ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​តួកគី​ច្រាន​ចោល​ការ​រិះគន់​ពី​អ្នក​តាម​ដាន​អន្តរជាតិ​ជុំវិញ​ការ​បោះឆ្នោត​ប្រជាមតិ


លោក Recep Tayyip Erdogan ប្រធានាធិបតី​តួកគី អម​ដំណើរ​ដោយ​ភរិយា​របស់​លោក​លើក​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​មុន​ពេល​ថ្លែង​សុន្ទរកថា​មួយ​ថ្ងៃ​ក្រោយ​ការ​បោះ​ឆ្នោត​ប្រជា​មតិ កាល​ពី​ទី​១៧ ខែ​មេសា។
លោក Recep Tayyip Erdogan ប្រធានាធិបតី​តួកគី អម​ដំណើរ​ដោយ​ភរិយា​របស់​លោក​លើក​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​មុន​ពេល​ថ្លែង​សុន្ទរកថា​មួយ​ថ្ងៃ​ក្រោយ​ការ​បោះ​ឆ្នោត​ប្រជា​មតិ កាល​ពី​ទី​១៧ ខែ​មេសា។

ប្រធានាធិបតី​តួកគី​បាន​ច្រានចោល​ការ​រិះគន់​របស់​អ្នក​តាមដាន​អន្តរជាតិ​ទៅ​លើ​ការ​បោះឆ្នោត​ប្រជាមតិ​របស់​ប្រទេស​លោក ដែល​ត្រូវ​បាន​ឯកភាព​ជាមួយ​នឹង​លទ្ធផល​ប្រកៀក​ប្រកិត​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​លោក​និយាយ​ថា ការបោះឆ្នោត​នោះ​គឺ​ជា​ការ​បោះឆ្នោតមាន​លក្ខណៈ​ប្រជាធិបតេយ្យ​បំផុត ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​បស្ចិម​ប្រទេស។

ប្រធានាធិបតី​តួកគី ​លោក Recep Tayyip Erdogan បាន​ថ្លែង​ប្រាប់​អ្នក​គាំទ្រ​កាល​ពី​ថ្ងៃ​ចន្ទ នៅ​ខាង​ក្រៅ​ខុទ្ទកាល័យ​របស់​លោក​ក្នុង​ទីក្រុង​អង់ការ៉ា ថា អ្នក​តាមដាន​ការ​បោះឆ្នោត​អន្តរជាតិ​គួរ​តែ​ដឹង​អំពី​ជំហរ​របស់​ខ្លួន បន្ទាប់​ពី​ពួកគេ​បាន​រិះគន់​ការ​បោះឆ្នោត​ប្រជាមតិ​នេះ ដែល​នឹង​ផ្តល់​អំណាច​យ៉ាង​ខ្លាំង​ដល់​ប្រធានាធិបតី។
លោក​បាន​មាន​ប្រសាសន៍​ថា តួកគី​នឹង​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​លទ្ធផល​ដែល​អ្នក​តាមដាន​នៃ​អង្គការ​សម្រាប់​សន្តិសុខ​និង​សហប្រតិបត្តិការ​នៅ​អឺរ៉ុប​ហៅ​កាត់​ថា OSCE ​បាន​រក​ឃើញ​នោះ​ទេ។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «យើង​មិន​ឃើញ​ឬ​ដឹង​ឮ​អ្វី​ពី​របាយការណ៍​ដែល​មាន​លក្ខណៈ​នយោបាយ​ដែល​អ្នក​បាន​រៀបចំ​នោះ​ទេ។ យើង​នឹង​បន្ត​មាគ៌ា​របស់​យើង‍»។ ​

អ្នក​តាមដាន​បាន​សាកសួរ​អំពី​ភាព​យុត្តិធម៌​នៃ​ការ​បោះឆ្នោត​ប្រជាមតិ​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ ដោយ​និយាយ​ថា វា​ជា​ការ​ប្រជែង​មិន​ស្មើភាព​គ្នា។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​អង់ការ៉ា អ្នក​តាមដាន​មក​ពី​អង្គការ OSCE បាន​និយាយ​ថា យុទ្ធនាការ​មួយ​ដែល​ធ្វើ​ឡើង​ដើម្បី​ «មិន​គាំទ្រ‍»​ ការ​ពង្រីក​អំណាច​ដល់​ប្រធានាធិបតី បាន​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន រួម​ទាំង​ភាព​គ្មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ការ​បំភិតបំភ័យ និង​បញ្ហា​ប្រឈម​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​ដែរ៕

XS
SM
MD
LG