\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ប្រយុទ្ធ​រំដោះ​យក​ក្រុង Raqqa ​ដែល​ជា​​រដ្ឋធានី​របស់​ក្រុម​រដ្ឋ​ឥស្លាម​ក្នុង​ប្រទេស​ស៊ីរី​បាន​ចាប់​ផ្តើម


មេបញ្ជាការ​នៃ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី SDF ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ក្រុង​ Ain Issa ជា​ក្រុង​ចំណុះ​របស់​ក្រុង​ Raqqa កាល​ពី​ថ្ងៃទី​៦ ខែ​វិច្ឆិកា។

មេបញ្ជាការ​នៃ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី SDF ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ក្រុង​ Ain Issa ជា​ក្រុង​ចំណុះ​របស់​ក្រុង​ Raqqa កាល​ពី​ថ្ងៃទី​៦ ខែ​វិច្ឆិកា។

កាល​ពី​ថ្ងៃ​អាទិត្យ​ កង​កម្លាំង​ស៊ីរី​ដឹកនាំ​ដោយ​ពួក​ជន​អំបូរ​ឃើដ​ និង​គាំទ្រ​ដោយ​ស.រ.អា.​ បាន​បើក​ការ​វាយ​លុក​មួយ​ដើម្បី​វាយ​យក​ក្រុង​ Raqqa ​មក​វិញ។​ ក្រុង​របស់​ប្រទេសស៊ិរី​នេះ​តាម​ពិត​ បាន​ក្លាយ​ទៅជា​រដ្ឋធានី​របស់​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​រួច​ហើយ។​

មេបញ្ជាការ​ម្នាក់​របស់​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រីហៅ​កាត់​ថា​ SDF បាន​ប្រកាស​អំពី​ការ​ចាប់​ផ្តើម​យុទ្ធនាការ​នេះ​កាល​ពី​ថ្ងៃអាទិត្យ។

ប្រេសិត​ស.រ.អា.​ទទួល​បន្ទុក​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម​ បាន​បញ្ជាក់​ថា​ កង​កម្លាំង​ SDF ​ដែល​ជា​ក្រុម​មួយ​ដឹក​នាំ​ដោយ​ពួក​ជន​អំបូរ​ឃើដ ដែល​មាន​រួម​បញ្ចូល​ទាំង​ពួក​យុទ្ធជន​អារ៉ាប់​ដែរ​នោះ​ បាន​ទទួល​ការ​គាំទ្រ​តាម​អាកាស​ពី​កង​យន្ត​ហោះ​ចម្បាំង​អាមេរិកាំង​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ។

លោក​ Brett McGurk ​បាន​មាន​ប្រសាសន៍​ពី​ស្ថានទូត​ស.រ.អា.​ក្នុង​ក្រុង​ Amman ​ថា​«យុទ្ធនាការវាយ​យក​ក្រុង Raqqa ​មក​វិញនឹង​មាន​ធ្វើ​តាម​ដំណាក់​កាល»។​មាន​ដំណាក់​កាល​ដាច់​ដោយ​ឡែក​មួយ​ដែល​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ ​ហើយ​នឹង​មាន​ដំណាក់​កាល​បន្ត​បន្ទាប់​ទៀតដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​ យើង​ដេញ​ពួក​ Daesh​ ចេញពី​ក្រុង​ Raqqa»។ ​លោក​បាន​ប្រើ​ពាក្យ​ Daesh ដើម្បី​សម្គាល់​ពួក​ជន​ជ្រុល​និយម​ប្រដាប់​អាវុធ​នេះ។

ពួក​ជនសកម្ម​ប្រយុទ្ធរដ្ឋ​ឥស្លាម​ បាន​វាយ​យក​បាន​ក្រុង​នេះ​ក្នុង​ផ្នែក​ខាង​ជើង​កណ្តាល​នៃ​ប្រទេស​ស៊ីរី​ កាល​ពី​ដើម​ឆ្នាំ​២០១៤​ មក។នៅ​ពេល​ជា​មួយ​គ្នា​នេះ​ ក្រុម​មួយ​ដាច់​ដោយ​ឡែក​គាំទ្រ​ដោយ​ ស.រ.អា. និង​ប្រទេស​ឯទៀតៗ​កំពុង​ប៉ុនប៉ង​វាយ​យក​មកវិញ​នូវ​ក្រុង​ Mosul ​របស់​ប្រទេស​អ៊ីរ៉ាក់​ដែល​ត្រួត​ត្រា​ដោយពួក​រដ្ឋ​ឥស្លាម​ដែរ៕

XS
SM
MD
LG