ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​មក​លើ​កូរ៉េខាងជើង​


ស្លាក​ឈ្មោះ​ក្រុមហ៊ុន​ Sony Corp នៅទីក្រុង​តូក្យូ​។ស.រ.អា.​បាន​ដាក់​ទណ្ឌកម្ម​​ថ្មីៗ​មក​លើ​ប្រទេស​កូរ៉េខាង​ជើង​ជា​ការ​ឆ្លើយតបនឹង​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​មក​លើ​ក្រុម​ហ៊ុន​ផលិត​ខ្សែ​ភាពយន្ត Sony Pictures កាល​ពី​ចុង​ឆ្នាំ​ទៅ​មិញ។
ស្លាក​ឈ្មោះ​ក្រុមហ៊ុន​ Sony Corp នៅទីក្រុង​តូក្យូ​។ស.រ.អា.​បាន​ដាក់​ទណ្ឌកម្ម​​ថ្មីៗ​មក​លើ​ប្រទេស​កូរ៉េខាង​ជើង​ជា​ការ​ឆ្លើយតបនឹង​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​មក​លើ​ក្រុម​ហ៊ុន​ផលិត​ខ្សែ​ភាពយន្ត Sony Pictures កាល​ពី​ចុង​ឆ្នាំ​ទៅ​មិញ។

ស.រ.អា.​បាន​ដាក់​ទណ្ឌកម្មថ្មីៗ​មក​លើ​ប្រទេស​កូរ៉េខាង​ជើង​ជា​ការ​ឆ្លើយតបនឹង​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​មក​លើ​ក្រុម​ហ៊ុន​ផលិត​ខ្សែ​ភាពយន្ត Sony Pictures កាល​ពី​ចុង​ឆ្នាំ​ទៅ​មិញ។​

កាល​ពី​ថ្ងៃ​សុក្រ​ លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា​ (Barack Obama) បាន​ចុះហត្ថលេខាលើ​បទ​បញ្ជា​នីតិ​ប្រតិបត្តិមួយ​ ក្នុង​ការ​អនុម័តនូវ​ទណ្ឌកម្ម ដែល​បដិសេធក្រុម​អ្នក​ដែល​មាន​ចែង​នៅដាក់ទណ្ឌកម្ម​នោះ​មិន​ឲ្យ​ចូល​ទាក់ទង​ជាមួយ​ប្រព័ន្ធហិរញ្ញវត្ថុ​ស.រ.អា.​ ​និង​រារាំង​ប្រជាពលរដ្ឋ​អាមេរិក​មិន​ឲ្យ​ទាក់ទង​រកស៊ី​ជាមួយ​កូរ៉េខាង​ជើង។

ប្រទេសកូរ៉េខាង​ជើង​ ដឹកនាំ​ដោយ​លោក​ គីម ជុង អ៊ុន (Kim Jong Un) ​ ជា​ប្រទេស​ដែល​ទទួល​រង​ទណ្ឌកម្មខ្លាំង​ជាង​គេ​ក្នុង​ពិភពលោករួច​ស្រេច​ទៅ​ហើយ​ ដូច្នេះ​ការ​ដាក់ទណ្ឌកម្ម​កាល​ពី​ថ្ងៃ​សុក្រ​ប្រហែល​គ្រាន់តែ​ជា​និមិត្តរូបច្រើន​ជាង​ការដាក់ទោស។​

ស.រ.អា.​បាន​ដាក់ទណ្ឌកម្ម​រួច​មក​ហើយ​ប្រឆាំង​នឹងកូរ៉េខាង​ជើងទាក់ទិន​នឹង​កម្មវិធី​បរមាណូ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង (Pyongyang)។​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ការ​ដាក់ទណ្ឌកម្ម​ត្រូវ​បាន​ដាក់​ឡើង​ពាក់ព័ន្ធ​ជាមួយ​នឹង​សន្តិសុខ​នៃ​បណ្តាញអ៊ីនធឺណែត៕

XS
SM
MD
LG