រូបភាព​ជុំវិញ​ពិភពលោក ២១ សីហា ២០១៦

ក្មេង​ប្រុសៗ​ស្ថិត​នៅ​លើ​ទឹក​ និង​បង្គោល​ភ្លើង​ នៅ​ពេល​ពួកគេ​លេង​ជាមួយ​គ្នា នៅ​ច្រាំង​ទន្លេ Ganga ដែល​លិច​ទឹក​មួយ នៅ​ក្នុង​ក្រុង Allahabad​ ប្រទេស​ឥណ្ឌា។

គ្រូ​ពេទ្យ​ម្នាក់​បី​កូន​ក្មេង នៅ​ពេល​ដែល​ជន​ទេសន្តរប្រវេសន៍​នាំ​គ្នា​ចាកចេញ​ពី​នាវា​ចម្បាំង​របស់​អ៊ីតាលី Sirio នៅ​កំពង់ផែ Sicilian នៃ​ក្រុង​ Augusta ប្រទេស​អ៊ីតាលី។

ស្ពាន​កញ្ចក់​ដែល​វែង​ជាង​គេ និង​ខ្ពស់​ជាង​គេ​ស្ថិត​នៅ​ក្នុង​ជ្រលង​មួយ​ក្នុង​ក្រុង Zhangjiajie ខេត្ត Hunan ប្រទេស​ចិន។

ផ្នូរ​ជាច្រើន​ត្រូវ​បាន​គេ​រៀបចំ​ នៅ​ពេល​ដែល​សមាជិក​គ្រួសារ និង​មិត្តភក្តិ​ចូលរួម​ក្នុង​ពិធី​បុណ្យ​របស់​ជន​រងគ្រោះ​នៃ​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ក្នុង​ពិធី​មង្គលការ​មួយ​នៅ​ក្នុង​ក្រុង Gaziantep ប្រទេស​តួកគី។

កងកម្លាំង Peshmerga ជួយ​ជន​មូស្លីម​ស៊ុននី​ ដែល​រត់​គេច​ពី​បន្ទាយ Hawija របស់​ក្រុម​រដ្ឋ​ឥស្លាម នៅ​ពេល​ពួកគេ​ទៅ​ដល់​ជាយ​ក្រុង Kirkuk ប្រទេស​អ៊ីរ៉ាក់។

គ្រួសារ​មួយ​ជិះ​ម៉ូតូ​មួយ នៅ​ពេល​ពួកគេ​រត់​គេច​ពី​តំបន់​មួយ​នៅ​ក្នុង​ក្រុង Hasaka ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦។

ប្រុសៗ​ជនជាតិ​ភាគ​តិច Acehnese ដែល​ស្លៀក​សម្លៀក​បំពាក់​នារី​ លេង​បាល់​ទាត់​ដើម្បី​ប្រារព្ធ​ខួប​ទី៧១ នៃ​ទិវា​បុណ្យ​ឯករាជ្យ​របស់​ឥណ្ឌូនេស៊ី នៅ​ក្នុង​ក្រុង Banda Aceh។

មនុស្ស​ម្នា​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Color Run ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ឧទ្យាន Centennial Park ក្នុង​ក្រុង​ស៊ីដនី ប្រទេស​អូស្រា្តលី។

តោ​ញី​ឈ្មោះ Ivanna ស្ងាប​នៅ​ក្នុង​សួន​សត្វ​មួយ​នៅ​ក្នុង​ភូមិ Demydiv ប្រមាណ​ជា​៥០​គ.ម​ពី​ភាគ​ខាង​លិច​នៃ​ក្រុង Kyiv ប្រទេស​អ៊ុយក្រែន។

អ្នក​បម្រើ​ស្រី​ម្នាក់​ចាំង​ស្រមោល​របស់​ខ្លួន​ទៅ​នឹង​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​មួយ នៅ​ពេល​នាង​កាន់​កែវ​ស្រាបៀរ​ក្នុង​ពិធី Taedonggang Beer នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង។

ក្រុម​កីឡាករ​របស់​អ៊ីស្រាអែល​ប្រកួត​នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​កីឡា Rhythmic Gymnastics នៅ Olympic Arena ក្នុង​ពេល​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ២០១៦ នៅ​ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល។

អ្នក​ចូលរួម​កាន់​អណ្តាត​ភ្លើង​ នៅ​ពេល​ពួកគេ​ទម្លាក់​ខ្លួន​ពី​ឆ័ត្រយោង​មួយ​ដើម្បី​ឆ្លង​កាត់​ហាង​ទឹក និង​ពពុះ​សាប៊ូ​ ក្នុង​ពិធី Letniy Gornoluzhnik នៅ​ឧទ្យាន Bobroviy Log Fun Park ក្បែរ​ក្រុង Krasnoyarsk ប្រទេស​រុស្ស៊ី។