ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រុស្ស៊ី​និង​អ៊ីរ៉ង់​ប្តេជ្ញា​សហការ​គ្នា​ដើម្បី​សន្តិភាព​នៅ​ក្នុង​ប្រទេស​ស៊ីរី


ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ចាប់​ដៃ​ជាមួយប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​នៅ​វិមាន​ក្រឹមឡាំង ក្នុង​ទីក្រុង​មូស្គូ កាល​ពី​ថ្ងៃទី​២៨ ខែ​មីនា។

ប្រធានាធិបតី​អ៊ីរ៉ង់ ​លោក Hassan Rouhani បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទ្វេភាគី​ជាមួយ​នឹង​ដៃ​គូ​រុស្ស៊ី​របស់​ខ្លួន ​គឺ​លោក Vladimir Putin កាល​ពី​ថ្ងៃ​អង្គារ ក្នុង​អំឡុង​ពេល​នៃ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ទៅ​កាន់​ទីក្រុង​មូស្គូ។

មេដឹកនាំ​ទាំង​ពីរ​បាន​ធានា​អំពី​ការ​ប្តេជ្ញា​របស់​ខ្លួន​ទៅ​លើ​សន្តិភាព​នៅ​ក្នុង​ប្រទេស​ស៊ីរី ដែល​ពួកគេ​ទាំង​ពីរ​សុទ្ធ​តែ​គាំទ្រ​ប្រធានាធិបតី​ស៊ីរី លោក Bashar al-Assad ក៏​ដូចជា​ណែនាំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ថ្មី​ដែល​ភាគច្រើន​គឺ​ផ្តោត​ទៅ​លើ​វិស័យ​ថាមពល​និង​ឧស្សាហកម្ម។

នៅ​ក្នុង​អត្ថាធិប្បាយ​លើ​កញ្ចក់​ទូរទស្សន៍​ក្រោយ​ពី​កិច្ចប្រជុំ​នេះ​បាន​បញ្ចប់ លោក Putin បាន​មាន​ប្រសាសន៍​ថា ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​បាន​កើន​ឡើង​ដល់​៧០​ភាគរយ។

សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​មួយ​ក្រោយ​ពី​កិច្ចប្រជុំ​នោះ​បាន​បញ្ចប់​រួម​មាន​ទាំង​ការ​ប្តេជ្ញា​ថ្មី​មួយ​ទៅ​ដល់​សន្តិភាព​នៅ​ក្នុង​ប្រទេស​ស៊ីរី ដោយ​ស្នើ​ឲ្យ​មាន​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​២​ជាមួយ​នឹង​តួកគី ​នៅ​ក្នុង​ការ​សម្រប​សម្រួប​កិច្ច​ចរចា​រវាង​ភាគី​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ «ដែល​ជា​ជំហាន​សំខាន់​មួយ​ឈាន​ទៅ​ដល់​ជោគជ័យ​នៅ​ក្នុង​កិច្ចចរចា​ទីក្រុង​ហ្សឺណែវ ក្រោម​ការ​គាំទ្រ​ពី​អង្គការ​សហប្រជាជាតិ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG