ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អំពី​ VOA

សំឡេង​សហរដ្ឋ​អាមេរិក (VOA) ជា​បណ្តាញ​ផ្សាយ​ពហុព័ត៌មានដ៏​សកម្ម​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​រដ្ឋាភិបាល​នៃ​សហរដ្ឋ​អាមេរិក​ ដើម្បី​ផ្សាយ​ព័ត៌មាន​និង​ដំណឹង​ដែល​មាន​ភាព​សុក្រឹត មិន​លម្អៀង​ និង​ទូលំទូលាយ​ទៅ​កាន់​ទស្សនិកជន​អន្តរជាតិ។​

VOA បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៤២។​ ដំបូង​ VOA ជា​វិទ្យុ​ផ្សាយ​ព័ត៌មាន​សម្រាប់​អ្នក​រស់​នៅ​ក្នុង​សង្គម​ដែល​បិទ​ជិត ​និង​សង្គម​ដែល​ត្រូវ​បាន​ហែក​ហួរ​ដោយសារ​សង្គ្រាម។​ VOA ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា​បណ្តាញ​ផ្សព្វផ្សាយ​ពហុព័ត៌មាន។​ បច្ចុប្បន្ន​នេះ​មនុស្ស​គ្រប់​គ្នា​អាច​ទទួលព័ត៌មាន​របស់​ VOA បាន​តាម​រយៈ​ទូរស័ព្ទ​ចល័ត​និង​បណ្តាញ​សង្គម​ Facebook ឬ​ Twitter ហើយ​និង​តាម​កម្មវិធីដែល​ប្រិយមិត្ត​អាច​ហៅ​ទូរស័ព្ទ​ ដើម្បី​ចូល​រួម​នៅ​ក្នុង​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​របស់​យើង​ ដោយ​ប្រើ​ប្រាស់​មធ្យោបាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​ដែល​មាន​ប្រសិទ្ធភាព​ជា​ទី​បំផុត​សម្រាប់​ប្រិយមិត្ត​របស់​យើង។​

រាល់​កិច្ចការ​និងខ្លឹមសារ​នៃ​ការ​ផ្សាយ​ជា​គ្រប់​ភាសា​និង​តាម​គ្រប់​មធ្យោបាយ​ផ្សព្វផ្សាយ​ទាំង​អស់​របស់​ VOA ត្រូវ​គោរព​ទៅ​តាមធម្មនុញ្ញ​នៃ​ VOA ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ឲ្យទៅ​ជា​ច្បាប់​ដោយ​លោក​ប្រធានាធិបតី​ Gerald Ford នៅ​ក្នុង​ឆ្នាំ​១៩៧៦។​

ធម្មនុញ្ញ​នេះ​បាន​លើក​ឡើង​មួយ​ផ្នែក​ថា៖​ «VOA សំឡេង​សហរដ្ឋ​អាមេរិក ត្រូវ​បំពេញ​តួនាទី​ជា​ប្រភព​នៃ​ព័ត៌មាន​ដែល​អាច​ទុក​ចិត្ត​បាន​ និង​មាន​ភាព​សុក្រឹត។ ព័ត៌មាន​របស់ VOA សំឡេង​សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​តែ​ជាជា​ព័ត៌មាន​ពិត មិន​លម្អៀង និង​គ្រប់​ជ្រុងជ្រោយ »។​ ហេតុ​នេះ​ហើយ​ទើប​យើង​ភ្ជាប់​ពាក្យ​ទាំង​នោះ​នៅ​លើ​ផ្ទាំង​ខាង​លើ​នៃ​គេហទំព័រ​របស់​យើង​គឺ​ voanews.com។​ ធម្មនុញ្ញ​នេះ​ក៏​បាន​ចែងដែរ​ថា៖ «VOA សំឡេង​សហរដ្ឋ​អាមេរិក នឹង​បង្ហាញ​ឲ្យ​ឃើញ​នូវ​មាគ៌ា​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ដោយ​ច្បាស់​លាស់​និង​ដោយ​មាន​ប្រសិទ្ធភាព ហើយ​ក៏​នឹង​ផ្សាយ​ជូន​នូវ​ការ​ពិភាក្សា​និង​មតិ​ដែល​មាន​ការ​ទទួល​ខុសត្រូវ ចំពោះ​មាគ៌ា​នយោបាយ​ទាំង​នោះ​ផង​ដែរ»។​

អ្នក​យក​ព័ត៌មាន​របស់​ VOA ក៏​គោរព​ទៅ​តាម​ក្រម​វិជ្ជាជីវៈ​សារព័ត៌មាន ដែល​ចែង​អំពីបទដ្ឋាន​ត្រឹម​ត្រូវ​ក្នុងការ​រាយការណ៍​ព័ត៌មាន​ដែល​សុក្រឹត​ មិន​លម្អៀង​ និង​គ្រប់​ជ្រុងជ្រោយ។​ ក្រម​នេះ​កំណត់គោលការណ៍​និង​ការ​អនុវត្ត​សម្រាប់​ VOA ក្នុង​ការ​សរសេរ​រឿង​ដោយ​ផ្អែក​លើប្រភព​ព័ត៌មាន​ត្រឹមត្រូវ និង​ធានា​នូវ​សុក្រឹតភាព​ តុល្យភាព​ យុត្តិធម៌​ ខ្លឹមសារ​ និង​ភាព​គ្រប់​ជ្រុងជ្រោយ​នៃ​ព័ត៌មាន​ផង​ដែរ។​ គ្រប់​ស្ថាប័ន​អ្នក​កាសែត​អនុលោម​ទៅ​តាម​បទដ្ឋាន​ស្រដៀង​គ្នា​នេះ។​

នាយិកាបច្ចុប្បន្ន​របស់​ VOA គឺ​លោក​ស្រី​ Amada Bennett ដែល​បាន​ចាប់​ផ្តើម​ធ្វើ​ការ​នៅ​ VOAកាល​ពីខែ​មេសា​ ឆ្នាំ​២០១៦។ លោកស្រី​គឺ​ជា​នាយក​ទី​២៩​ របស់​ VOA។​ លោក​ស្រី​មាន​បទ​ពិសោធន៍វិជ្ជាជីវៈ​ខាង​កាសែត​ជា​ច្រើន​ឆ្នាំ។​


អំពី VOA ខេមរភាសា

ក្រុម​ផ្សាយ​ជា​ភាសា​ខ្មែររបស់​ VOA (VOA ខេមរភាសា) ផ្សាយ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​និង​ផ្សាយ​កម្ម​វិធី​ព័ត៌មាន​ច្រើន​ប្រភេទ​អំពី​ប្រទេស​កម្ពុជា​ តំបន់​អាស៊ី​អាគ្នេយ៍​ សហរដ្ឋ​អាមេរិក​ និង​ពីជុំវិញ​ពិភពលោក។​ រៀង​រាល់​ថ្ងៃ​ កម្មវិធី​វិទ្យុ​របស់​យើង​ខ្ញុំ​ផ្តល់​ជូន​ព័ត៌មាន​ថ្មីៗ​បំផុត។​ យើង​ខ្ញុំ​ក៏​ផ្សាយ​ជូន​សេចក្តី​រាយការណ៍​និង​បទ​វិភាគ​ដ៏​ស៊ី​ជម្រៅ​អំពី​នយោបាយ​អន្តរជាតិ​ សិទ្ធិ​មនុស្ស​ សេដ្ឋកិច្ច​ វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា សុខាភិបាល​ ពាណិជ្ជកម្ម​ និង​កម្ម​វិធី​កម្សាន្ត​ ហើយ​និង​កម្មវិធី​រៀន​ភាសា​អង់គ្លេសផង​ដែរ។​

កម្មវិធី​វិទ្យុ​របស់ VOA ​ខេមរភាសា ចាប់​ផ្សាយ​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា​ ឆ្នាំ​១៩៥៥។​ សព្វ​ថ្ងៃ​នេះ​ VOA ស្ថិត​ក្នុង​ចំណោមបណ្តាញ​ផ្សាយ​ព័ត៌មាន​ជា​ភាសា​ខ្មែរ​ដ៏​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក។​ បន្ថែម​ពី​លើ​កម្មវិធី​ផ្សាយ​ ៩០​នាទី​តាម​វិទ្យុ​របស់​យើង​ទៅ​កាន់​ប្រទេស​កម្ពុជា​និង​តំបន់​អាស៊ី​អាគ្នេយ៍​ VOA ខ្មែរ​ ក៏​មាន​ព័ត៌មាន​ជា​វីដេអូ​ដែល​ផ្សាយ​តាម​រយៈ​ស្ថានីយ​ទូរទស្សន៍​ជា​ដៃគូ​និង​បណ្តាញ​ព័ត៌មាន​តាម​អ៊ីនធឺណិត​ជា​ដៃគូ​របស់​យើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​ VOA ខ្មែរ​ក៏​មាន​ផ្សាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​និង​ទូរស័ព្ទ​ដៃ​ រួម​មាន​តាម​បណ្តាញ​សង្គម​ Facebook Twitter YouTube និង Instagram ជាដើម និង​គេហទំព័រ​ជា​ភាសា​អង់គ្លេស​ផង​ដែរ៕​

XS
SM
MD
LG