មានចម្ងល់ជាច្រើនជុំវិញជំនួយអភិវឌ្ឍន៍របស់សហរដ្ឋអាមេរិកមកប្រទេស
កម្ពុជាដែលកាន់តែកើនឡើង
ខណៈពេលដែលប្រទេសនេះនៅដិតដាមមិន
ទាន់ល្អខាងផ្នែកសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
ហើយក៏មានការព្រួយ
បារម្ភថា
អាមេរិកអាចនឹងផ្លាស់ប្តូរនូវគោលដៅសំខាន់ៗខាងសិទ្ធិមនុស្សនិង
លទ្ធិប្រជាធិបតេយ្យ។
តើមានកត្តាអ្វីខ្លះដែលនាំឱ្យមានការកែប្រែគោលជំហរ
នេះ។
កត្តាសេដ្ឋកិច្ច
ការប្រឆាំងភេរវកម្ម
និងការព្រួយបារម្ភពីឥទិ្ធពលប្រទេសចិន
ដែលកាន់តែរីកធំឡើង
បានជំរុញឱ្យសហរដ្ឋអាមេរិកចូលពាក់ព័ន្ធកាន់តែ
ខ្លាំងជាមួយប្រទេសកម្ពុជាប៉ុន្តែក៏មិនដល់កម្រិតមួយដែលនឹងត្រូវមើលរំលង
បញ្ហាសិទិ្ធមនុស្សនិងលទ្ធិប្រជាធិបតេយ្យឡើយ។
នេះបើតាមការអះអាងពី
មន្រ្តីនានារបស់អាមេរិក។
ទំនាក់ទំនងកាន់តែប្រសើឡើងរវាងរដ្ឋាភិបាលកម្ពុជានិងសហរដ្ឋអាមេរិក
ដែលបានឈានទៅដល់ការបង្កើនជំនួយអភិវឌ្ឍន៍
បាននាំឱ្យមានជាសំណួរ
ច្រើនជាងចម្លើយនៅក្នុងចំណោមអ្នកតាមដានសភាពការណ៍កម្ពុជា។
យោង
តាមរបាយការណ៍មួយរបស់អង្គការ
អុកស្វាមអាមេរិកាបានបញ្ជាក់ថា
“ប្រជា
ពលរដ្ឋកម្ពុជាភ័ន្តភាំងអំពីអ្វីដែលជាការផ្លាស់ប្តូរនេះ
ដោយសារតែប្រវត្តិនៃ
ការគោរពសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជានៅតែមានកម្រិតទាប
ហើយ
អំពើពុករលួយរីករាលដាលពុំឈប់ឈរនៅឡើយ”។
លោក ថូម៉ាស លុម
អ្នកឯកទេស ខាងកិច្ចការអាស៊ីនៃសេវាកម្មស្រាវជ្រាវ
របស់ព្រឹទ្ធិសភាសហរដ្ឋអាមេរិក
បានប្រាប់វីអូអេ
សម្លេងសហរដ្ឋអាមេរិក
តាមសារអេឡិកត្រូនិកថា
មានកត្តាជាច្រើន
ដែលនាំឱ្យសហរដ្ឋអាមេរិកត្រូវ
តែចូលពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិ
ការរវាងសហរដ្ឋអាមេរិកនិងកម្ពុជា
លើការប្រយុទ្ធនឹងភេរវកម្មនិងឥទ្ធិពល
របស់ប្រទេសចិននៅក្នុងតំបន់
កាន់តែកើនឡើង។
“ដូច្នេះ
ទាំងស្ថានភាពអនុគ្រោះនិងការព្រួយបារម្ភអំពីការកើនឡើងនូវឥទ្ធិ
ពលរបស់ប្រទេសចិនបាននាំឱ្យមាននូវគោលនយោបាយសហរដ្ឋអាមេរិក
ចូលពាក់ព័ន្ធកាន់តែធំជាងមុនជាមួយប្រទេសកម្ពុជា”។
យោងតាមរបាយការណ៍របស់លោក
ថូម៉ាស
លុម
ដាក់ជូនព្រឹទ្ធិសភារបស់
សហរដ្ឋអាមេរិក កាលពីចុងខែ មេសា ឆ្នាំ ២០០៩ នេះឱ្យដឹងថា
លោក
ហ៊ុន
សែនបានបណ្តុះឱ្យមាននូវទំនាក់ទំនងផ្សេងៗជាមួយប្រទេសចិន
ហើយនៅពេលនេះចិនបានក្លាយជាអ្នកវិនិយោគធំនៅប្រទេសកម្ពុជាដោយ
មានក្រុមហ៊ុនជាង
៣០០០និងស្ថាបនាតំបន់សេដ្ឋកិច្ចពិសេសមួយនៅក្នុង
ខេត្តព្រះសីហនុ
ដើម្បីផលិតទំនិញសម្រាប់នាំទៅប្រទេសចិនដោយរួច
ពន្ធ
។
របាយការណ៍នោះបានបន្ថែមទៀតថា
ប្រទេសចិនស្ថិតក្នុងចំណោម
ក្រុមប្រទេសដែលផ្តល់ជំនួយបរទេសធំជាងគេបំផុតដល់កម្ពុជាដោយផ្តល់
ភាគច្រើនជាអាគាររដ្ឋាភិបាលគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនិ ងការវិនិ-
យោគផ្នែកសេដ្ឋកិច្ច
ហើយក៏មានការផ្តល់ដល់ផ្នែកយោធាផងដែរ។
រដ្ឋាភិបាល
កម្ពុជាបានប្រកាន់យកជំហរនឹងធឹងលើទំនាក់ទំនងរវាងអាមេ-
រិកនិងប្រទេសកម្ពុជានេះ។
លោក ហង្ស ជួនណារ៉ុន
អគ្គលេខានៃក្រសួង
សេដ្ឋកិច្ចនិងហិរញ្ញវត្ថុបញ្ជាក់ថា
រដ្ឋាភិបាលកម្ពុជា
មានការកែលម្អច្រើន
ក្នុងការអភិវឌ្ឍប្រទេសនិងរក្សាសន្តិសុខ
ដូចជាការអនុវត្តគោលការណ៍
សេដ្ឋកិច្ចទីផ្សារសេរីនិងការប្រឆាំងភេវរកម្ម
ដែលជាកត្តាឈានដល់ការ
លើកលែងការដាក់កំហិតផ្សេងៗក្នុងការទទួលបាននូវ
ជំនួយរបស់សហ
រដ្ឋអាមេរិក
ប៉ុន្តែលោកបានបញ្ជាក់ថាការចាប់អារម្មណ៍របស់អាមេរិក គឺ
ទៅលើតំបន់
ទាំងមូលគឺមិនមែនតែប្រទេសកម្ពុជាមួយទេ។
“បើយើងមើលស្ថានភាពនៅប្រទេសកម្ពុជាគឺមានភាពល្អជាងនៅប្រទេស
ថៃជាងនៅហ្វីលីពីនគឺជាងនៅប្រទេសមួយចំនួននៅប្រទេសអាស៊ីអាគ្នេយ៍
ឬក៏នៅអាស៊ីថែមទៀត...ដោយសារយើងត្រូវការអភិវឌ្ឍវិស័យទេសចរ
វិស័យសេដ្ឋកិច្ច
ដូច្នេះយើងត្រូវការមានសន្តិភាព
មានសន្តិសុខហើយការ
ពារដល់សុវត្ថិភាពរបស់ជនជាតិកម្ពុជាហើយនឹងអ្នកទេសចរ
វាជាផល
ប្រយោជន៍របស់កម្ពុជាទេ
ហើយក្នុងន័យនេះ
គឺរវាងប្រទេសកម្ពុជា
និង
សហរដ្ឋអាមេរិកក៏មានភាពជិតស្និតនឹងគ្នាដែរ
ហើយអាមេរិកមិនមែនមាន
បំណងជិតស្និតតែជាមួយកម្ពុជាទេគឺមានបំណងជិតស្និតជាមួយអាស៊ាន
ទាំងមូលគឺប្រទេសនៅអាស៊ីអាគ្នេយ៍”។
ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយប្រទេសកម្ពុជាមានភាពប្រសើរ
ឡើងក្រោយពីការលើកលែង
រាល់បម្រាមនានាក្នុងការទទួលបាននូវ
ជំនួយអភិវឌ្ឍន៍របស់
សហរដ្ឋអាមេរិកនៅឆ្នាំ២០០៧ហើយនៅពេលថ្មីៗ
នេះមានការដកយកប្រទេសកម្ពុជាចេញពីបណ្តាប្រទេស
ដែលប្រកាន់
នយោបាយនិងសេដ្ឋកិច្ចតាមបែបម៉ាក្ស-លេនីន
។
សហរដ្ឋអាមេរិកធ្លាប់បានផ្អាកជំនួយមកប្រទេសកម្ពុជានៅឆ្នាំ១៩៩៧
ក្រោយពីព្រឹត្តិការណ៍បង្ហូរឈាមរវាងក្រុមអ្នកស្មោះត្រង់ជាមួយលោក
នាយករដ្ឋមន្រ្តីទីពីរហ៊ុន
សែននិងព្រះអង្គម្ចាស់នរោត្តម
រណឫទ្ធិ អតីត
នាយករដ្ឋមន្រ្តីទីមួយនៅខែកក្កដា
ឆ្នាំនោះ។
លោកថូមាស លុម
បានបញ្ជាក់ថាបើទោះបីជាមានការព្រួយបារម្ភនានា
ដូចជាបញ្ហាភេរវកម្មនៅលើពិភពលោកនិងថ្នាក់តំបន់ក៏ដោយ
ក៏សហរដ្ឋ
អាមេរិកមិនភ្លេចនូវការងារចម្បងក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យដែរ។
“សម្រាប់ប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
ខ្ញុំគិតថា
គោល
ដៅប្រឆាំងភេរវកម្មបានធ្វើឱ្យសហរដ្ឋអាមេរិកចូលរួមពាក់
ព័ន្ធជាមួយ
ប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យមិនល្អ
ឬពាក់កណ្តាលសេរី
