ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Twitterនិង​YouTube​ របស់​ទី​បញ្ជាការ​កណ្តាល​ស.រ.អា.ទំនង​ជាត្រូវ​​ពួក​​​​រដ្ឋ​អ៊ីស្លាម​លប​លួច​ចូល


ក្រុមអ្នក​លប​លួច​ចូល​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ ដែល​និយាយ​ថា​ពួក​គេ​មាន​ស្វាមី​ភ័ក្រ​ជាមួយ​ក្រុង​រដ្ឋ​អ៊ីស្លាម​ បាន​គ្រប់​គ្រង​គណនេយ្យ​​ Twitter ​របស់​ទីបញ្ជាការ​កណ្តាល​ស.រ.អា.​ កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​មករា​ ឆ្នាំ២០១៥។
ក្រុមអ្នក​លប​លួច​ចូល​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ ដែល​និយាយ​ថា​ពួក​គេ​មាន​ស្វាមី​ភ័ក្រ​ជាមួយ​ក្រុង​រដ្ឋ​អ៊ីស្លាម​ បាន​គ្រប់​គ្រង​គណនេយ្យ​​ Twitter ​របស់​ទីបញ្ជាការ​កណ្តាល​ស.រ.អា.​ កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​មករា​ ឆ្នាំ២០១៥។

ពួក​អ្នក​លប​លួច​ចូល​ក្នុង​បណ្តាញអ៊ិនធឺណិត​បាន​គ្រប់គ្រង​បណ្តាញ​សង្គម​ Twitter​ និង​ YouTube​ របស់ទី​បញ្ជាការ​កណ្តាលស.រ.អា.​ក្នុង​រយៈ​ពេល​ខ្លី​ ហើយ​ពួក​ចោរ​ទាំង​នេះ​បាន​និយាយ​ថា ​ពួក​គេ​មាន​ស្វាមី​ភ័ក្រ​ជាមួយ​ពួក​រដ្ឋ​អ៊ីស្លាម​(Islam State)។

កាល​ពី​ថ្ងៃ​ច័ន្ទ​ គណនេយ្យ ​Twitter​ បាន​ផ្សាយ​ការ​គំរាម​កំហែង​ដល់​ពួក​ទាហាន​ស.រ.អា.​ដោយ​ព្រមាន​ថា៖ «ពួក​យើង​មក​ហើយ​ ប្រុងប្រយ័ត្នទៅ!​ ISIS»។

សារ​នៅ​ក្នុង​ Twitter​ ជា​បន្ត​បន្ទាប់​មក​មានរួម​ទាំងរូបថត​ឯកសារដែល​ហាក់​ដូចជា​មាន​លេខ​ទូរសព្ទ​ អាស័យដ្ឋាន​អ៊ីមែល​ និងអាស័យដ្ឋាន​ផ្ទះ​នៃ​ពួក​មន្ត្រី​យោធា​ស.រ.អា.​រាប់​សិប​នាក់​។

ពួក​មន្ត្រី​នៃ​ទី​បញ្ជាការ​កណ្តាលបាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ គេហ​ទំព័រ​ Twitter​ និង​ YouTube​ របស់​ពួក​គេត្រូវ​បាន​គេ​លួច​ចូល​ហើយ​ថា ពួក​គេកំពុង​ចាត់«វិធានការ​សម​ស្រប​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ហើយ»។

គណនេយ្យ​នេះ​ក៏​បាន​បញ្ចេញ​អ្វី​ដែល​ហាក់​ដូចជា​ផែនទី​យោធា​នៃប្រទេស​ចិន​និង​ប្រទេស​កូរ៉េខាង​ជើង។​ គេ​មិន​អាចបញ្ជាក់បាន​នៅ​ទ្បើយ​ទេ​អំពី​ភាព​ត្រឹមត្រូវ​ឬ​សារៈ​សំខាន់​នៃ​ឯកសារ​ទាំង​នេះ​ ក៏​ប៉ុន្តែ​ឯកសារ​ខ្លះ​ដែល​ត្រូវ​បាន​បញ្ចេញ​នោះ​ មាន​រួច​ស្រេច​ហើយ​នៅ​ក្នុង​បណ្តាញអ៊ិនធឺណិត ​ហើយ​ហាក់​ដូច​ជា​មិន​មែន​ជា​ឯកសារ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG