នៅ​ប្រទេស​អេហ្ស៊ីប​ កម្រិត​នៃចំនួនយុវជន​ និង​ភាព​អស់សង្ឃឹម​កំពុង​តែកើន​ឡើង

រូបឆ្វេង​៖ លោក​ Mohamed Al-Sehaity អាយុ​២៩ឆ្នាំ​ បាន​ប្រាប់​ VOA ថា​៖ “តាម​ទស្សនៈ​ខ្ញុំ​ បញ្ហា​ចម្បង​ក្នុង​ប្រទេស​អេហ្ស៊ីប​ គឺ​ការអប់រំ។ អ្វីដែល​យើងបាន​សិក្សា​រៀនសូត្រ​ យើងមិន​ដែលឃើញ​កើតមាន​ក្នុង​ជីវិត​ពិត​សោះ។ ក្នុង​សង្គម​ជាក់​ស្តែង​ យើងអាច​រកបាន​ការងារ​ធ្វើ​ដែល​ត្រូវនឹង​ប្រវត្តិ​ការសិក្សា​យើងសោះ។ យើង​បែរ​ទៅជា​ធ្វើការ​គ្រាន់តែ​ដើម្បី​លុយ​ទៅវិញ​”។ រូបស្តាំ​៖ សិស្ស​បឋម​សិក្សា​ក្នុង​រដ្ឋធានីគែរ​ ព្យាយាម​ផ្តោត​អារម្មណ៍​រៀនសូត្រ​ស្របពេល​ដែល​មាន​ការរំខាន​នៅជុំវិញ។

រូបឆ្វេង​៖ លោក​ Ahmed Mahmoud អាយុ​១៨ឆ្នាំ​ បានប្រាប់​ VOA ថា​៖ “ក្នុងរយៈ​ពីរបីខែ​ខាងមុខ​ ខ្ញុំនឹង​ចូលធ្វើ​ជាទាហាន។ ឥឡូវនេះ​ ខ្ញុំ​ធ្វើ​ជាកម្មករ​លីសែង​សិន​ ដើម្បី​ឲ្យ​មាន​ប្រាក់កាស​គ្រប់គ្រាន់​មុនពេល​ចូលបម្រើ​កងទ័ព​ ព្រោះ​ប្រាក់ខែ​កងទ័ព​មិន​គ្រប់គ្រាន់​ឡើយ” ។ រូបស្តាំ​៖ ទាហាន​នៅប៉ុស្តិ៍ត្រួត​ពិនិត្យ​ក្នុងតំបន់​ Giza ប្រទេស​អេហ្ស៊ីប។

រូបឆ្វេង​៖ លោក​ Mohamed Hisham បានប្រាប់​ VOA ថា​៖ “ខ្ញុំ​ ជា​វិស្វករ។ ប៉ុន្មាន​ថ្ងៃនេះ​ ខ្ញុំបាន​ចូលធ្វើ​ជាមន្រ្តី​យោធា​ក្នុងតាម​កាតព្វកិច្ច​យោធា​រយៈពេល​៣ឆ្នាំ។ វិជ្ជាជីវៈ​របស់ខ្ញុំ​ក្នុងវិស័យ​យោធា​ គឺ​មិនស៊ីគ្នា​នឹងវិជ្ជាជីវៈ​ជីវិត​ជាជន​ស៊ីវិល​របស់​ខ្ញុំទេ។ ខ្ញុំស្ទើរ​ភ្លេចនូវ​អ្វីៗដែល​ខ្ញុំបាន​សិក្សា​ក្នុង​មហាវិទ្យាល័យ​វិស្វកម្ម​រយៈពេល៥ឆ្នាំ​កន្លងទៅ​បាត់​អស់ហើយ” ។ រូបស្តាំ​៖ ក្រុម​យោធា​វិស្វកម្ម​ ប្រតិបត្តិការ​បេសកកម្ម​ជួសជុល​ទំនប់​ធារាសាស្រ្ត​ធ្លុះធ្លាយ​នៅភូមិភាគ​ខាងត្បូង​នៃតំបន់​ Giza El-Saf ប្រទេស​អេហ្ស៊ីប។

