ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រុស្ស៊ី៖ ការកែប្រែ​គោលនយោបាយ​របស់​អាមេរិក​ក្នុង​ការផ្គត់ផ្គង់​អាវុធ​ដល់​ក្រុមឧទ្ទាម​ស៊ីរី​គឺ​ជា​សកម្មភាព​បង្ក​រឿង


កង​កម្លាំង​ឧទ្ទាម​កំពុង​សម្អាត​អាវុធ​នៅ​ក្នុង​ទីក្រុង​ al-Rai នៅ​ភាគ​ខាង​ជើង​ទីក្រុង​ Aleppo កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ។

រុស្ស៊ី​និយាយ​ថា ការសម្រេច​របស់​សហរដ្ឋអាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្នុង​ការបន្ធូរ​បន្ថយ​ការដាក់​កម្រិត​លើ​ក្រុមឧទ្ទាម​ប្រដាប់​អាវុធ​ស៊ីរី​គឺ​ជា​«សកម្មភាព​បង្ករឿង» ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​កងកម្លាំង​រុស្ស៊ី​និង​ផលប្រយោជន៍​ផ្សេង​ទៀត​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​ស៊ីរី។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី ​លោកស្រី ​Maria Zakharova ​បាន​រិះគន់​ការកែប្រែ​គោល​នយោបាយ​របស់​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ថា៖ «សក្តានុពល​ក្នុង​ការផ្គត់ផ្គង់​សព្វា​អាវុធ​ដល់​ក្រុមឧទ្ទាម ដោយ​រួម​មាន​ទាំង​រថក្រោះ​បាញ់​យន្តហោះ ត្រូវ​បាន​សរសេរ​បញ្ចូល​ទៅ​ក្នុង​ច្បាប់​ថ្មី​នេះ»។ លោក​ស្រី​សំដៅ​ទៅ​លើ​វិធានការ​ការពារ​មួយ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​ ដែល​លោក​រិះគន់​រុស្ស៊ី​ចំពោះ​ការពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។

លោកស្រី​បាន​និយាយ​ថា កងកម្លាំង​ផ្លូវ​អាកាស​របស់​រុស្ស៊ី​ជាមួយ​នឹង​យោធា​រុស្ស៊ី​ដ​ទៃ​ទៀត​និង​ស្ថានទូត​រុស្ស៊ី​ក្នុង​ទីក្រុង Damascus អាច​នឹង​ត្រូវ​បាន​គំរាមកំហែង​ដោយ​ផ្ទាល់ ហើយ​ការផ្គត់ផ្គង់​អាវុធ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​នឹង​អាច​ត្រូវ​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់​ក្រុម​Jihad។

រដ្ឋាភិបាល​ស៊ីរី​របស់​លោក​ប្រធានាធិបតី Bashar al-Assad គឺ​ជា​សម្ព័ន្ធមិត្ត​យូរអង្វែង​របស់​រុស្ស៊ី។ រុស្ស៊ី​មាន​ទីបញ្ជាការដ្ឋាន​ផ្លូវ​អាកាស​នៅ​ក្បែរ​ទីក្រុង Latakia ក្នុង​ប្រទេស​ស៊ីរី ហើយ​រុស្ស៊ី​ក៏​បាន​ជួយ​ស៊ីរី​ដណ្តើម​យក​ដែនដី​ដែល​ក្រុមឧទ្ទាម​បាន​កាន់​កាប់​មក​វិញ​ផង​ដែរ។ ក្រុមឧទ្ទាម​មួយ​ចំនួន​គាំទ្រ​សហរដ្ឋអាមេរិក៕

XS
SM
MD
LG