ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​​ឃ្លាំ​មើល​ហៅ​ការ​វាយប្រហារ​របស់​អាមេរិក​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី​ថា​ជា​ការ​សម្លាប់​រង្គាល


យន្តហោះ​ចម្បាំង​អាមេរិក AV-8B ​មួយ​គ្រឿងកំពុង​ធ្វើ​ដំណើរ​ទៅកាន់​​ទុយោ​ចាក់​សាំង​ពី​យន្តហោះ​ចម្បាំង​សម្រាប់​ចាក់សាំង​ KC-10 Extender ក្នុង​ពេល​ការ​ចាក់សាំង​លើ​អាកាសសម្រាប់ប្រតិបត្តិការ​យោធា​ Operation Inherent Resolve លើតំបន់​អាកាស​​អ៊ីរ៉ាក់​និង​ស៊ីរី​។

​សប្តាហ៍​នេះ​គឺ​ជាខួប​លើក​ទី​៦​នៃ​សង្គ្រាម​ស៊ីរី ​ហើយ​វា​មាន​ភាព​ឃោ​ឃៅ​ក្នុង​រយៈ​ពេល​៧​ថ្ងៃ ​ដោយគេ​ឃើញ​មាន​វិហារ​ឥស្លាម​បាន​ទទួល​រងការ​ខូចខាត​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិក ​ការ​បំផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​២​នៅ​ក្នុង​រដ្ឋធានី​ដាម៉ាស​ ហើយ​និង​ការ​អះអាង​ពី​ការ​វាយ​ប្រហារ​គ្រាប់​បែក​ធ្វើ​ពី​សារធាតុ​ផូស្វ័រ​ដោយ​យន្តហោះ​រុស្ស៊ី​ និង​ ស៊ីរី។

​ចំនួន​មនុស្ស​ស្លាប់​នៅ​ក្នុងការ​វាយ​ប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ទៅ​លើ​ភូមិ ​al-Jinah ​នៅ​តាម​ព្រំ​ដែន​នៃ​ខេត្ត​ Alepp​ និង​ Idlib​ បាន​កើន​ឡើង​នៅ​ក្នុង​រយៈ​ពេល​មួយ​យប់​បាន​កើត​មានចំនួន​៤៦​លើក ​នេះ​យើងតាម​អង្គការ​សិទ្ធិ​មនុស្សស៊ីរី ​Observatory for Human Rights ​ដែល​ជា​ក្រុម​ឃ្លាំ​មើល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ឡុងដ៍។

អង្គការ​សិទ្ធិមនុស្ស ​Observatory ​ដែល​ប្រើ​ប្រាស់​បណ្តាញ​ប្រភព​នានា​នៅ​ក្នុង​ប្រទេស​ស៊ីរី​សម្រាប់​សេចក្តី​រាយការណ៍​របស់​ខ្លួន ​បាន​អះអាង​ថា ​មនុស្ស​ដែលស្លាប់​ភាគ​ច្រើន​ជា​ជន​ស៊ីវិល។

ពួក​មន្រ្តីការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក​និយាយ​ថា ​វិហារ​ឥស្លាម​មិន​មែន​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ​តាម​អាកាស​ទេ ក៏ប៉ុន្តែ គឺថា​មាន​ជំនួប​របស់​ពួក​ជន​សកម្ម​ប្រយុទ្ធ al-Qaidaនៅ​ក្បែរ​នោះ។ ​ពួកជ្រុល​និយម​មួយ​ចំនួន​បាន​ត្រូវ​សម្លាប់​នៅ​ក្នុងការ​វាយ​ឆ្មក់​នោះ។ ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ​អ្នកនាំ​ពាក្យទី​បញ្ជាការ​កណ្តាល​សហរដ្ឋ​អាមេរិក ​បាន​និយាយ​ថា ​យន្ត​ហោះ​ចម្បាំ​បាន​ទំលាក់​គ្រាប់​បែក​ទៅ​លើ​អាគារ​នៅ​ក្បែរ​នោះ ​ក៏ប៉ុន្តែ បានវាយ​ប្រហារ​ខុស​វិហារ​ឥស្លាម ​ដែល​ពោរ​ពេញ​ទៅ​ដោយ​មនុស្សធ្វើ​ការ​សូត្រធម៌​ពេល​ល្ងាច។

លោក​វរសេនីយ​ឯក ​John Thomas ​បាន​និយាយ​ថា៖ «កងកម្លាំង​សហរដ្ឋ​អាមេរិក ​បាន​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើពួក​ al-Qaida​ នៅ​កន្លែង​ជំនួប​មួយកាល​ពី​ថ្ងៃ​ទី១៦ ​ខែ​មិនា នៅ​ខេត្ត ​Idlib​ ប្រទេស​ស៊ីរី។ យើង​មិនបាន​ដៅការ​វាយ​ប្រហារ​លើវិហារ​ឥស្លាម​ទេ‍»៕

XS
SM
MD
LG