ភ្នំពេញ —
ការអភិវឌ្ឍសេដ្ឋកិច្ចនៅប្រទេសកម្ពុជាជាការអភិវឌ្ឍមួយប្រកបដោយភាពផុយស្រួយនិងគ្មាននិរន្តរភាពដែលនាំមកនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់ សង្គមនិងបរិស្ថាន។
អ្នកជំនាញនានាបានលើកឡើងដូច្នេះក្នុងវេទិកាស្តីពីការអភិវឌ្ឍប្រកបដោយចិរភាពកាលពីសប្ដាហ៍មុន។
តំណាងរដ្ឋាភិបាលសង្គមស៊ីវិល វិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងៗទៀតដែលបានមកពិភាក្សាគ្នាក្នុងវេទិកានោះកាលពីថ្ងៃសៅរ៍បានសម្តែងកង្វល់អំពីបញ្ហាប្រឈមនានាដែលកម្ពុជាកំពុងជួបប្រទះក្នុងការអភិវឌ្ឍ។ កិច្ចពិភាក្សានេះរៀបចំឡើងក្រោមការទ្រទ្រង់ផ្នែកហិរញ្ញវត្ថុពីវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងស្ថាប័នមូលនិធីអាស៊ី (Asia Foundation) ជាដើម។
ព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និងជាអតីតសហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានព្រះបន្ទូលជាភាសាអង់គ្លេសទៅកាន់អ្នកចូលរួមថា កំណើនសេដ្ឋកិច្ចខ្ពស់របស់កម្ពុជានាំមកជាមួយផលប៉ះពាល់យ៉ាងច្រើនដល់សង្គម និងបរិស្ថាន។
«កម្ពុជាបានរីករាយនឹងកំណើនសេដ្ឋកិច្ចប្រមាណ៨ភាគរយក្នុងមួយឆ្នាំជាងមួយទសវត្សហើយ។ យើងត្រូវតែមានមោទនភាព និងអបអរសាទររដ្ឋាភិបាលកម្ពុជាដែលសម្រេចបានកំណើនបែបនេះ។ ប៉ុន្តែកំណើនខ្ពស់នេះក៏នាំមកជាមួយផលប៉ះពាល់ខ្ពស់ដែរ ដូចជាការសឹករិចរិលបរិស្ថាន និងការកើនឡើងនូវគម្លាតនៃការអភិវឌ្ឍ។ អត្រាភាពក្រីក្រនៅតែខ្ពស់ ជាពិសេសនៅតំបន់ជនបទ។ គម្លាតរវាងអ្នកទីក្រុង និងអ្នកជនបទនៅតែធ្ងន់ធ្ងរ នាំឱ្យមានភាពតានតឹងសង្គម និងនយោបាយនិងអស្ថិរភាព។ ជនរងគ្រោះពីការរំលោភដីធ្លី សិទ្ធិមនុស្ស អយុត្តិធម៌ និងអំពើពុករលួយកំពុងតែស្វែងរកការជួយសង្គ្រោះ។ តើអ្នកណាអាចជួយពួកគេបាន? តើអ្នកណាគួរទទួលខុសត្រូវចំពោះបញ្ហាទាំងនេះ?»
វេទិកាអំពីការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា
1/17
អ្នកចូលរួមកំពុងចុះឈ្មោះក្នុងវេទិកាសាធារណៈដែលពិភាក្សាអំពីការអភិវឌ្ឍប្រកបដោយចីរភាព នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន កាលពីថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)
កាលពីថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០១៤ សប្តាហ៍មុន តំណាងរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងៗទៀតនាពេលនេះកំពុងតែពិភាក្សាគ្នាពេញមួយថ្ងៃក្នុងវេទិកាសាធារណៈមួយដែលរៀបចំដោយវិទ្យាស្ថាន Enrich Institute កាលពីថ្ងៃសៅរ៍សប្តាហ៍មុន អំពីបញ្ហាប្រឈមនានាដែលកម្ពុជាកំពុងជួបប្រទះដើម្បីស្វែងរកដំណោះស្រាយអំពីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ កិច្ចពិភាក្សាថ្នាក់ជាតិនេះមានការទ្រទ្រង់ថវិកាដោយ មូលនិធិអាស៊ី Asia Foundation និង VOA ជាដើម។ (នូវ ពៅលក្ខិណា/VOA)
2/17
តំណាងរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន និងភ្ញៀវកិត្តិយស ជួបសំណេះសំណាលមុនកិច្ចពិភាក្សាចាប់ផ្តើម។ (នូវ ពៅលក្ខិណា VOA)
កាលពីថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០១៤ សប្តាហ៍មុន តំណាងរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងៗទៀតនាពេលនេះកំពុងតែពិភាក្សាគ្នាពេញមួយថ្ងៃក្នុងវេទិកាសាធារណៈមួយដែលរៀបចំដោយវិទ្យាស្ថាន Enrich Institute កាលពីថ្ងៃសៅរ៍សប្តាហ៍មុន អំពីបញ្ហាប្រឈមនានាដែលកម្ពុជាកំពុងជួបប្រទះដើម្បីស្វែងរកដំណោះស្រាយអំពីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ កិច្ចពិភាក្សាថ្នាក់ជាតិនេះមានការទ្រទ្រង់ថវិកាដោយ មូលនិធិអាស៊ី Asia Foundation និង VOA ជាដើម។ (នូវ ពៅលក្ខិណា/VOA)
3/17
លោក សាយ មុន្នី អ្នកសម្របសម្រួលកម្មវិធីទូរទស្សន៍ វីដេអូវីអូអេខ្មែរ ឡើងថ្លែងសុន្ទរកថាស្វាគមន៍។ វីអូអេក៏បានគាំទ្រផ្នែកហិរញ្ញវត្ថុក្នុងការរៀបចំវេទិកាសាធារណៈនេះផងដែរ។ (នូវ ពៅលក្ខិណា VOA)
កាលពីថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០១៤ សប្តាហ៍មុន តំណាងរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងៗទៀតនាពេលនេះកំពុងតែពិភាក្សាគ្នាពេញមួយថ្ងៃក្នុងវេទិកាសាធារណៈមួយដែលរៀបចំដោយវិទ្យាស្ថាន Enrich Institute កាលពីថ្ងៃសៅរ៍សប្តាហ៍មុន អំពីបញ្ហាប្រឈមនានាដែលកម្ពុជាកំពុងជួបប្រទះដើម្បីស្វែងរកដំណោះស្រាយអំពីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ កិច្ចពិភាក្សាថ្នាក់ជាតិនេះមានការទ្រទ្រង់ថវិកាដោយ មូលនិធិអាស៊ី Asia Foundation និង VOA ជាដើម។ (នូវ ពៅលក្ខិណា/VOA)
4/17
ព្រះអង្គម្ចាស់នរោត្តម សិរីវុឌ្ឍ ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រនរោត្តម សីហមុនី ឡើងថ្លែងសុន្ទរកថាស្តីអំពីចំណុចសំខាន់ៗអំពីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ (នូវ ពៅលក្ខិណា VOA)

5/17

6/17
លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមឯករាជ្យ និងជាវាគ្មិនក្នុងវេទិកាសាធារណៈនេះ កំពុងពិភាក្សាលើប្រធានបទអំពី បញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា និងប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ។ (នូវ ពៅលក្ខិណា VOA)

7/17
វេទិកាសាធារណៈមានតំណាងរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងៗ បានមកពិភាក្សាគ្នាអំពី បញ្ហាប្រឈមនានាដែលកម្ពុជាកំពុងជួបប្រទះដើម្បីស្វែងរកដំណោះស្រាយអំពីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ (នូវ ពៅលក្ខិណា VOA)
កាលពីថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០១៤ សប្តាហ៍មុន តំណាងរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងៗទៀតនាពេលនេះកំពុងតែពិភាក្សាគ្នាពេញមួយថ្ងៃក្នុងវេទិកាសាធារណៈមួយដែលរៀបចំដោយវិទ្យាស្ថាន Enrich Institute កាលពីថ្ងៃសៅរ៍សប្តាហ៍មុន អំពីបញ្ហាប្រឈមនានាដែលកម្ពុជាកំពុងជួបប្រទះដើម្បីស្វែងរកដំណោះស្រាយអំពីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ កិច្ចពិភាក្សាថ្នាក់ជាតិនេះមានការទ្រទ្រង់ថវិកាដោយ មូលនិធិអាស៊ី Asia Foundation និង VOA ជាដើម។ (នូវ ពៅលក្ខិណា/VOA)
8/17
អ្នកចូលរួមចោទសួរនិងផ្តល់ចំណាប់អារម្មណ៍ទៅកាន់វាគ្មិននៅក្នុងការពិភាក្សា។ (នូវ ពៅលក្ខិណា VOA)

9/17

10/17

11/17

12/17
លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមឯករាជ្យ និងជាវាគ្មិនក្នុងវេទិកាសាធារណៈនេះ កំពុងពិភាក្សាលើប្រធានបទអំពី បញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា និងប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ។ (នូវ ពៅលក្ខិណា VOA)
កាលពីថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០១៤ សប្តាហ៍មុន តំណាងរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងៗទៀតនាពេលនេះកំពុងតែពិភាក្សាគ្នាពេញមួយថ្ងៃក្នុងវេទិកាសាធារណៈមួយដែលរៀបចំដោយវិទ្យាស្ថាន Enrich Institute កាលពីថ្ងៃសៅរ៍សប្តាហ៍មុន អំពីបញ្ហាប្រឈមនានាដែលកម្ពុជាកំពុងជួបប្រទះដើម្បីស្វែងរកដំណោះស្រាយអំពីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ កិច្ចពិភាក្សាថ្នាក់ជាតិនេះមានការទ្រទ្រង់ថវិកាដោយ មូលនិធិអាស៊ី Asia Foundation និង VOA ជាដើម។ (នូវ ពៅលក្ខិណា/VOA)
13/17
លោក ឈាង វណ្ណារិទ្ធ សហប្រធាននៃវេទិកាការអភិវឌ្ឍប្រកបដោយចីរភាពដែលរៀបចំដោយវិទ្យាស្ថាន Enrich ផ្តល់បទសម្ភាសន៍ទៅកាន់អ្នកយកព័ត៌មាន អំពីសារៈសំខាន់នៃវេទិកាសាធារណៈមួយនេះ។ (នូវ ពៅលក្ខិណា VOA)

14/17
លោក អាន សុវត្ថា អ្នកស្រាវជ្រាវមួយរូបថ្លែងនៅក្នុងវេទិកាសាធារណៈនេះ។ (នូវ ពៅលក្ខិណា VOA)
កាលពីថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០១៤ សប្តាហ៍មុន តំណាងរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងៗទៀតនាពេលនេះកំពុងតែពិភាក្សាគ្នាពេញមួយថ្ងៃក្នុងវេទិកាសាធារណៈមួយដែលរៀបចំដោយវិទ្យាស្ថាន Enrich Institute កាលពីថ្ងៃសៅរ៍សប្តាហ៍មុន អំពីបញ្ហាប្រឈមនានាដែលកម្ពុជាកំពុងជួបប្រទះដើម្បីស្វែងរកដំណោះស្រាយអំពីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ កិច្ចពិភាក្សាថ្នាក់ជាតិនេះមានការទ្រទ្រង់ថវិកាដោយ មូលនិធិអាស៊ី Asia Foundation និង VOA ជាដើម។ (នូវ ពៅលក្ខិណា/VOA)
15/17
លោក Silas Everett តំណាងប្រចាំប្រទេសនៃអង្គការមូនិធិអាស៊ី ឡើងថ្លែងសុន្ទរកថាស្វាគមន៍។ អង្គការមូនិធិអាស៊ីក៏បានគាំទ្រផ្នែកហិរញ្ញវត្ថុក្នុងការរៀបចំវេទិកាសាធារណៈនេះផងដែរ។ (នូវ ពៅលក្ខិណា VOA)
កាលពីថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០១៤ សប្តាហ៍មុន តំណាងរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងៗទៀតនាពេលនេះកំពុងតែពិភាក្សាគ្នាពេញមួយថ្ងៃក្នុងវេទិកាសាធារណៈមួយដែលរៀបចំដោយវិទ្យាស្ថាន Enrich Institute កាលពីថ្ងៃសៅរ៍សប្តាហ៍មុន អំពីបញ្ហាប្រឈមនានាដែលកម្ពុជាកំពុងជួបប្រទះដើម្បីស្វែងរកដំណោះស្រាយអំពីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ កិច្ចពិភាក្សាថ្នាក់ជាតិនេះមានការទ្រទ្រង់ថវិកាដោយ មូលនិធិអាស៊ី Asia Foundation និង VOA ជាដើម។ (នូវ ពៅលក្ខិណា/VOA)
16/17
លោកស្រីសាស្រ្តាចារ្យបណ្ឌិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរងនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ឡើងថ្លែងសុន្ទរកថាស្វាគមន៍។ (នូវ ពៅលក្ខិណា VOA)
កាលពីថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០១៤ សប្តាហ៍មុន តំណាងរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងៗទៀតនាពេលនេះកំពុងតែពិភាក្សាគ្នាពេញមួយថ្ងៃក្នុងវេទិកាសាធារណៈមួយដែលរៀបចំដោយវិទ្យាស្ថាន Enrich Institute កាលពីថ្ងៃសៅរ៍សប្តាហ៍មុន អំពីបញ្ហាប្រឈមនានាដែលកម្ពុជាកំពុងជួបប្រទះដើម្បីស្វែងរកដំណោះស្រាយអំពីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ កិច្ចពិភាក្សាថ្នាក់ជាតិនេះមានការទ្រទ្រង់ថវិកាដោយ មូលនិធិអាស៊ី Asia Foundation និង VOA ជាដើម។ (នូវ ពៅលក្ខិណា/VOA)
17/17
លោក ឈាង វណ្ណារិទ្ធ សហប្រធាននៃវេទិកាការអភិវឌ្ឍប្រកបដោយចីរភាពដែលរៀបចំដោយវិទ្យាស្ថាន Enrich ផ្តល់បទសម្ភាសន៍ទៅកាន់អ្នកយកព័ត៌មាន អំពីសារៈសំខាន់នៃវេទិកាសាធារណៈមួយនេះ។ (នូវ ពៅលក្ខិណា VOA)
កាលពីថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០១៤ សប្តាហ៍មុន តំណាងរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងៗទៀតនាពេលនេះកំពុងតែពិភាក្សាគ្នាពេញមួយថ្ងៃក្នុងវេទិកាសាធារណៈមួយដែលរៀបចំដោយវិទ្យាស្ថាន Enrich Institute កាលពីថ្ងៃសៅរ៍សប្តាហ៍មុន អំពីបញ្ហាប្រឈមនានាដែលកម្ពុជាកំពុងជួបប្រទះដើម្បីស្វែងរកដំណោះស្រាយអំពីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ កិច្ចពិភាក្សាថ្នាក់ជាតិនេះមានការទ្រទ្រង់ថវិកាដោយ មូលនិធិអាស៊ី Asia Foundation និង VOA ជាដើម។ (នូវ ពៅលក្ខិណា/VOA)
Previous slide
Next slide