ប៉ុន្តែ
ក៏មិនដល់កម្រិតមួយដែលអាមេរិកនឹងភ្លេចចូលរួមពាក់ព័ន្ធក្នុងបញ្ហា
ដូច
ជាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដែរ”។
សម្រាប់ប្រទេសកម្ពុជាតម្រូវការមានកំរិតខ្ពស់ចាប់តាំងពីរឿងនយោបាយ
រហូតដល់សេដ្ឋកិច្ច ។
លោក សម
រង្ស៊ី បានបន្ថែមថានៅមានបញ្ហាជា
ច្រើនក្នុងប្រទេសកម្ពុជាដែលសហរដ្ឋអាមេរិកត្រូវយកចិត្តទុកដាក់
ក្នុង
នោះមានការរំលោភយកដីធ្លី
ការបំបិទសិទ្ធិសេរីភាព និង
ការផ្តល់នូវ
ការងារដល់ប្រជាពលរដ្ឋព្រោះសហរដ្ឋអាមេរិកគឺជាទីផ្សារមួយសំខាន់
សម្រាប់កម្ពុជា។
“ចំពោះកូនចៅរបស់កសិករ
ដូចជាកម្មករមកធ្វើការនៅរោងចក្រ
ក៏
យើងស្នើសហរដ្ឋអាមេរិកឱ្យជួយផ្តល់ទីផ្សារ
ដើម្បីនាំសម្លៀកបំពាក់
នាំស្បែកជើង
និងអ្វីៗដែលផលិតនៅកម្ពុជានាំយកទៅលក់នៅទីផ្សារ
សហរដ្ឋអាមេរិកដើម្បីឱ្យរោងចក្រដំណើរការ
រោងចក្រអាចជ្រើសរើស
កម្មករបានទៀត
ដើម្បីផ្តល់ការងារដល់យុវជនកូនចៅខ្មែរយើងទាំង
អស់គ្នា”។
កាលពីដើមខែកក្កដានេះ
សហរដ្ឋអាមេរិកបានប្រកាសជាលើកដំបូង
ក្នុងការផ្តល់ជំនួយបច្ចេកទេស
ដើម្បីពង្រឹងសមត្ថភាពរបស់រដ្ឋាភិបាល
កម្ពុជាក្នុងវិស័យកំណែទម្រង់
ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ដោយបានហៅការសម្រេចផ្តល់
ការគាំទ្រថ្មីៗនេះ
ថាជាផ្នែកមួយនៃ
ផែនការកន្លងមក
លោកចន ចនសុន
អ្នកនាំពាក្យស្ថានទូតសហរដ្ឋ
អាមេរិកប្រចាំនៅប្រទេសកម្ពុជាបានបញ្ជាក់ថា
គោលបំណងធំរបស់
សហរដ្ឋអាមេរិកក្នុងរយៈពេលវែងគឺការធ្វើឱ្យរីកចម្រើនផ្នែកសេដ្ឋកិច្ច
ហើយការងាកមកជួយរដ្ឋាភិបាលកម្ពុជាខាងផ្នែក
សេដ្ឋកិច្ចនិងហិរញ្ញ
វិត្ថុនាពេលដ៏ខ្លីខាងមុខនេះ
គឺជាសកម្មភាពដែលមានក្នុងគោលដៅ
យូរមកហើយរបស់អាមេរិក។
“តាមការជាក់ស្តែង
វិស័យដ៏សំខាន់មួយដែលសហរដ្ឋអាមេរិកផ្តោតការ
យកចិត្តទុកដាក់នោះ
គឺការជួយអភិវឌ្ឍវិស័យសេដ្ឋកិច្ច
បើទោះបីជា
នៅពេលបច្ចុប្បន្ននេះយើងរៀបចំជំនួយអភិវឌ្ឍន៍របស់យើងភាគច្រើន
លើការលើកកម្ពស់វិស័យសុខភាពនិងការអប់រំសម្រាប់ប្រជាពលរដ្ឋ
កម្ពុជា
ហើយយើងធ្វើការជាមួយរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល
ក្នុងវិស័យទាំងនេះ។វិស័យដទៃទៀតដែលយើងមានគោលដៅប្រើ
ប្រាស់ថវិការរបស់យើងនៅពេលនេះគឺជួយដល់ការគ្រប់គ្រងរបស់
រដ្ឋាភិបាលក្នុងការគ្រប់គ្រង
ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសសម្រាប់
ការធ្វើពាណិជ្ជកម្មនិងវិនិយោគ”
។
ភាគច្រើននៃជំនួយរបស់សហរដ្ឋអាមេរិក
គឺផ្តោតលើសុខភាព
ហើយ
ក៏ផ្តោតលើការពង្រឹងនីតិរដ្ឋនិងសិទ្ធិមនុស្ស
អភិបាលកិច្ចល្អ
និងសង្គម
ស៊ីវិលបន្ទាប់មកផ្តោតលើផ្នែកសេដ្ឋកិច្ចអប់រំយោធា
ការប្រឆាំងភេរវ
កម្ម និងការដោះមីន៕
ចប់