ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​ស៊ីរី​ឡោមព័ទ្ធ​ស្រុក​សំខាន់ៗ​នៅ​ក្នុង​ទីក្រុង Aleppo ភាគ​ខាង​កើត


ក្រុមជន​សកម្ម​ប្រយុទ្ធ​ឃើដ​ ​ឈរ​មើល​ប្រជាជន​ដែល​កំពុង​គេច​ខ្លួន​ពី​តំបន់​គ្រប់​គ្រង​ដោយ​ពួក​ឧទ្ទាម​ នៅ​ភាគ​ខាងកើត​ក្រុង​ Aleppo។
ក្រុមជន​សកម្ម​ប្រយុទ្ធ​ឃើដ​ ​ឈរ​មើល​ប្រជាជន​ដែល​កំពុង​គេច​ខ្លួន​ពី​តំបន់​គ្រប់​គ្រង​ដោយ​ពួក​ឧទ្ទាម​ នៅ​ភាគ​ខាងកើត​ក្រុង​ Aleppo។

កម្មជន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​នៅ​ក្នុង​ប្រទេស​ស៊ីរី ​បាន​រាយការណ៍​ថា កងកម្លាំង​រដ្ឋាភិបាល​ទទួល​បាន​ជ័យជម្នះ​ជា​ច្រើន​លើ​ពួក​អ្នក​ប្រយុទ្ធប្រឆាំងនៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​នៃ​ទីក្រុង ​Aleppo​ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ក្នុង​ការ​បំបែក​តំបន់​ជា​ពីរ​ដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម។

ទីក្រុង ​Aleppo​ ក្លាយ​ជា​គោល​ដៅ​ចម្បង​របស់​ពួកយោធា​ស៊ីរី​ ដោយ​មាន​ការគាំទ្រដោយ​ការវាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី។ អន្តរជាតិ​មាន​ការបារម្ភ​អំពី​ស្ថានការណ៍​នៅក្នុង​ទីក្រុង​នេះ​ ដែល​មាន​ជន​ស៊ីវិល​ចំនួន​ប្រហែល​២​សែន​៥​ម៉ឺន​នាក់ ដែល​ជាប់​គាំង​នៅក្នុង​ការហ៊ុំ​ព័ទ្ធ​របស់​កង​កម្លាំង​រដ្ឋាភិបាល ​ហើយ​ពួក​គេ​កំពុង​ត្រូវការ​យ៉ាង​ខ្លាំង​នូវ​ជំនួយ​ម្ហូប​អាហារ​និង​ថ្នាំ​ពេទ្យ។

ទីភ្នាក់ងារ​ព័ត៌មាន ​SANA​ ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​ បាន​ដក​ស្រង់​ប្រភព​មក​ពី​ពួក​យោធា ដែល​បាន​និយាយ​ថា ពួក​យោធា​បាន​ដណ្ដើម​កាន់​កាប់​មក​វិញ​នូវ​សង្កាត់​ Sakhour ​និង​បាន​បំផ្លាញ​គ្រាប់​មីន​ដែល​ពួក​ភេរវករ​បាន​បង្កប់​នៅក្នុង​តំបន់​នោះ។

អង្គការ​សិទ្ធិមនុស្ស Syrian Observatory for Human Rights ដែល​ជា​អង្គការ​ធ្វើ​ការ​អង្កេត​លើ​ស្ថានការណ៍​ជម្លោះ​នៅក្នុង​ប្រទេស​ស៊ីរី ក៏​បាន​រាយការណ៍ថា ពួក​យោធា​បាន​កាន់​កាប់​ទាំង​ស្រុង​លើ​សង្កាត់ ​Sakhour ​និង​ស្រុក​ជាច្រើន​ផ្សេង​ទៀត។

លោក ​Rami Abdulrahmanដែល​ជា​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​នេះ​ បាន​ហៅ​ការបរាជ័យ​របស់​ពួក​ឧទ្ទាម​ ថា​ជា​ការបរាជ័យ​ដ៏​អាក្រក់​បំផុត​ចាប់តាំង​ពី​ពួក​ឧទ្ទាម​នេះ​បាន​ដណ្ដើម​កាន់​កាប់​ទីក្រុង ​Aleppo​ បាន​ពាក់​កណ្ដាល​មក​នៅ​ក្នុងឆ្នាំ ​២០១២។

កាល​ពី​ពេលថ្មីៗ​នេះ​ មនុស្ស​ជា​ច្រើន​បាន​គេច​ចេញ​ពី​តំបន់​ភាគ​ខាងកើត​ទីក្រុង​ Aleppo ទៅ​កាន់​តំបន់​ភាគ​ខាង​លិច​ ដែល​កាន់កាប់​ដោយ​រដ្ឋាភិបាល​ស៊ីរី៕

XS
SM
MD
LG