ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែនកោតសរសើរ ចៅក្រមខ្មែរនៅសាលាក្តីខ្មែរក្រហម


លោក ហ៊ុន សែន កោតសរសើរចំពោះចៅក្រមខ្មែរដែលបានធ្វើការងារល្អ
ជាងបរទេស នៅក្នុងដំណើរការកាត់ទោសឌុច។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ដោយមានមោទនភាពចំពោះ
ចៅក្រម ព្រះ​រាជ​អាជ្ញា​ និង មេធាវីខាងភាគីកម្ពុជា ថាបានបំពេញកិច្ចការងារ
យ៉ាងល្អប្រសើរជាង​ចៅក្រមបរទេស នៅក្នុងដំណើរការកាត់ទោសកាំង ហ្គេច
អ៊ាវហៅ ឌុច ដែល​ជា​អតីតមេគុកទួលស្លែង ។

"គម្បីមានមោទនភាពចំពោះចៅក្រម ព្រះរាជអាជ្ញា និងមេធាវី របស់យើង
​ដែល​ធ្វើការ​អត់​ចាញ់​បរទេសទេ ។ ខ្ញុំមានមោទនភាព​ណាស់" ។

ការថ្លែងកោតសរសើររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ធ្វើឡើង​ក្រោយ
​ពេល​ជំនួប​គ្នា​មួយ​រវាងលោក Cling Willianson ឯកអគ្គរដ្ឋទូតគោចរណ៍ទទួល
បន្ទុកឧក្រិដ្ឋកម្មសង្រ្គាមជាមួយនិង​លោកឧបនាយករដ្ឋមន្រ្តី សុខ អានរដ្ឋមន្រ្តី
ទីស្តីការគណៈរដ្ឋមន្រ្តី និង​មន្រ្តី​នៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម​ជា​ច្រើនរូបទៀត
ដើម្បីពិភាក្សាគ្នាអំពីភាពរីកចម្រើននៅក្នុងសាលាក្តីខ្មែរក្រហម។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជាសាធារណៈ នៅក្នុងពិធីប្រគល់
សញ្ញាប័ត្រ​មួយ​ដល់​និស្សិត​នៅសកលវិទ្យាល័យបៀលប្រាយ នៅវិទ្យាជាតិ
អប់រំនៅថ្ងែពុធនេះ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានបញ្ជាក់ថា ការកាត់
សេចក្តី គឺ ជាសិទ្ឋិរបស់តុលាការ ។ ក៏ប៉ុន្តែអ្វីដែលយើង​កត់សម្គាល់​តាំងពី
ប្រធានអង្គបុរេជំនុំជំរះ រហួតដល់ការសាកសួរ គឺមិនធម្មតាទេ ។

"ខ្ញុំមិនបង្អាប់បរទេសទេ ក៏ប៉ុន្តែក្នុងឋានៈជាជនជាតិខ្មែរ ខ្ញុំត្រូវតែមានមោទន
ភាពជាមួយនឹង​មន្រ្តីនៅក្នុងអង្គ​ជំនុំជំរះនេះ ។ អាហ្នឹងយើ់ងមើលបង្ហាញ
​ហើយ​គុណភាព​នៃ​ដំណើរការ​អង្គជំនុំជំរះ​នេះ​ ដែលមុននេះគេថាខ្មែរមិនកើត
ឥឡូវយើងបានបង្ហាញមើល​ធ្វើជាកើតជាមួយ​គេមើល" ។

សាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមដោយមានការចូលរួមពីអង្គការ
សហប្រជាជាតិ បាន​បន្តបើកសវនាការកាត់ទោស កាំង ហ្គេចអ៊ាវហៅ ឌុច
អតីតមេគុកទួលស្លែង ដែល​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្មសង្រ្គាមឧក្រិដ្ឋកម្ម
ប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មនៃការធ្វើទារុណកម្ម និង មនុស្សឃាត បន្ទាប់
ពីមនុស្សប្រមាណជាង ១៣០០០ នាក់ ត្រូវ​បាន​កាប់​សម្លាប់​នៅ​ក្នុង​មន្ទីរ​ឃុំ
ឃាំង​គុកទួលស្លែង ។

លោកឆាង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាបានបញ្ជាក់ថា យើង​ពិបាក
​ក្នុង​ការ​វាយតម្លៃ​ទៅ​លើ​ភាគី​ណា​ល្អជាងភាគីណាមួយនោះ ក៏ប៉ុន្តែជាទូទៅ
ប្រសិនណាបើយើងមើលជារួមនៅក្នុងការសាកសួររវាងភាគីខ្មែរ និងភាគី
បរទេសម្នាក់សុទ្ធតែមានមូលដ្ឋានក្នុងការចោទសួរខុសៗគ្នា។

"ទាំងពីរនាក់គឺថា ត្រូវការ​សហការគា្ន ហើយលំបាកក្នុងការធ្វើកិច្វការនេះតែ
ឯងដោយ​សារ​ថាវាជាកិច្ចការមួយ ដែលយើងត្រូវតែ​សហការគ្នា ហើយ​យើង
​មាន​ស្មារតី​ជា​ក្រុម​ការងារ​រួម បាន​អាច​សម្រេច​ការ​នេះ ហើយទទួលបានជោគ
ជ័យទាំងអស់​គ្នា​ បាទ"។

ចំណែកលោក ឡុង បញ្ញាវុធ មន្រ្តីសម្របសម្រួលរបស់គម្រោងយុត្តិធម៌នៅ
កម្ពុជាដែលហៅកាត់ថា CJI បានលើកឡើងថា នៅក្នុងដំណើរការសវនាការ
កាត់ទោសឌុច មានសហការគ្នាយ៉ាងល្អ រវាង​ភាគី​ខ្មែរ និងបរទេស។ ហើយ
អ្វីដែលបានកើតឡើងក្នុងសវនាការកន្លងមកនោះ មានដូចជាការ​ប្រព្រឹត្ត​ទៅ​
លើ​សាក្សី ការសាកសួរទៅលើជនជាប់ចោទ និងការផ្តល់សិទ្ឋិឱ្យគ្នាទៅវិញទៅ
មក គឺ​បាន​ប្រព្រឹត្ត​ទៅ​បាន​យ៉ាងល្អ ។

"ខ្ញុំជឿថា ទាំងអស់ហ្នឹងប្រាកដជាមានការពិភាគ្សានិងបង្រៀន ឬមួយក៏ឯកភាព
ឬមួយ​ក៏​រៀន​ពី​គ្នាទៅវិញទៅមកពីខាងអន្តរជាតិ” ។

អង្គជំនុំជំរះសាលាដំបូង និងបន្តសវនាការកាត់ទោស កាំង ហ្គេចអ៊ាវ ហៅ ឌុច
រហូតដល់ចុងឆ្នាំនេះ៕ ​ចប់

XS
SM
MD
LG