\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្រ្តី​រុស្ស៊ី​និយាយ​ថា ​មាន​ការទាក់​ទង​ជាមួយ​ក្រុម​លោក​ដូណាល់ ត្រាំ​ដើម្បី​ពិភាក្សា​បញ្ហា​ប្រទេស​ស៊ីរី


លោក Mikhail Bogdanov ​អនុរដ្ឋ​មន្រ្តីការ​បរទេស​រុស្ស៊ី​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​បន្ទាប់​កិច្ចប្រជុំ​របស់​លោក​ជាមួយ​នឹង​លោក Gebran Bassil រដ្ឋ​មន្រ្តី​ការបរទេស​លីបង់ ក្នុង​ក្រុង​បេរូត កាលពី​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤។

លោក Mikhail Bogdanov ​អនុរដ្ឋ​មន្រ្តីការ​បរទេស​រុស្ស៊ី​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​បន្ទាប់​កិច្ចប្រជុំ​របស់​លោក​ជាមួយ​នឹង​លោក Gebran Bassil រដ្ឋ​មន្រ្តី​ការបរទេស​លីបង់ ក្នុង​ក្រុង​បេរូត កាលពី​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤។

មន្រ្តី​កំពូល​ម្នាក់​របស់ប្រទេស​រុស្ស៊ី ​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ផ្តួច​ផ្តើមការ​ទាក់​ទង​ជា​មួយ​ពួក​អ្នក​តំណាង​របស់​ក្រុម​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​ដើម្បី​ពិភាក្សា​បញ្ហា​ប្រទេសស៊ីរី។

លោក Mikhail Bogdanov ​អនុរដ្ឋ​មន្រ្តីការ​បរទេស​រុស្ស៊ី ​បាន​ត្រូវ​ទីភ្នាក់ងារ​ព័ត៌​មាន Interfax របស់​រុស្ស៊ី​ដក​ស្រង់​សម្តី​មក​ប្រាប់​ពួក​អ្នក​កាសែត​នៅក្នុង​រដ្ឋ​ធានី​នៃ​ប្រទេស​រុស្ស៊ី​ថា «នេះ​ជា​ចំណុច​របត់​ដ៏​សំខាន់​មួយ។ នេះ​គឺ​ការ​មក​ដល់​របស់​ក្រុម​ថ្មី​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ‍។ យើង​កំពុង​ប្រុងប្រៀប​ចាប់ផ្តើម​ទាក់​ទង​ជាមួយ​មនុស្ស​ទាំងអស់​នោះ​ដែល​ទំនង​ពួកគេ​ជួយ​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក»។

លោក​អនុរដ្ឋ​មន្រ្តីការ​បរទេស​រុស្ស៊ី​និយាយ​ទៀត​ថា ​«យើង​សង្ឃឹម​ថា រដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ចេញ​ពី​តំណែង ​និង​ចូលកាន់​តំណែង ​នឹង​ដឹង​ការ​ពិតថា ​បើ​គ្មាន​រុស្ស៊ី បញ្ហា​ស៊ីរី​មិន​អាច​ដោះ​ស្រាយ​បាន​ហើយ​និង​ប្រុងប្រៀប​បើក​ការ​ចរចា‍»។

មាន​សេចក្តី​រាយការណ៍​ថា អតីត​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Henry Kissinger ​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ជាប់​ឆ្នោតត្រាំ​នៅ​ថ្ងៃ​នេះ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក។

​លោក Kissinger ​បាន​ជួប​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ​នៅ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​រុស្ស៊ី​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​មុន ​ហើយ​លោក​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​សមាជិក​អន្តរជាតិ​នៃ​បណ្ឌិត​សភា​វិទ្យាសាស្រ្ត​រុស្ស៊ី​កាល​ពី​ខែ​មុន។

ប្រធានាធិបតី​រុស្ស៊ី​ បាន​ទូរស័ព្ទ​ស្វាគមន៍​ប្រធានា​ធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិកលោកត្រាំ​កាល​ពី​ថ្ងៃ​ច័ន្ទ​ហើយ​បាន​និយាយ​ថា រុស្ស៊ី​បាន​ប្រុងប្រៀប​ខ្លួនជា​ស្រេចហើយ​ដើម្បី​ធ្វើ​ជា​ដៃ​គូ​សន្ទនា​ជាមួយ​សហរដ្ឋ​អាមេរិក។​ ប្រធានាធិបតី​ទាំង​២​ក៏បាន​ពិភាក្សា​ពី​ការ​ធ្វើ​ការងារ​ជាមួយ​ដើម្បី​ប្រឆាំង​ភេរវកម្ម​ហើយ​និង​ដំណោះ​ស្រាយ​វិបត្តិ​ប្រទេស​ស៊ីរី ​នេះ​តាម​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង៕

XS
SM
MD
LG