រើអំពើហឹង្សាមកលើ
ដូចជាការបាញ់ឱ្យរបួសឬស្លាប់
ការវាយ
ដុំលើរូបរាងកាយ
ការឃាត់ខ្លួន ការចាប់ដាក់ពន្ធនាគារ
ក្នុងរឿងជម្លោះដីធ្លី
និង
សកម្មភាពឈូសឆាយផ្ទះសម្បែង
និងដំណាំកសិកម្មរបស់អ្នកភូមិ។
តំណាងសហគមន៍បានបញ្ចាក់នៅក្នុងសាររួមថា
យើងទាមទារសុំឱ្យរដ្ឋាភិបាល
ផ្អាកឬ បញ្ឈប់ជាបន្ទាន់នូវការផ្តល់ដីសម្បទានថ្មីៗ
និងគម្រោងអភិវឌ្ឍន៍ទាំង
ឡាយដែលប៉ះពាល់ដល់ជីវភាពនិងការរស់នៅរបស់សហគមន៍
ព្រមទាំងសុំឱ្យ
បញ្ឈប់ការគំរាមគំហែងនិងការឃុំខ្លួន
ហើយសុំឱ្យដោះលែងអ្នកជាប់ពន្ធនាគារ
ដោយសារការតវ៉ាបញ្ហាដីធ្លី
និងការពារធនធានធម្មជាតិ។
លោក ហោ សំអាត តំណាងសហគមន៍នៅខេត្ត បាត់ដំបង់
បានថ្លែងនៅក្នុង
សន្និសីទកាសែតថាយើងកំពុងតែបាត់បង់ដីធ្លី
ព្រៃឈើ និងផលនេសាទដែល
ជាប្រភពអាស្រ័យផល
សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ
ដោយសារតែក្រុមហ៊ុន
ឯកជន
និងអ្នកមានអំណាចមួយចំនួនបានរំលោភយកដីនិងបំផ្លាញធនធាន
ធម្មជាតិ។
“យើងចង់ឱ្យរាជរដ្ឋាភិបាលបានដឹងពីទុក្ខកង្វល់
សេចក្តីលំបាក និងតម្រូវការ
របស់ប្រជាពលរដ្ឋ
ហើយយើងដឹងថា
ការមកដាក់ពាក្យបណ្តឹងនេះធ្វើឱ្យមាន
ទុក្ខលំបាកដល់រាជរដ្ឋាភិបាល។
យើងមកនេះ
គឺចង់ឱ្យរដ្ឋាភិបាលដោះស្រាយ
បញ្ហាដែលកើតមាននៅក្នុងសហគមន៍។
យើងបានដាក់ពាក្យបណ្តឹងកន្លងមក
តែអត់មានដំណោះស្រាយ”។
លោក
សេង សុខហេង តំណាងសហគមន៍ខេត្តបន្ទាយមានជ័យបានបញ្ចាក់
ថា
យើងបានព្យាយាមដោះស្រាយជម្លោះដីធីតាមរយៈការដាក់ពាក្យបណ្តឹងនិង
ការធ្វើបាតុកម្មតវ៉ានៅអាជ្ញាធររដ្ឋាភិបាលមូលដ្ឋាន
ប៉ុន្តែវាគ្មានដំណោះស្រាយ
ទេ។
“យើងអត់មានគោលបំណងធ្វើឱ្យរដ្ឋាភិបាលបាក់មុខបាក់មាត់ទេ។
ប៉ុន្តែ
ដោយសារយើងគ្មានជម្រើស
ពីព្រោះកន្លងមកយើងតែងតែធ្វើការតវ៉ានិងប្តឹង
ផ្តល់ជាច្រើនលើកច្រើនសារ
ប៉ុន្តែយើងគ្មានដំណោះស្រាយ។
ដូច្នេះ
យើងមាន
តែការដាក់ពាក្យបណ្តឹងមួយនេះទេ ដែលយើងគិតថា ជាជម្រើសដែលមាន
ប្រសិទ្ធិភាពសម្រាប់ពួកយើង”។
ពាក្យបណ្តឹងរបស់សហគមន៍ចំនួនួ
២៩ មានស្នាមមេដៃសរុប ១១៩,២១៨ទាក់
ទងនឹងដីធ្លី ព្រៃឈើ
និងផលនេសាទនៅក្នុង ១៩ ខេត្ត
២៩ ស្រុក ៥៥ ឃុំ និង
១៦៤ភូមិដូចជាខេត្តរតនគីរី ខេត្តកំពង់ធំ
ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ
ខេត្ត
កោះកុង ព្រះវិហារ បាត់ដំបង់ បន្ទាយមានជ័យ សៀមរាបនិងខេត្តកំពង់ចាម
ជាដើម។
លោកស្រី
ឆិ សំបូរ តំណាងសហគមន៍ខេត្តសៀមរាបបានថ្លែងថា
ដីកម្មសិទ្ធិ
របស់យើងត្រូវបានគេលួចប្លន់។
“យើងបានរងការឈឺចាប់ពីការបាត់បង់ដីស្រែចម្ការរបស់យើងនេះ។
យើងត្រូវ
ការឱ្យរដ្ឋាភិបាលជួយដោះស្រាយទុក្ខកង្វល់របស់យើងនេះ។
អ្នកមានអំណាច
ភាគតូចនៅជាន់ក្រោមយកដីរបស់ប្រជាពលរដ្ឋដែលខ្វះព្រឹកខ្វះល្ងាច
លក់
ដោយមិនចេះគិតទេ។
គាត់ដឹងតែពីប្រាក់ដុល្លាចូលហោប៉ាវរបស់គាត់”។
លោក
នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្ស
ADHOC
បានថ្លែងថា
យើងនឹងតាមឃ្លាំមើលដំណើរការដោះស្រាយរបស់រដ្ឋាភិបាល
លើបណ្តឹងរបស់សហគមន៍ទាំងនេះ។
“ការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនឯកជនដោយខុសគោលដៅ
បាន
ធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ
និងឱ្យខ្ទេច
ខ្ទីដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល”។
លោក
ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរដ្ឋាភិបាលបាន
ថ្លែងថា
រដ្ឋាភិបាលបានទទួលយកបណ្តឹងរបស់សហគមន៍ទាំងនេះ
មកពិនិត្យ
ដោះស្រាយទៅតាមផ្លូវច្បាប់។
“យើងត្រូវពិនិត្យមើលច្បាប់ និង ច្បាប់ទាក់ទងនឹងដីកម្មសិទ្ធិរបស់ជនជាតិ។
យើងពិនិត្យមើល បើក្រុមហ៊ុនណារំលោភលើច្បាប់នោះ
យើងត្រូវដកក្រុមហ៊ុន
នោះចេញ។ឥឡូវយើងបញ្ជាឱ្យក្រសួងដែនដី
នគររូបនីយកម្មនិងសំណង់
និង
អាជ្ញាធរខេត្តចុះពិនិត្យតាមបណ្តឹងរបស់គាត់”។
នៅក្នុងឆ្នាំ
២០០៨ អង្គការសិទ្ធិមនុស្ស
ADHOC
បានទទួលពាក្យបណ្តឹងអំពី
ការរំលោភដីធ្លីចំនួនជាង៣០០ករណី ដែលបានសម្លាប់មនុស្ស
៨នាក់ និង
១៥០នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅក្នុងការតវ៉ារឿងជម្លោះដីធ្លី៕
ចប់