ព្រះអង្គម្ចាស់នរោត្តមសិរីវុឌ្ឍមានបន្ទូលបន្ថែមថា កម្ពុជាចាំបាច់គិតគូរពីការអភិវឌ្ឍរបស់ខ្លួនឡើងវិញ ឈានទៅរកការអភិវឌ្ឍមួយដែលមាននិរន្តរភាពនិងសមធម៌ និងដើម្បីធានាឱ្យបានថា ប្រជាពលរដ្ឋទាំងអស់អាចទទួលផលពីការអភិវឌ្ឍនេះ។
លោកតេក វណ្ណារ៉ា នាយកប្រតិបត្តិអង្គការ NGO Forum ដែលជាវាគ្មិនម្នាក់ក្នុងវេទិកានេះ យល់ស្របនឹងការលើកឡើងនេះ។
«កំណើនសេដ្ឋកិច្ចខ្ពស់របស់កម្ពុជាមកជាមួយគ្នាទាំងគុណសម្បត្តិ ទាំងគុណវិបត្តិ។ យើងឃើញថា មានការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ សំណាញ់សុវត្ថិភាព និងជីវភាពប្រជាពលរដ្ឋមួយភាគ។ ប៉ុន្តែទន្ទឹមនឹងនេះ យើងក៏ឃើញមានបញ្ហាប្រឈមដែលកើតឡើងជារៀងរាល់ថ្ងៃដែរ ដូចជាបញ្ហាទាក់ទងហ្នឹងជម្លោះដីធ្លី បញ្ហាទាក់ទងហ្នឹងការបាត់បង់ព្រៃឈើ បញ្ហាទាក់ទងនឹងការបណ្ដេញចេញពីគម្រោងអភិវឌ្ឍន៍មួយចំនួន។ ប្រជាសហគមន៍គាត់នៅតែតវ៉ាពីបញ្ហាហ្នឹង»។
ការអភិវឌ្ឍប្រកបដោយនិរន្តរភាពសំដៅលើការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចដែលមិនប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម វប្បធម៌ និងបរិស្ថាន ហើយធានាបានថា មនុស្សជំនាន់ក្រោយអាចទទួលបានធនធានទាំងនោះដដែល។
លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គម និងជាវាគ្មិនម្នាក់ដែរនោះថ្លែងថា កំណើនសេដ្ឋកិច្ចខ្ពស់របស់កម្ពុជាគឺជាកំណើនមួយប្រកបដោយភាពផុយស្រួយ ដែលក្នុងនោះជនមួយក្ដាប់តូចប៉ុណ្ណោះដែលទទួលផលច្រើនលើសលុបពីកំណើននេះ។
«ការអភិវឌ្ឍនៅស្រុកខ្មែរទទួលផលច្រើនចេញពីការអភិវឌ្ឍហ្នឹង ប៉ុន្តែការបែងចែកផលដែលចេញពីការអភិវឌ្ឍហ្នឹង គ្មានសមភាព គ្មានសមធម៌។ ការគ្រប់គ្រងផលដែលចេញពីការអភិវឌ្ឍហ្នឹងអត់បានល្អ ហើយមួយទៀតការអភិវឌ្ឍនៅស្រុកខ្មែរគេឱ្យឈ្មោះថា «ការអភិវឌ្ឍសូន្យ» ដោយសារតែយើងបានមួយ យើងបាត់មួយ។ យើងបានផ្លូវ ប៉ុន្តែយើងបាត់បង់ធនធានធម្មជាតិ»។
លោក សៅ សុភាព នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មិនបានវាយតម្លៃទៅលើការលើកឡើងរបស់ក្រុមវាគ្មិននេះទេ។ ប៉ុន្តែអះអាងថារដ្ឋាភិបាលបានព្យាយាមកាត់បន្ថយការប៉ះពាល់នេះជាអតិបរមា។
«បើយើងមិនអភិវឌ្ឍក៏មានការរិះគន់ ហើយបើមានការអភិវឌ្ឍក៏មានការលើកឡើងពីចំណុចវិជ្ជមាន និងអវិជ្ជមាន។ ប៉ុន្តែខ្ញុំមិនដឹងថា គាត់ផ្អែកទៅលើអ្វី ដែលថា ការអភិវឌ្ឍនៅកម្ពុជានេះវាផ្តល់ភាពអវិជ្ជមានច្រើនជាងវិជ្ជមាន។ ខ្ញុំក៏អត់ច្បាស់ដែរថា គាត់ត្រូវឬក៏ខុស។ ការអភិវឌ្ឍដែលប៉ះពាល់ដល់សង្គមឬក៏បរិស្ថាន យើងមានរបៀបរបបធ្វើការរបស់យើងហើយ»។
ក្រុមវាគ្មិនបានផ្តល់អនុសាសន៍ថា ដើម្បីដោះស្រាយបញ្ហានេះ កម្ពុជាគប្បីផ្លាស់ប្ដូរផ្នត់គំនិតនៃការដឹកនាំរបស់ខ្លួន ដោយពង្រឹងស្ថាប័នរដ្ឋឱ្យមានប្រសិទ្ធភាព ឱ្យតម្លៃខ្ពស់ទៅលើវិស័យអប់រំ អភិបាលកិច្ចល្អ និងបើកឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយដើម្បីការធ្វើកំណែទម្រង់ទាំងនេះបានជោគជ័យគឺទាមទារឱ្យមានឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តខ្ពស់ពីថ្នាក់ដឹកនាំប្រទេស៕