រូបឆ្វេង​៖ លោក​ Hossam បាន​និយាយ​រឿង​អាថ៌កំបាំង​របស់​ Minya អាយុ​២៩ឆ្នាំ​ ថា​៖ “ខ្ញុំមាន​ផែនការ​រៀបអាពាហ៍​ពិពាហ៍​ជាង​រយៈប្រាំឆ្នាំ​មកហើយ​ គឺ​ចាប់តាំងពី​ខ្ញុំបាន​បញ្ចប់ការ​បំពេញ​កាត្វកិច្ចយោធា​របស់​ខ្ញុំម្ល៉េះ។ ខ្ញុំមិន​មានការងារ​ ឬ​មុខរបរ​ផ្ទាល់ខ្លួន​ឋិតឋេរ​ទេ។ ខ្ញុំធ្លាប់​សាកល្បង​ទៅខ្ចីប្រាក់​ដើម្បី​បើកតូបលក់​ទំនិញផ្ទាល់​ខ្លួនមួយ​ ប៉ុន្តែ​អ្នកដែល​បាន​រៀបការ​ហើយ​គឺមាន​អាទិភាព​ក្នុងការ​ទទួលបាន​ប្រាក់កម្ចី​នោះ”។ រូបស្តាំ៖​ ក្រុម​បុរស​ជនជាតិ​អេហ្ស៊ីប​ ដាក់ពាក្យ​ស្នើសុំ​ប្រាក់​កម្ចី​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​អេហ្ស៊ីប​ ដើម្បី​អាចបើក​មុខជំនួញ​តូចៗ​នៅទីស្នាក់​ការ​ក្រសួងសង្គមកិច្ច​ និងការ​ធានា​រ៉ាប់រង​ ក្នុងរដ្ឋធានី​គែរ។

រូបឆ្វេង​៖ លោក​ Soma’a អាយុ៣២ឆ្នាំ​ បានប្រាប់​ VOA ថា​៖“ខ្ញុំ​ប្រកប​របរលក់ដូរ​គ្រឿងអេឡិចត្រូនិក​ និង​កាមេរ៉ា​សុវត្ថិភាព។ ពេលមួយនោះ​ ឃ្លាំងស្តុក​ទំនិញ​របស់ខ្ញុំ​បានឆេះ​ខ្ទេច។ កាល​ពីពីរបីឆ្នាំមុន​ ក្នុង​កណ្តាល​ក្រុង​ដូចទីនេះ​ មានការ​ប៉ះទង្គិចគ្នា​ដោយ​មាន​ការបាញ់​កាំជ្រួច​ និង​ឧស្ម័នបង្ហូរ​ទឹកភ្នែក​ ហើយពេល​ឆេះនោះ​មិនមែន​ជាលើកទីមួយ​ទេ ដែល​ហាងរបស់​ខ្ញុំត្រូវឆេះ​នោះ។ រាល់លើក​មុនៗ​ ខ្ញុំអាច​ពន្លត់​ទាន់​ ប៉ុន្តែ​កាលពេលហ្នឹង​ភ្លើងវាឆេះ​នៅពេល​យប់ជ្រៅ”។ រូបស្តាំ​៖ បាតុករ​ប្រឆាំងតវ៉ា​ បង្ហាញនូវ​ប្រតិកម្ម​ចំពោះ​ការបាញ់​កាំជ្រួញ​ អំឡុង​ពេលមាន​ការប៉ះទង្គិច​នៅកណ្តាល​រដ្ឋធានីគែរ។

