ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បេសកជន​ពិសេសរបស់​​អាមេរិក​និយាយ​ថា ក្រុម​រដ្ឋឥស្លាម​ត្រូវ​បាន​ឡោមព័ទ្ធ​នៅ​ក្នុង​ទីក្រុង ​Mosul


កង​កម្លាំង​អ៊ីរ៉ាក់ បានបាញ់​គ្រាប់​ផ្លោង​សំដៅ​ទៅ​កាន់​ទីតាំង​របស់​ក្រុម​រដ្ឋ​ឥស្លាម​ជីហាដ នៅ​ភាគ​ខាង​លិច​ទីក្រុង​ Mosul កាល​ពី​ថ្ងៃទី​១១ ខែ​មីនា។

កងកម្លាំង​អ៊ីរ៉ាក់​ដែល​គាំទ្រ​ដោយ​អាមេរិក​និយាយ​ថា យុទ្ធជន​របស់​ក្រុមរដ្ឋឥស្លាម​កំពុង​ត្រូវ​បាន​ឡោមព័ទ្ធ​នៅ​ក្នុង​ទីក្រុង​ Mosul។

ទាហាន​អ៊ីរ៉ាក់​បាន​ឡោមព័ទ្ធ​ទីក្រុង​ Mosul ហើយ​ឥឡូវ​នេះ​កំពុង​តែ​ត្រួតត្រា​ផ្លូវចុង​ក្រោយ​បង្អស់​សម្រាប់​ចាក​ចេញ​ពីទីក្រុង​នេះ។

លោក​ Brett McGurk ​បេសកជន​ពិសេស​របស់​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា «ក្រុម​រដ្ឋ​ឥស្លាម​ត្រូវ​បាន​ឡោមព័ទ្ធ។ យុទ្ធជន​ដែល​នៅ​សេស​សល់​នៅ​ក្នុង​ទីក្រុង Mosul​ នឹង​ត្រូវ​ស្លាប់​នៅ​ទីនោះ»។​

កងកម្លាំង​អ៊ីរ៉ាក់​ដែល​គាំទ្រ​ដោយ​អាមេរិក​បាន​វាយ​សម្រុក​ចូល​ទៅ​ក្នុង​ទីក្រុង​ Mosul ​ដើម្បី​ដណ្តើម​យក​ទីតាំង​ដែល​នៅ​កាន់​កាប់​ដោយ​ក្រុម​រដ្ឋឥស្លាម។

លោក​ឧត្តមសេនីយ៍ ​Maan al-Saadi ​របស់​អ៊ីរ៉ាក់ ​បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា ​ជាង​មួយ​ភាគ​បី​នៃ​ទីក្រុង Mosul ​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​កង​កម្លាំង​អ៊ីរ៉ាក់។

ផ្សែង​ខ្មៅ​ដ៏​ធំ​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​លើ​ទីក្រុង Mosul​ កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​គេ​មាន​ឮ​សូរ​សម្លេង​ផ្ទុះ​ជាច្រើន​ដង​បន្តបន្ទាប់​គ្នា​ផង​ដែរ៕

XS
SM
MD
LG