\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ អូបាម៉ា៖ ខ្ញុំ​ប្រាប់​លោក Putin ថា​នឹង​មាន​បញ្ហា​ប្រសិន​បើ​​លួច​ចូល​ប្រព័ន្ធ​បោះឆ្នោត​របស់​អាមេរិក​


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​សេតវិមាន កាល​ពី​ថ្ងៃទី​១៦ ខែធ្នូ។

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​សេតវិមាន កាល​ពី​ថ្ងៃទី​១៦ ខែធ្នូ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ បារ៉ាក់ អូបាម៉ា​ បាន​ថ្លែង​ថា លោក​បាន​និយាយ​ជា​មួយ​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin កាល​ពី​ខែ​កញ្ញា ​អំពី​ការ​ចោទ​ប្រកាន់​ទាក់​ទិន​នឹង​ការ​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​របស់​គណបក្ស​ប្រជាធិបតេយ្យ ហើយការ​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​នោះ​មិន​បាន​បន្ត​ទៀត​នោះ​ទេ ក្រោយ​ការ​សន្ទនា​គ្នា​នោះ។

លោក អូបាម៉ា​ បាន​ផ្តល់​អត្ថាធិប្បាយ​ក្រោយ​ពេល​ដែល​លោក​បាន​ធ្វើ​សន្និសីទ​កាសែត​ចុង​ឆ្នាំ​ប្រចាំ​ឆ្នាំ​របស់​លោក​ពី​សេតវិមាន។ នៅ​ពេល​ដែល​លោក​ត្រូវ​បាន​សួរ​ថា​ តើ​លោក​ជឿ​ទេ​ថា ការ​ដែល​លោក​ស្រី ហ៊ីឡារី គ្លីនតុន​ ចាញ់​ការ​បោះឆ្នោត​មាន​ពាក់​ព័ន្ធ​នឹង​ការ​រុស្ស៊ី​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​នេះ​ដែរ​ឬ​យ៉ាង​ណានោះ​ ​លោក​មិន​បាន​ឆ្លើយ​ឲ្យ​ចំ​នោះ​ទេ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​នឹង​ឲ្យ​អ្នក​ជំនាញ​ទាំង​អស់​ពិភាក្សា​គ្នា​អំពី​រឿង​នេះ»។

លោក អូបាម៉ា បាន​ថ្លែង​ថា នៅ​ពេល​ដែល​មាន​ការ​បញ្ជាក់​ថា​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យត្រូវ​បាន​គេ​លួច​យក​ព័ត៌មាន ​រដ្ឋបាល​របស់​លោក​នឹង​ជូន​ព័ត៌មាន​នេះ​ទៅ​អ្នក​ដែល​ត្រូវ​ដឹង​ដោយ​ពុំ​មាន​ការ​បក​ស្រាយ​អ្វី​បន្ថែម៕

XS
SM
MD
LG