រូបឆ្វេង​៖ លោក​ Ali Hassan Asiute បាន​និយាយថា​៖ “ខ្ញុំបាន​សិក្សាជំនាញ​កសិកម្ម​ ប៉ុន្តែ​ខ្ញុំបែរ​ជាធ្វើការ​ខាងកែច្នៃ​សម្ភារ​ប្រើប្រាស់​ឡើងវិញ​ ពេល​វិស្សមកាល។ ខ្ញុំធ្វើការងារ​សំណង់​ដើម្បីបាន​ប្រាក់កាស​សម្រាប់​ថ្លៃសិក្សា​ និង​ជួយទ្រទ្រង់​គ្រួសារខ្លះ។ ខ្ញុំ​មានបំណង​ចង់ធ្វើការ​ដាំដុះ​នៅលើ​វាលខ្សាច់”។ រូបស្តាំ​៖ ផ្នែក​នៃវាលខ្សាច់​ប៉ែកខាងលិច​នៃប្រទេស​អេហ្ស៊ីប។

រូបឆ្វេង​៖ លោក​ Magdy អាយុ២៧ឆ្នាំ​ បាន​ពន្យល់ថា​៖ “ក្នុង​ហាងផលិត​ទឹកផ្លែឈើស្រស់​របស់ គ្រួសារ​លោក​ក្នុងរដ្ឋធានីគែរ​ តម្លៃ​របស់​របរ​នានាឡើងថ្លៃ​ តួយ៉ាង​អគ្គិសនី​ ផ្លែឈើ​ ស្ករ​ និង​ទឹកកក​ជាដើម។ ដែលពីមុន​យើងធ្លាប់​លក់ស្ករអំពៅ​ក្នុងតម្លៃ​តែ១ផោនអេហ្ស៊ីប​ ឥឡូវ​វាមានតម្លៃ​២ផោនអេហ្ស៊ីប​”។ រូបស្តាំ​៖ ផ្សារលក់​ផ្លែឈើ​ មិនមាន​សកម្មភាព​អ្វីឡើយ​ដោយសារ​តែតម្លៃ​ផ្លែឈើ​ឡើង​ថ្លៃខ្លាំង​ក្នុងរដ្ឋធានីគែរ​ ប្រទេស​អេហ្ស៊ីប។

រូបឆ្វេង​៖ លោក​ Mahmoud Youssef អាយុ​២២ឆ្នាំ​ ដែល​ធ្វើការ​ជាអ្នកដឹកជញ្ជូន​ទំនិញជូន​អតិថិជន​ក្នុងផ្សារ​ទំនើបមួយ​ក្នុងរដ្ឋធានីគែរ​ និង​កាន់កាំភ្លើង​យន្តស្វ័យ​ប្រវត្តិ​អំឡុង​ពិធីមង្គលការ​របស់បងប្រុស​នៅខេត្ត​ Fayoum ភាគខាង​លើប្រទេស​អេហ្ស៊ីប​ បានប្រាប់​VOA ថា​៖ "យើងមិន​ប្រើប្រាស់​កាំភ្លើងនេះ​ដើម្បី​ប្រយុទ្ធ​ទេ យើង​យកមក​ប្រើប្រាស់​តែនៅ​ក្នុង​ពិធីមង្គលការ​ និង​ពិធីផ្សេងៗ​ប៉ុណ្ណោះ។ កាំភ្លើង​នេះគ្រាន់​តែទុក​សំញ៉ែង​គេ​ថាយើង​មានអាវុធ​ ធ្វើអីចឹង​នឹងមិនមាន​នរណាមក​បង្កបញ្ហា​ជាមួយ​យើង​ទេ”។ រូបស្តាំ៖ អ្នកគាំ​ទ្រ​រដ្ឋាភិបាល​ម្នាក់ លើក​បង្ហាញ​កាំភ្លើង​ស្វ័យប្រវត្តិ​ក្នុងស្រុក​ Kerdasa ក្នុង​តំបន់​ Giza បន្ទាប់​ពីប៉ុស្តិ៍ប៉ូលិស​ត្រូវបាន​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី​ដែល​ត្រូវបាន​បណ្តេញ​ចេញ​ពីអំណាច​លោក​ Mohamed Morsi ដោយមាន​កាំភ្លើងផ្លោង​ត្រយោងចេក​ដែលជា​អាវុធធុនធ្ងន់​មួយបែប។

រូបឆ្វេង​៖ "ខ្ញុំឈ្មោះ​ Bakkar បញ្ហាចម្បង​ចំពោះ​ខ្ញុំ គឺ​ការវាយតម្លៃ​ពីមនុស្ស​ដទៃ។ យើង​រស់នៅក្នុង​សង្គម​ដែល​មាន​ការ​អភិរក្ស​បំផុត​ គឺ​នៅពេល​ដែល​មនុស្សម្នា​ជាពិសេស​ចាស់ទុំ​ឃើញខ្ញុំ​ចោះក្រវិល​ត្រចៀក​ និង​ត្របក​ភ្នែក​ សាក់នៅ​លើខ្លួន​ ពួកគាត់​តែងតែ​ងឿងឆ្ងល់​សួរថា​៖ ហេតុអ្វី​បានជា​អ្នកធ្វើ​អីចឹង? ហេតុអ្វី​បានជា​ចោះក្រវិល​អីចឹង? ចាស់ទុំ​ ពួកគាត់​តឹងតែង​ និងពូកែ​រិះគន់​ណាស់។ ខ្ញុំគ្រាន់​តែចង់​ធ្វើអ្វី​ដែល​ខ្ញុំចង់​ធ្វើ”។ រូបស្តាំ​៖ នារី​អេហ្ស៊ីប​ម្នាក់​ជួយមិត្ត​នាង​ចាក់​ស៊ឺរ៉ាង​ក្នុង​បាកំសាន្ត​មួយ។ នាង​ Faten អ្នក​ដែល​ត្រូវចាក់​ស៊ឺរ៉ាង​ បាន​និយាយ​ថា​៖ "មិនថា​វាជា​គ្រឿងញៀន​, ជា​ថ្នាំរំងាប់​ការឈឺចាប់​, ឬ​ជាអ្វីក៏​ដោយ, សំខាន់វា​គឺធ្វើឲ្យ​ខ្ញុំសប្បាយ​រីករាយ។ ពេលខ្លះ​អ្នកដទៃ​អាចរិះ​គន់ថា​ គួរតែ​ធ្វើវា​ជាលក្ខណៈ​បិតបាំងខ្លះ​ទៅ​ ប៉ុន្តែ​នេះ​ជាខ្លួន​ខ្ញុំទេតើ​ វាមិន​អាចប៉ះពាល់​ដល់អ្នក​ដទៃ​ឯណា​ពេលខ្ញុំ​ធ្វើអី​ចឹង។ ខ្ញុំបាន​ទិញថ្នាំផ្សំ​ទាំងនេះ​ពីឱសថស្ថាន​ បើដូច្នេះ​ហេតុអ្វី​បានជាមាន​គេលក់ថ្នាំ​ទាំងអស់​នេះចុះ? គ្រឿងស្រវឹង​ ក៏​វា​ប៉ះពាល់ដែរ​ ហើយមាន​អ្នកខ្លះគិត​ថាវា​ជាឱសថ​ផង។

រូបឆ្វេង៖ លោក Mohamed Ismael ជាគណនេយ្យនៃក្រុមហ៊ុនទីផ្សារភាគហ៊ុនមួយ បាននិយាយថា៖ "បើទោះជាការមើលការប្រកួតកីឡានៅហាងកាហ្វេមិនដូចមើលនៅស្តាតក៏ដោយ និងដោយសារការប្រកួតកីឡាបាល់ទាត់ភាគគ្មានការចូលរួមពីអ្នកគាំទ្រ និងអ្នកឧបត្ថម្ភឡើយ ដូច្នេះហើយខ្ញុំត្រូវមកមើលនៅហាងកាហ្វេអីចឹង”។ រូបស្តាំ៖ ចុងជាប់ចោទនៃការសម្លាប់រង្គាលក្នុងព្រិត្តិការណ៍ប្រកួតកីឡា ដែលនៅពេលនោះអ្នកគាំទ្រក្លឹបAl-Ahli ចំនួន៧៤នាក់ត្រូវបានគេសម្លាប់ក្នុងដើមឆ្នាំ២០១២ បានបង្ហាញខ្លួនក្នុងសាលាក្តីក្នុងរដ្ឋធានីគែរ។