ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាស្វាគមន៍ការដកចេញពីបញ្ជី ខ្មៅពាណិជ្ជកម្ម


ប្រទេសកម្ពុជាសម្តែងការសប្បាយរីករាយចំពោះការដែលសហរដ្ឋអាមេរិក
បានដកប្រទេសនេះចេញពីបញ្ជីខ្មៅសម្រាប់ការធ្វើពាណិជ្ជកម្ម។ ប្រទេសកម្ពុជាបានស្វាគមន៍ភ្លាមៗចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេ-
រិកក្នុងការដកប្រទេស កម្ពុជាចេញពីបញ្ជីខ្មៅពាណិជ្ជកម្ម ហើយបានផ្តោតក្តី
សង្ឃឹមថា តាមរយៈការយក របាំងពាណិជ្ជកម្មនេះ នឹងជួយឱ្យក្រុមហ៊ុន
វិនិយោគទុនសហរដ្ឋកាន់តែច្រើនមកធ្វើវិនិយោគនៅកម្ពុជា។

កាលពីថ្ងៃសុក្រកន្លងទៅនេះលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានសម្រេច
ថា ប្រទេសកម្ពុជាលែងស្ថិតនៅក្នុងចំណោមប្រទេសដែលប្រកាន់តាមគោល
នយោបាយសេដ្ឋកិច្ចម៉ាក្ស-លេនីន ហើយជាការអនុញ្ញាតឱ្យមានការផ្តល់នូវ
ប្រាក់កម្ចីរបស់សហរដ្ឋអាមេរិកដល់ក្រុមហ៊ុនណាដែលមានបំណងមកធ្វើវិនិ-
យោគនៅប្រទេសកម្ពុជា។

លោកហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាបានហៅទង្វើនេះថាជាការ
ជួយពង្រឹងល្បឿនទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកហើយវាជាការ
ចូលរួមមួយក្នុងចរន្តសកលភាវូបនីយកម្ម។

“នេះគឺជាព័ត៌មានល្អមួយដែលទាក់ទងរវាងទំនាក់ទំនងរវាងកម្ពុជានិងសហ
រដ្ឋអាមេរិក ហើយវាក៏ជាដំណើរការនៅក្នុងក្របខ័ណ្ឌសាកលភាវូបនីយកម្ម
បើសិនជាដាក់ប្រទេសនេះនៅក្នុងបញ្ជីខ្មៅប្រទេសនោះក្នុងបញ្ជីសគេមិនហៅ
ថាសកលភាវូបនីយកម្មទេ ដូច្នេះខ្ញុំគិតថាអ្វីដែលលោកប្រធានាធិបតីអូបាម៉ា
របស់សហរដ្ឋអាមេរិកលើកឡើងពីចំណុចនេះ ខ្ញុំគិតថាវាជាការចាប់ផ្តើមមួយ
ដ៏ល្អ នៃដំណើរការសកលភាវូបនីយកម្មដោយគ្មានការបែងចែកកម្រិតខ្មៅ-ស
ហើយវាក៏ជាការជំរុញនូវល្បឿនទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក
ផងដែរ”។

តាមឯកសារនានាដែលវីអូអេសម្លេងសហរដ្ឋអាមេរិកទទួលបាន សហរដ្ឋ
អាមេរិកក៏បានដកប្រទេសឡាវចេញពីបញ្ជីខ្មៅផងដែរ។ យោងតាមរបាយ
ការណ៍នានាឱ្យដឹងថានៅប្រទេសចំនួន៦ទៀតដែលសហរដ្ឋអាមេរិកនៅរក្សា
ទុកក្នុងបញ្ជីខ្មៅ ប្រទេសទាំងនោះមាន គុយបា អ៊ីរ៉ង់ ភូមា កូរ៉េខាងជើង
ស៊ូដង់ និងអាល់ហ្សេរី។

លោកគិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់សម្លេងសហរដ្ឋ
អាមេរិកតាមទូរស័ព្ទនៅល្ងាចថ្ងៃអង្គារនេះថា មានកត្តាសក្តានុពលសេដ្ឋកិច្ច
ច្រើនណាស់ដែលកម្ពុជាមានសម្រាប់ការវិនិយោគដូចជាវិស័យឋាមពលនិង
ឧស្ម័នវិស័យអាកាសចរនិងចេសចរណ៍ ហើយលោកបានអំពាវនាវឱ្យក្រុម
ហ៊ុនរបស់សហរដ្ឋអាមេរិកមកធ្វើការវិនិយោគបន្ថែម។

“ខ្ញុំគិតថាអាមេរិកដែលបានដកប្រទេសកម្ពុជាចេញពីបញ្ជីខ្មៅជាការល្អ មាន
ន័យថា កម្ពុជាមានការរីកចម្រើន ហើយនឹងឈានទៅឱ្យមានក្រុមហ៊ុនសហ
រដ្ឋអាមេរិកមកវិនិយោគនៅកម្ពុជា”។

នាពេលបច្ចុប្បន្នសហរដ្ឋអាមេរិកនាំចូលភាគច្រើនផលិតផលសម្លៀកបំពាក់
និងវាយនភ័ណ្ឌពីប្រទេសកម្ពុជាដែលមានទឹកប្រាក់សរុបជាង២.៤០០លាន
ដុល្លាអាមេរិកកាលពីឆ្នាំមុន ហើយនាំចេញនូវទំនិញដែលមានទឹកប្រាក់
ប្រមាណ១៥៤លានដុល្លាទៅប្រទេសកម្ពុជា៕ ចប់

XS
SM
MD
LG