បេក្ខជនប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ប៉ះ​ទង្គិច​ពាក្យ​សម្តី អំពី​គោលនយោបាយ​ការបរទេស​និង​បញ្ហា​សេដ្ឋកិច្ច​ក្នុងការ​ជជែក​ដេញ​ដោល

Your browser doesn’t support HTML5

បេក្ខជន​​ប្រធានាធិបតី​​ជាប់​លំដាប់​លេខ​រៀង​​លើ​គេ​ខាង​គណបក្ស​សាធារណរដ្ឋ បាន​ប៉ះ​ទង្គិច​គ្នា​ខាង​ពាក្យ​សម្តី អំពី​គោលនយោបាយ​ការបរទេស​និង​បញ្ហា​សេដ្ឋកិច្ច​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី១៤ខែ​មករា​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោលគ្នា​លើកទី​៦​របស់ពួក​គេ ដែល​លើក​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​រដ្ឋ​South Carolina។ ការជជែក​ដេញ​ដោល​គ្នា​នេះ បាន​ធ្វើ​ឡើង​ក្នុង​ពេល​តិច​ជាង​បី​អាទិត្យ​នៅ​មុន​ការបោះឆ្នោត​លើកទី​មួយ​ក្នុង​យុទ្ធនាការ​​ឃោសនា​បោះ​ឆ្នោត​ប្រធានាធិបតី​ស.រ.អា.​។ ​លោក Jim Malone នៃ VOA រាយការណ៍​ពី​រដ្ឋធានី​​ Washington ហើយ​លោក ឈឹម សុមេធ ជូន​ប្រែសម្រួល៕