វ៉ាស៊ីនតោន៖ នៅពេលមេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៉ីបើកយុទ្ធនាការរបស់លោក លើឆាកអន្តរជាតិដើម្បីសុំឲ្យបណ្តាប្រទេសនានាកុំទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននោះ មន្ត្រីជាន់ខ្ពស់គណបក្សគ្រប់គ្រងប្រទេស គឺលោកជាម យៀបបានអះអាងថា កម្ពុជាមិនខ្វល់ខ្វាយនឹងការទទួលស្គាល់ ឬមិនទទួលស្គាល់រដ្ឋាភិបាលកម្ពុជាថ្មីទេ។
«ការទទួលស្គាល់ឬមិនទទួលស្គាល់ជាសិទ្ធិរបស់បណ្តាប្រទេសជាមិត្ត។ យើងអត់មានបង្ខំគេទេ។ យើងមានការគាំទ្រប៉ុន្មាន យើងមានប៉ុណ្ណឹង។ ហើយឥឡូវ នេះ យើងគិតថា អត់មានពេលរង់ចាំការឯកភាពពី(គណបក្សជំទាស់ទេ) ព្រោះច្បាប់បានប្រគល់សិទ្ធិគ្រប់គ្រាន់មកគណបក្សប្រជាជនកម្ពុជាដើម្បីរៀបចំដឹកនាំ រដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជា»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលផ្លូវការថា គណ បក្សគ្រប់គ្រងប្រទេសគឺគណបក្សប្រជាជនកម្ពុជា បានឈ្នះអាសនៈ៦៨លើសពី ចំនួនអាសនៈត្រូវការសម្រាប់បង្កើតរដ្ឋាភិបាលតែម្នាក់ឯងបាន ហើយគណបក្សសង្គ្រោះជាតិឈ្នះបានអាសនៈ៥៥ ក្នុងសភាដែលមានចំនួនសរុប១២៣អាសនៈ។ តែគណបក្សជំទាស់ច្រានចោលលទ្ធផលបោះឆ្នោតនេះ ហើយទាមទារឲ្យមានការស៊ើបអង្កេតរកយុត្តិធម៌ដោយស្ថាប័នឯករាជ្យមួយ។ តែដោយសារមានការបដិសេធពីគណបក្សគ្រប់គ្រងប្រទេសការស៊ើបអង្កេតនេះមិនអាចធ្វើបានទេ។ គណបក្សជំទាស់មិនទាន់ចូលរួមផ្តល់ភាពស្របច្បាប់ដល់រដ្ឋសភានិងរដ្ឋាភិបាលថ្មីទេ។ លោកសម រង្ស៉ី មេដឹកនាំគណបក្សជំទាស់ ដែលបានប្រកាសពីគម្រោងការធ្វើមហាបាតុកម្មនៅថ្ងៃទី២៣តុលា បានស្នើឲ្យស្ថាប័នអន្តរជាតិមួយចំនួនផ្អាកកិច្ចព្រមព្រៀងផ្តល់ជំនួយនិងកម្ចីដល់កម្ពុជា។ លោកក៏បានចាកចេញពីប្រទេសកម្ពុជាដើម្បីធ្វើដំណើរទៅកាន់ស.រ.អា. សហភាពអឺរ៉ុបនិងអ.ស.ប.ផងដែរ ក្នុងយុទ្ធនាការមិនឲ្យប្រទេស និងស្ថាប័នអន្តរជាតិធំៗមួយចំនួនទទួលស្គាល់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដោយលោករង្ស៉ីចាត់ទុកថា រដ្ឋាភិបាលបច្ចុប្បន្ននេះជារដ្ឋាភិបាលគ្មានភាពស្របច្បាប់ និងដោយសារការបោះឆ្នោតមានភាពមិនប្រក្រតីហើយកំពុងមានការជាប់គាំងផ្នែកនយោបាយ។
លោកជាម យៀបបានអះអាងថា ប្រទេសជាច្រើន រួមទាំងចិននិងបណ្តាប្រទេស នៅអាស៊ីជាច្រើនផង បានទទួលស្គាល់រដ្ឋាភិបាលថ្មីរួចទៅហើយ ហើយលោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងជួបជាមួយលោកបាន គីមូន អគ្គលេខាធិការអ.ស.ប.និងនាយករដ្ឋមន្ត្រីអូស្ត្រាលី នាយករដ្ឋមន្ត្រីញូហ្ស៊ឺលែន និងមេដឹកនាំ ប្រទេសនានាក្នុងកិច្ចប្រជុំកំពូលនៅក្នុងប្រទេសប៊ុ្រយណេនៅសប្តាហ៍នេះ។
«នេះជាសក្ខីភាពមួយដែលសបញ្ជាក់ឲ្យឃើញថា យើងអត់មានទោមនស្សឬភ័យខ្លាចយ៉ាងណាៗនោះទេ»។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះខុមហ្រ្វែល បានអះអាងថា គណបក្សគ្រប់គ្រងប្រទេសមានការព្រួយបារម្ភ តែជាកត្តាចិត្តសាស្ត្រ គណបក្សនេះត្រូវបង្ហាញពីភាពរឹងមាំរបស់ខ្លួន។
«មានការព្រួយបារម្ភ ព្រោះរដ្ឋាភិបាលកម្ពុជាយើងត្រូវការការគាំទ្រ ត្រូវការការ ផ្តល់ជំនួយ ទាំងបច្ចេកទេស និងធនធាន ព្រោះកម្ពុជាស្ថិតនៅក្នុងការរៀបចំការ អភិវឌ្ឍន៍ប្រទេស»។
លោកបានបន្ថែមទៀតថា គណបក្សគ្រប់គ្រងប្រទេសកំពុងរងសម្ពាធពីរគឺការ មិនទទួលស្គាល់ពីប្រជាពលរដ្ឋ ដែលបោះឆ្នោតជូនគណបក្សជំទាស់ច្រើនជាងមុន និងការមិនទទួលស្គាល់ពីអន្តរជាតិដ៏ទូលំទូលាយ ដែលលោកអះអាងថា គួរចាប់ផ្តើមមានការកែទម្រង់ចំពោះការដឹកនាំប្រទេស។
ប្រទេសសំខាន់ៗដែលមិនទាន់ប្រកាសទទួលស្គាល់ការបោះឆ្នោតគឺស.រ.អា. និងបណ្តាប្រទេសនៃសហភាពអឺរ៉ុប ដែលផ្តល់កូតាសម្លៀកបំពាក់គិតជាទឹកប្រាក់ស្មើនឹងរាប់ពាន់លានដុល្លារស.រ.អា.ក្នុងមួយឆ្នាំៗ ហើយនឹងអ.ស.ប.ផងដែរ ដោយនៅតែទាមទារឲ្យមានការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតដោយតម្លាភាព។ ប្រទេសទាំងនោះបានអះអាងថា សភាដែលជឿទុកចិត្តបានគឺតម្រូវឲ្យមានបក្សច្រើនចូលរួម។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានអះអាងថា ការមិន ទទួលស្គាល់ពីសហគមន៍អន្តរជាតិលើរដ្ឋាភិបាលបច្ចុប្បន្នគឺជារឿងមួយដែលធ្វើ ឲ្យបាត់បង់ទំនុកចិត្តពីអ្នកវិនិយោគ និងបណ្តាប្រទេសនានា ជាដៃគូ។ លោកទទូចថា គណបក្សគ្រប់គ្រងប្រទេសគួរយល់ព្រមនឹងសំណើរបស់គណបក្សជំទាស់ ដើម្បីទាមទារឲ្យមានការកែប្រែស្ថាប័នសំខាន់ៗមួយចំនួនដើម្បីជួយឲ្យប្រជាពលរដ្ឋឲ្យចាកផុតពីអំពើពុករលួយ ភាពក្រីក្រ អំពើរំលោភសិទ្ធិមនុស្ស ការបាត់បង់ដីធ្លីជាដើម។
«ដូច្នេះហើយបានជាយើងត្រូវជជែកគ្នាដើម្បីរកដំណោះស្រាយដែលអាចទទួល យកបានទាំងអស់គ្នា ទាំងប្រជាពលរដ្ឋម្ចាស់ឆ្នោត ទាំងអ្នកនយោបាយ»។
គណបក្សជំទាស់ទាមទារឲ្យមានការរកយុត្តិធម៌ជូនម្ចាស់ឆ្នោតដោយពិនិត្យភាពមិនប្រក្រតីនៃការបោះឆ្នោត និងឲ្យមានប្រព័ន្ធផ្ទៀងផ្ទាត់រឹងម៉ាំមួយក្នុងសភា៕