សហរដ្ឋអាមេរិកគាំទ្រយុវជនមកពីទ្វីបអាហ្រ្វិកដែលជាអនាគតអ្នកដឹកនាំក្នុងទ្វីបនេះ

Your browser doesn’t support HTML5

សហរដ្ឋអាមេរិកគាំទ្រយុវជនមកពីទ្វីបអាហ្រ្វិក ដោយមើលឃើញថាពួកគេជាអ្នកដឹកនាំនៅក្នុងទ្វីបនេះនាពេលអនាគត។ អ្នកដឹកនាំវ័យក្មេងមកពីប្រទេសចំនួន៤៨ក្នុងទ្វីបអាហ្រ្វិក កំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិក ដើម្បីចូលរួមកម្មវិធីកិច្ចប្រជុំកំពូលប្រចាំឆ្នាំ Mandela Washington Fellowship ដែលជាកម្មវិធីបណ្តុះបណ្តាល និងកសាងទំនាក់ទំនងរវាងអង្គការសង្គមស៊ីវិល សហគ្រាស និងវិស័យសាធារណៈ។ អ្នកស្រី Hayde Adams FitzPatrick រាយការណ៍ឲ្យ VOA ថា មន្រ្តីសហរដ្ឋអាមេរិកបាននិយាយថា ការគាំទ្រអ្នកដឹកនាំវ័យក្មេងមកពីទ្វីបអាហ្រ្វិកគឺជាចំណាប់អារម្មណ៍របស់សហរដ្ឋអាមេរិក។ កញ្ញា យូរ សុធារី ជូនសេចក្តីប្រែសម្រួល៕