ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​រូបភាព​ពី​កាមេរ៉ា​សុវត្ថិភាព​ធំ​ជាង​គេ​លើ​ពិភពលោកត្រូវ​បាន​​បញ្ជូន​​ទៅ​រដ្ឋាភិបាល​ចិន​ឬ?


រូបឯកសារ៖ កាមេរ៉ា​សុវត្ថិភាព​ដែល​គេ​ដាក់​នៅពីមុខ​រូប​ដ៏​ធំមួយរបស់​លោក​ ម៉ៅ សេទុង​ នៅ​ទីក្រុង​ប៉េកាំង។
រូបឯកសារ៖ កាមេរ៉ា​សុវត្ថិភាព​ដែល​គេ​ដាក់​នៅពីមុខ​រូប​ដ៏​ធំមួយរបស់​លោក​ ម៉ៅ សេទុង​ នៅ​ទីក្រុង​ប៉េកាំង។

ចូរ​ស្រម៉ៃ​មើល​ថា​ពិភពលោក​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​អាច​ត្រូវ​គេតាម​ដាន​បាន​គ្រប់ ជំហាន​ ហើយ​អ្វីៗ​គេ​អាច​មើល​ឃើញ​ដោយសារ​កាមេរ៉ា​ភ្ជាប់​ដោយ​ផ្ទាល់​ទៅកាន់ រដ្ឋាភិបាល​ចិន។​ កំណើន​យ៉ាង​ឆាប់​រហ័ស​នូវ​អ្វី​ដែល​គេ​មិន​សូវ​ដឹង​ពីការ​ផលិត​ប្រព័ន្ធ បច្ចេកវិទ្យា​ឈ្លប​យក​ការណ៍​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​នោះ​ បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន បារម្ភ​ថា​ រឿង​នេះ​មិន​មែន​គ្រាន់​តែ​ការ​គិត​ទៀត​នោះ​ទេ។

ក្រុមហ៊ុន​បច្ចេកវិទ្យា​ Hangzhou​ Hikvision​ Digital​ Technology ​ដែល​គ្រប់​គ្រង​ដោយ រដ្ឋាភិបាល​ចិន​ គឺ​ជា​អ្នក​ផ្គត់​ផ្គង់​សម្ភារៈ​កាមេរ៉ា​វីដេអូ​សុវត្តិភាព​ដ៏​ធំ​ជាង​គេ​បង្អស់ សម្រាប់​ពិភព​លោក ​ហើយ​កាមេរ៉ា​ប្រើ​បាន​ដោយ​ការ​ភ្ជាប់​អ៊ីន​ធឺណិត​នេះ​ បាន​ដំឡើង​នៅ​ក្នុង​ប្រទេស​ជាង​១០០ ​រួច​ហើយ។

ប្រព័ន្ធ​កាមេរ៉ា​នេះ​អាច​ចាប់​យក​រូបភាព​យ៉ាង​ច្បាស់​ ទោះ​ជា​មាន​អាប់​ មាន​ភ្លៀង​ ឬ ពេល​យប់​ក្តី​ ដែល​ក្រុមហ៊ុន​ Hikvision​ បាន​អះអាង​ថា​បច្ចេកវិទ្យា​ដ៏​ទំនើប​បំផុត​របស់ ខ្លួន​ អាច​មើល​ឃើញ​ផ្លាក​លេខ​ឡាន​ ហើយ​អាច​ដឹង​ថា​អ្នក​បើក​ឡាន​កំពុង​ប្រើ​ទូរស័ព្ទ សរសេរ​សារ​ ពេល​កំពុង​បើកឡាន​ទៀត​ផង។

នៅ​ ស.រ.អា.​ តែ​មួយ​ ប្រព័ន្ធ​កាមេរ៉ា​សុវត្តិភាព​របស់​ក្រុមហ៊ុន​ចិន​នេះ​ ត្រូវគេ​ឃើញ​ដាក់ នៅ​គ្រប់​កន្លែង​ រាប់​ចាប់​ពីគុក ​ព្រលាន​យន្តហោះ ​ផ្ទះ​ឯកជន ​សាលារៀន​រដ្ឋ​ ហើយសូម្បី​តែ​កន្លែង​ទាក់​ទង​នឹង​សន្តិសុខ​ប្រទេសជាតិ​ដ៏​រសើប​ដូចជា​មូលដ្ឋានទ័ព​ Fort Leonard Wood ​ក្នុង​រដ្ឋ ​Missouri ​ក្តី។ ​នៅ​បរទេស​វិញ​ ក្រុមហ៊ុន​កាមេរ៉ា​មាន​ការ​ដំឡើង​នៅ​ក្នុង​ស្ថានទូត​ ស.រ.អា. ​ក្នុងទីក្រុង​កាប៊ូល ​ប្រទេស​អាហ្វហ្គានីស្ថាន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG