ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តាញ​ទូរទស្សន៍​​អាមេរិក​បដិសេធ​ពុំ​ព្រម​ផ្សាយការ​ឃោស​នា​របស់​​ប្រធានា​ធិបតី​ត្រាំ


ប្រធានាធិបតី​ ដូណាល់ ត្រាំ ត្រៀម​ចុះ​ហត្ថហេខា​លើ​បទ​បញ្ជា​ថ្មី​មួយ​ទៀត​អំពី​ការ​លើក​តម្កើង​សេរីភាព​នៃ​ការ​និយាយ​ស្តី និង​សេរីភាព​នៃ​ជំនឿ​សាសនា នៅ​ក្នុង​កម្មវិធី​ទិវាជាតិ​នៃ​អ្នក​គោរព​ នៅ​សួន​ផ្កាកូលាប​នៃ​សេត​វិមាន កាល​ពី​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ២០១៧។
ប្រធានាធិបតី​ ដូណាល់ ត្រាំ ត្រៀម​ចុះ​ហត្ថហេខា​លើ​បទ​បញ្ជា​ថ្មី​មួយ​ទៀត​អំពី​ការ​លើក​តម្កើង​សេរីភាព​នៃ​ការ​និយាយ​ស្តី និង​សេរីភាព​នៃ​ជំនឿ​សាសនា នៅ​ក្នុង​កម្មវិធី​ទិវាជាតិ​នៃ​អ្នក​គោរព​ នៅ​សួន​ផ្កាកូលាប​នៃ​សេត​វិមាន កាល​ពី​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ២០១៧។

បណ្តាញ​ទូរទស្សន៍​ជាតិជា​ច្រើន​របស់​សហរដ្ឋ​អាមេរិក ​ដូចជា ABC, CBS, NBCនិង​ CNN ​បាន​បដិសេធ​ពុំ​ព្រម​ផ្សាយ​ការ​ឃោសនារបស់​ប្រធានា​ធិបតី​ ដូណាល់ ​ត្រាំ ដែល​សរសើរ​ពី​សមិទ្ធិផល​នៃ​ការ​កាន់​តំណែង​រយៈ​ពេល​១០០​ថ្ងៃដំបូង​របស់​លោក។

ការ​ឃោសនា​បង់​ប្រាក់​បាន​បង្ហាញ​អ្នក​ផ្សាយ​ព័ត៌មាន​ទូរទស្សន៍​ល្បីៗ​ទូទាំង​ប្រទេសដោយ​មានដាក់​ពាក្យ​ថា «ព័ត៌មាន​មិន​ពិត»​នៅ​ពី​លើ​មុខ​របស់​ពួកគេ​ទៀត​ផង។

ប្រធានា​ធិបតី​ ត្រាំ ​បាន​ប្រើ​ប្រាស់​ពាក្យ​«ព័ត៌មាន​មិន​ពិត»​ចំពោះ​សេចក្តី​រាយការណ៍​ណា​ដែល​បាន​រិះគន់​លោក​និង​រដ្ឋបាល​របស់​លោក។

បណ្តាញ​ទូរទស្សន៍​ទាំង​នោះ​បាន​ពោល​អះអាង​ថា ​ការ​ឃោសនា​នេះ​ជា​ការ​មិន​ត្រឹម​ត្រូវ។ បណ្តាញ​ទូរទស្សន៍​ CNN ​និង ​NBC ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ពួក​គេ​នឹង​ផ្សព្វផ្សាយ​ការ​ឃោសនា​នេះ ​ប្រសិន​បើ​ពាក្យ​«ព័ត៌មាន​មិន​ពិត»​នោះ​ត្រូវ​បាន​ដក​ចេញ​។

ទូរទស្សន៍​ខ្សែកាប​ CNN ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «បណ្តាញ​ផ្សាយព័ត៌មាន​ មិន​មែន​ផ្សាយ​ព័ត៌មាន​មិន​ពិត​ទេ ​តែ​ការ​ឃោសនា​នោះ​ទេ​ជា​ព័ត៌មានមិនពិត‍»។

លោក​ស្រី​ LaraTrump​ ដែល​ជា​កូន​ប្រសារ​របស់​ប្រធានា​ធិបតី​ ត្រាំ​ និង​ជា​អ្នក​ពិគ្រោះ​យោ​បល់​ខាង​ឃោសនា​នោះ​បាន​និយាយថា៖ «ដោយ​ប្រឈមនឹង​ការ​ឃោសនា​ដែល​មិន​សម​ ការ​ធ្វើ​អត្ថាធិប្បាយ​លម្អៀង​របស់​ពួកគេ ​បណ្តាញ​ទូរទស្សន៍ ​CNN, ABC, CBS ​និង NBC ​ឥឡូវ​នេះ ​បាន​ជ្រើសរើស​យក​ការ​រារាំង​ការ​ឃោសនា​របស់​យើង។ នេះ​ជា​សកម្ម​ភាព​នៃ​ការ​ត្រួត​ពិនិត្យ​ដែល​មិន​ធ្លាប់​មាន​កាល​ពី​ពេល​មុន​នៅ​ក្នុង​ប្រទេស​អាមេរិក​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​កង្វល់​ដល់​ពលរដ្ឋ​ដែល​ស្រលាញ់​សេរីភាព​ព័ត៌មាន‍»៕

XS
SM
MD
LG