ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាងជើង​រិះគន់​អូបាម៉ា​សម្រាប់​ការ​ដាច់​អ៊ិនធឺណិត


(រូបភាព​ឯកសារ) មេដឹកនាំ​កូរ៉េ​ខាងជើង​ លោក Kim Jong Un (រូប​កណ្តាល) មើល​កុំព្យូទ័រ​ ខណៈ​ពេល​ដែល​លោក​ធ្វើ​អធិការកិច្ច។
(រូបភាព​ឯកសារ) មេដឹកនាំ​កូរ៉េ​ខាងជើង​ លោក Kim Jong Un (រូប​កណ្តាល) មើល​កុំព្យូទ័រ​ ខណៈ​ពេល​ដែល​លោក​ធ្វើ​អធិការកិច្ច។

ប្រទេសកូរ៉េខាង​ជើង​បាន​បរិហារ​រិះគន់លោក​ប្រធានាធិបតី​ស.រ.អា. បារ៉ាក់ អូបាម៉ា​ជា​មួយ​ការ​វាយ​ប្រហារ​ផ្ទាល់​ខ្លួន​ដ៏​គ្រោតគ្រាត​នៅ​ពេល​ដែល​ប្រទេស​នេះ​បាន​បន្ទោស​ស.រ.អា.​អំពី​ការ​ដាច់​អ៊ិនធឺណិត​យូរៗ​ម្តង​ដែល​បាន​ធ្វើឱ្យ​រដ្ឋាភិបាល​ក្រុងPyongyang នៅ​ដាច់​ឆ្ងាយ​ពី​ប្រទេស​ដទៃ​កាល​ពី​សប្តាហ៍​មុន​ហើយ​ការ​ដាច់​អ៊ិនធឺណិត​បាន​កើត​មានទ្បើង​ម្តង​ទៀត​កាល​ពី​ថ្ងៃ​សៅរ៍។​

សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​មាន​ការ​យល់ព្រម​ពី​មេដឹកនាំ​កម្រិត​ខ្ពស់​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​អះអាង​ថា​លោក​អូបាម៉ា​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​សេចក្តី​សម្រេច​របស់ក្រុម​ហ៊ុន​ Sony Pictures ​ក្នុង​ការ​ចេញ​បញ្ចាំង​ខ្សែ​ភាពយន្ត​ The Interview ​ដែល​បាន​និយាយ​អំពី​សាច់រឿងប្រឌិត​មួយ​ដោយ​ទី​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ស.រ.អា. ​CIA ​ដើម្បី​ធ្វើ​ឃាត​លោក Kim Jong UN ​ប្រមុខ​រដ្ឋ​អាយុ​៣១​ឆ្នាំ​នៃ​ប្រទេសកូរ៉េ​ខាង​ជើង។​

សេចក្តី​ថ្លែងការណ៍​របស់​ប្រទេស​កូរ៉េខាង​ជើង​ដែល​បាន​ត្រូវ​សន្មត​ថា​ជា​របស់​សមាជិក​ម្នាក់​ដែល​គេ​មិន​ប្រាប់​ឈ្មោះ​នៃ​ស្ថាប័ន​គ្រប់គ្រង​ប្រទេស​ខ្ពស់​បំផុត​របស់​កូរ៉េ​ខាង​ជើង​ បាន​លើក​ឡើង​ថា «អូបាម៉ាតែងតែ​និយាយ​ស្តី​និង​ធ្វើ​សកម្មភាព​ដោយ​មិន​ប្រយ័ត្ន​ប្រយែង​ដូច​ជា​ស្វាមួយ​នៅ​ក្នុង​ព្រៃ​តំបន់​ត្រូពិក​អញ្ចឹង»។

ពីរ​បី​ម៉ោង​បន្ទាប់​ពី​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​បាន​ត្រូវ​បោះពុម្ព​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​នៃប្រទេស​កូរ៉េ​ខាង​ជើង​ ក៏​មាន​របាយការណ៍​ចាប់​ផ្តើម​ចេញ​មក​ថា​បណ្តាញ​ Internet របស់​កូរ៉េ​ខាងជើង​បាន​ត្រូវ​កាត់​ផ្តាច់ទៀត​។​ក្រុម​អ្នកកាសែត​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Xinhua នៃ​ប្រទេស​ចិន​បាន​និយាយ​ថា​ការភា្ជប់​ជាមួយ​បណ្តាញ​អ៊ិនធឺណិត​គ្មាន​ស្ថិរភាព​នោះ​ទេ​នៅ​ពេញ​មួយ​ថ្ងៃ​នេះ ក៏​ប៉ុន្តែ​ការ​ភ្ជាប់​ជាមួយ​បណ្តាញ​អ៊ិនធឺណិត​ទាំង​អស់​ត្រូវ​បាន​ផ្តាច់​នៅ​ម៉ោង​៧កន្លះ​យប់​ម៉ោង​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​កាល​ពី​ថ្ងៃ​សៅរ៍។

ក្រុមហ៊ុន​សន្តិសុខ​អ៊ិនធឺណិត​មួយ​បាន​បញ្ជាក់​ថា​របាយ​ការណ៍​ចិន​ជា​ការ​ពិត​។​សេចក្តី​រាយការណ៍​ចិន​ក៏​បាន​និយាយ​ដែរ​ថា​បណ្តាញ​ទូរសព្ទ​ចល័ត​ 3G ​របស់​កូរ៉េ​ខាងជើង​ក៏​គ្មាន​ដំណើរការ​នៅ​ពេល​ជា​មួយ​គ្នា​នេះ​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG