សហរដ្ឋអាមេរិកបង្កើនការចូលរួម និងសហប្រតិបត្តិការនៅ  អាស៊ីអគ្នេយ៍

សហរដ្ឋអាមេរិក​នឹងបង្កើន​ការចូលរួម និង​កិច្ចសហប្រតិបត្តិការ​ជា​មួយ​សមា-
គមន៍​ប្រជា​ជាតិនៅក្នុងតំបន់អាស៊ីអគ្នេយ៍ ដែលហៅកាត់ថា​អាស៊ាន​ ដែលនេះ
​ជា​ឥរិយាបទ​មួយ​ ដែល​នឹងអាចធ្វើឱ្យអាស៊ានមានសុទិដ្ឋិនិយម​ថែមមួយកម្រិត
ទៀត។ នេះគឺជា​ការអះអាង​ដោយលោកស្កត់ ម៉ាស៊ីយ៉ែល (Scot Marciel) អ-
គ្គរដ្ឋទូតសហរដ្ឋអាមេរិក​ទទួលបន្ទុកកិច្ចការអាស៊ាន នៅក្នុង​សម្ភាសន៍ខ្លីមួយ
ជាមួយវីអូអេសម្លេងសហរដ្ឋអាមេរិក​ផ្នែកខេមរភាសា នៅឯពិធីបើក​មជ្ឈមណ្ឌ-
លសិក្សាកិច្ចការអាស៊ាន​លើកទីមួយ​នៅសហរដ្ឋអាមេរិក ដែលត្រូវបាន​បង្កើត​
ឡើង​ក្នុង​សាលាសេវាអន្តរជាតិ នៃសាកលវិទ្យាល័យអា​មេរិកាំង American
University ។ នេះគឺលោក​ស្កត់ ម៉ាស៊ីយ៉ែល មានប្រសាសន៍ថា៖

“អ្វីដែលយើងចង់បាននោះគឺភាពជាដៃគូដ៏ប្រសើរមួយ ភាពជាដៃគូជាមួយអា-
ស៊ានជាមួយនឹង​ប្រទេសទាំងអស់​នៅក្នុងតំបន់អាស៊ីអគ្នេយ៍ ជាទីដែលយើង
អាចធើ្វការជាមួយគ្នាលើ​បញ្ហា​ជា​ច្រើន​ដោយរួមមាន ពាណិជ្ជកម្ម ការអភិវឌ្ឍ
សេដ្ឋកិច្ច សុខាភិបាល សន្តិសុខ ការគម្រាម​កំហែង​ផ្នែកសន្តិសុខ និងការ
ផ្លាស់ប្តូរអាកាសធាតុ។ មានរឿងជាច្រើនដែលនឹងមានតម្លៃ​សម្រាប់សហរដ្ឋ
អាមេរិកធ្វើការជាមួយនឹងប្រទេសនានានៅក្នុងតំបន់អាស៊ីអគ្នេយ៍។​ នោះគឺ
ជា​អ្វី ដែលយើងកំពុងស្វែងរក និង​ចង់បានដៃគូដ៏ល្អមួយ” ។

លោក ស៊ូ​រិន ពិតស៊ុវ៉ាន (​Surin Pitsuwan) អគ្គលេខាធិការអាស៊ាន​ដែលជា
ភ្ញៀវកិត្តិយស​ នៅក្នុង​ពិធី​បើក​មជ្ឈមណ្ឌល​សិក្សា​កិច្ចការអាស៊ានបានថ្លែងថា
លោករីក​រាយ​នឹង​ទទួល​ស្វាគមន៍ ​ចំពោះ​ការ​បង្កើន​កិច្ចសហប្រតិបត្តិការរបស់
សហរដ្ឋអាមេរិកជាមួយនឹងអាស៊ាន។ លោក ស៊ូ​រិន ពិតស៊ុវ៉ាន បាន​ថ្លែងប្រាប់
វី អូ អេ សម្លេងសហរដ្ឋអារិក​ផ្នែកខេមរភាសានៅ​ក្រោយ​ពិធី​សម្ពោធ​មជ្ឈម-
ណ្ឌល​យ៉ាងដូច្នេះថា៖

“សហរដ្ឋអាមេរិក​ គឺជាប្រទេសមហាអំណាចដ៏ធំមួយ ដែលមានធនធានយ៉ាង
​ច្រើនសន្ធឹក​សន្ធាប់ទាំង​ក្នុងវិស័យ​សន្តិសុខ ការអភិវឌ្ឍសេដ្ឋកិច្ច ការរីកចម្រើន
បច្ចេកវិទ្យាអប់រំ និង​ធនធាន​មនុស្ស។ ប្រសិនបើសហរដ្ឋអាមេរិកពិតជាចូលរួម
ជាមួយ​អាស៊ាន ខ្ញុំគិតថា វានឹងជា​កម្លាំងជំរុញដ៏សំខាន់​សម្រាប់​អាស៊ីអគ្នេយ៍
អាស៊ាន និងតំបន់ទាំងមូល ពីព្រោះយើងកំពុង​មាន​ទំនាក់​ទំនងជាមួយនឹងប្រ-
ទេសដែលមានសេដ្ឋកិច្ចធំៗដូចជា ចិន ជប៉ុន ឥណ្ឌា និងអូស្ត្រាលី។ ដូច្នេះវា
ជារឿង​សំខាន់ណាស់សម្រាប់សហរដ្ឋអាមេរិក ដែលត្រឡប់ទៅចូលរួមជាមួ-
យ​យើង​វិញ។ហើយ​យើង​សូមទទួលស្វាគមន៍ការត្រឡប់ទៅចូលរួមវិញនេះ”។

កិច្ចសហប្រតិបត្តិការនេះ នឹងរឹតតែធ្វើឱ្យប្រសើរឡើងតាមរយៈការសិក្សាកិច្ច
ការ​អាស៊ាន ដែលការសិក្សានេះនឹងអាចធ្វើទៅបានតាមរយៈមជ្ឈមណ្ឌល​សិ-
ក្សាដូចជា​មជ្ឈមណ្ឌល​សិក្សាអំពីកិច្ចការអាស៊ាន នៃសាកលវិទ្យាល័យអាមេ-
រិកាំងនេះ ។លោក​អគ្គ​លេខា​ធិការ​អាស៊ាន ស៊ូ​រិន ពិតស៊ុវ៉ាន​ ថ្លែងថា មជ្ឈម-
ណ្ឌល​នេះមានតួនាទីសំខាន់ក្នុងការជួយ​ផ្សព្វផ្សាយ​អំពីការប្រឈមមុខ ស្នាដៃ
និង​វិភាគទាន​ទាំងឡាយ ដែលអង្គការមួយដូចជា​អាស៊ាននេះ ផ្តល់ជូនក្នុងកិច្ច
សហប្រតិបត្តិការ​ក្នុងតំបន់ និងសហគមន៍អន្តរជាតិ ។ លោកបន្តទៀតថា៖

"នេះ គឺជាការផ្តោតការយកចិត្តទុកដាក់ថ្មីមួយនៃផ្នែកបញ្ញាញាណ ដែលកើត
ឡើងនៅក្នុងតំបន់។ អាស៊ានគ្រាន់តែជាធាតុមួយនៃកិច្ចសហប្រតិបត្តិការក្នុង
តំបន់ប៉ុណ្ណោះ"។

លោក​អគ្គរដ្ឋទូតស្កត់ ម៉ាស៊ីយ៉ែល ក៏បានមានប្រសាសន៍ផង​ដែរថា​ មជ្ឈមណ្ឌ-
លនេះ​ នឹង​ជួយ​សម្រួល​ច្រើនដល់កិច្ចសហប្រតិបត្តិការ​រវាងសហរដ្ឋអាមេរិក
និង​អាស៊ាន និងបង្កើន​ការ​យល់​ដឹងពីគ្នាទៅវិញទៅមកកាន់តែប្រសើរ​ជាងមុន។
លោក ស្កត់ ម៉ាស៊ីយ៉ែល បន្តទៀតថា៖

“វាគឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់ពលរដ្ឋអាមេរិកាំង ដែលមានមជ្ឈមណ្ឌល
មួយ​ផ្តោត​ជា​ពិសេសទៅលើកិច្ចការអាស៊ាន គឺមិនគ្រាន់តែទៅលើកិច្ចការអាស៊ី
អគ្នេយ៍ទាំងមូលនោះទេ ។ ដូច្នេះ វាជាឱកាស​ដើម្បីបង្កើនកម្រិត​នៃការសិក្សា
ស្រាវជ្រាវនៅក្នុងសហរដ្ឋអាមេរិក​អំពី​កិច្ចការអាស៊ាន និង​បង្កើន​ការយល់ដឹង
អំពីកិច្ចការ​អាស៊ាន និង​តួនាទីដែលកំពុងកើនឡើង​របស់អាស៊ាន ។

បណ្ឌិតល្វីស ហ្គូមែន (Louis Goodman) ព្រឹទ្ធបុរសនៃ​សាលាសេវាអន្តរ-
ជាតិនៃសាកល​វិទ្យាល័យ​អាមេរិកាំងបានប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិក
​ផ្នែកខេមរភាសា​ថា មូលហេតុ​ដែលសាកលវិទ្យាល័យអាមេរិកាំង​បើកមជ្ឈ-
មណ្ឌល​សិក្សាអំពីកិច្ចការអាស៊ាន ពីព្រោះ​សាកលវិទ្យា​ល័យមើលឃើញតួ-
នាទីសំខាន់របស់អាស៊ាន សាកលវិទ្យាល័យ​មាន​សាស្រ្តាចារ្យ​ ដែល​មាន​ជំ-
នាញខាងផ្នែកអាស៊ាននេះស្រាប់ ហើយទីតាំងសាកលវិទ្យាល័យ​នៅក្នុងរដ្ឋ
ធានី​វ៉ាស៊ីនតោន ដែលជាក្បាលម៉ាស៊ីននយោបាយរបស់​សហរដ្ឋអាមេរិក។
លោក​បន្តថា៖

“រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគួរតែយល់អំពីធម្មជាតិនៃអង្គការអាស៊ាន និង
អង្គការអន្តរជាតិ​ផ្សេងៗទៀត ។ វាទទួលជោគជ័យស្រេចទៅហើយ ហើយ
វានឹងទទួលជោគជ័យថែមទៀតនៅ​ក្នុងសតវត្សរ៍ទី២១។ ដោយសារតែយើង
មានបុគ្គលិកសិក្សាដែលជាគ្រឹះនៃមជ្ឈមណ្ឌលសេ្រច​ទៅហើយ យើងយល់
ថា យើងគួរតែបង្កើតមជ្ឈមណ្ឌលនេះ ហើយជាកុសលល្អ លោក​អគ្គលេខា​
ធិការយល់ព្រមហើយគាត់មកទៅនេះថ្ងៃនេះ" ។

មជ្ឈមណ្ឌលសិក្សាអំពីកិច្ចការអាស៊ាន មានកម្មវធីសិក្សាជាច្រើនអំពីកិច្ចការ
អាស៊ាន និង​អាស៊ីអគ្នេយ៍ ហើយនឹង​ធ្វើកិច្ចសហប្រតិបត្តិការជាមួយសាកល
វិទ្យាល័យនានា​នៅក្នុង​តំបន់​អាស៊ីអគ្នេយ៍ សំដៅលើកំពស់ការសិក្សាស្រាវ-
ជ្រាវអំពី​តំបន់អាស៊ីអគ្នេយ៍ និងអាស៊ាន ៕