ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អូបាម៉ា​​បាន​ប្រាប់​លោក Putin ​ថា​ឲ្យ​ឈប់​លួច​ចូល​ប្រព័ន្ធកុំព្យូទ័រ​របស់​អាមេរិក


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Barack Obama ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ក្នុង​បន្ទប់​មួយនៃ​សេតវិមានទីក្រុង​វ៉ាស៊ីនតោនកាល​ពី ថ្ងៃទី ១៦ ធ្នូ ២០១៦។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Barack Obama ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ក្នុង​បន្ទប់​មួយនៃ​សេតវិមានទីក្រុង​វ៉ាស៊ីនតោនកាល​ពី ថ្ងៃទី ១៦ ធ្នូ ២០១៦។

លោក​ប្រធានាធិបតី​ស.រ.អា បារ៉ាក់ ​អូបាម៉ា និយាយថាក្រោយពេល​ក្រុម​មន្ត្រី​រដ្ឋាភិបាល​បាន​ដឹង​ថារុស្ស៊ី​បាន​លួច​ចូល​ប្រព័ន្ធកុំព្យូទ័រ​របស់​គណកម្មការ​ជាតិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​រួច​មក លោក​បាន​ប្រាប់​លោក​ប្រធានាធិបតី​ Vladimir Putin ថាឲ្យ​ឈប់​ធ្វើ​បែប​នេះ ក្នុង​អំឡុងកិច្ច​ប្រជុំ​កំពូល​នៃ​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ G-២០ ​ក្នុង​ប្រទេស​ចិន​កាល​ពីខែ​កញ្ញា។

ក្នុង​អំឡុងសន្និសីទ​ព័ត៌មាន​ចុង​ឆ្នាំ​របស់​លោកនៅ​សេតវិមាន​កាល​ពីថ្ងៃ​សុក្រ ដែល​អាច​ជា​សន្និសីទ​ព័ត៌មាន​ពេញ​លេញ​ចុង​ក្រោយរបស់​លោក​ក្នុង​តំណែង​ជា​ប្រធានាធិបតីនោះ លោក​អូបាម៉ា​បាន​ថ្លែង​ថា ក្រុម​មន្ត្រី​ស៊ើប​ការ​សម្ងាត់​របស់​ស.រ.អា បាន​ដឹង​អំពីទំហំ​នៃ​ការ​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រធ្វើ​ឡើង​ដោយ​រុស្ស៊ី​ទៅ​ក្នុង​គណកម្មការ​ជាតិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ កាល​ពី​៦​ខែ​មុន។ លោក​ប្រធានាធិបតី​បាន​ថ្លែង​ថា ការ​ព្រួយ​បារម្ភ​ចម្បង​របស់​លោក គឺ​ធានា​ថា​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត នឹង​មិន​កើន​ឡើង ហើយ​នឹង​មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ពិត​ប្រាកដ។ ដើម្បីធានា​ថា​រឿង​នេះ​មិន​កើត​ឡើង លោក​អូបាម៉ា​បាន​ថ្លែង​ថានៅ​ពេល​ដែល​លោក​បាន​ឃើញ​លោក​ Putin ​ក្នុង​ប្រទេស​ចិន លោក​មាន​អារម្មណ៍​ថា​វិធី​ដែល​មាន​ប្រសិទ្ធិភាព​បំផុត​ គឺ​និយាយ​ជាមួយ​លោក​ Putin ​ផ្ទាល់​តែ​ម្តង ហើយ​បា្រប់លោក​ថា​ឲ្យ​ឈប់​ធ្វើ​អំពើ​បែបនេះ ហើយ​ថា​នឹង​មាន​ផល​ប៉ះពាល់ធ្ងន់​ធ្ងរ​បើ​សិនជា​លោក​មិនឈប់​ទេនោះ៕

XS
SM
MD
LG