ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ អាមេរិក​ដកថយ ចិន​បង្កើន​ឥទ្ធិពល​ក្នុង​តំបន់​អាស៊ាន

  • សុខ ខេមរា

រដ្ឋបាល​ថ្មី​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ហាក់​ដូចជា​បន្ថយ​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ាន តែ​ចិន​ចេះ​តែ​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​តាម​រយៈ​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​នយោបាយ​ការបរទេស។ នេះ​បើ​តាម​ការអះអាង​របស់​លោក ឈាង វណ្ណារិទ្ធ នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ ដែល​ជា​វាគ្មិន​នៃ​កម្មវិធី Hello VOA កាលពី​យប់ថ្ងៃ​ព្រហស្បតិ៍។ លោក​បន្ថែម​ថា ការ​ព្រងើយ​កន្តើយ​របស់​អាមេរិក​ចំពោះ​អាស៊ាន និង​ការលុបចោល​កិច្ច​ព្រម​ព្រៀងពាណិជ្ជ​កម្ម​​ដៃគូ​​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (TPP) ដែល​​ដឹក​នាំ​ដោយ​​​​អាមេរិក គឺ​បាន​ធ្វើ​ឲ្យ​ជា​ឱកាស​ល្អ​សម្រាប់​ចិន និង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ដែល​ពុំ​បាន​ចូល​ជា​សមាជិក​ TPP ​ដែល​ត្រូវ​អាក់​ខាន​នោះ។ លោក វណ្ណារិទ្ធ បាន​បញ្ជាក់​ថា​លោក​ប្រធានាធិបតី ត្រាំ ចូលចិត្ត​ទំនាក់​ទំនង​ទ្វេភាគី​ជាង​ពហុភាគី៕ (សុខ ខេមរា, វ៉ាស៊ីនតោន, ០៦ មេសា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG