មន្ត្រីជាន់ខ្ពស់ក្នុងមូលដ្ឋានកងទ័ពអាមេរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិកនៅតែអះអាងថា ខ្លូនមានព័ត៌មានច្បាស់ការណ៍ថា ចិនសាងសង់ មូលដ្ឋានកងទ័ពខ្លួនក្នុងប្រទេសកម្ពុជា ហើយវានឹងលេចជារូបរាងនៅក្នុងរយៈពេល១២ខែខាងមុខ។
ក្រោយសន្និសីទសារព័ត៌មានច្រានចោលសេចក្តីរាយការណ៍របស់ការសែត The Wall Street Journal ដែលចោទថាកម្ពុជាបើកដៃឱ្យប្រទេសចិនដាក់មូលដ្ឋានទ័ពនៅសមុទ្ររាម មន្ត្រីកម្ពុជាអញ្ចើញអ្នកសារព័ត៌មានក្នុងស្រុកធ្វើទស្សនកិច្ចបង្ហាញមូលដ្ឋានយោធាដ៏ចំណាស់នេះ។
យ៉ាងហោចណាស់មានរទេះគោសាឡីចំនួន ៥២នឹម ឬ២៦គូប្រកួត មកពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺនិងកណ្តាល បានចូលរួមកម្មវិធីប្រកួតប្រណាំងរទេះនៅខេត្តកំពង់ស្ពឺ ដែលធ្វើឡើងជារៀងរាល់ឆ្នាំក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា។
សម្តេច នរោត្តម សីហនុ បានអញ្ជើញលោក Krisher ឲ្យមកលេងកម្ពុជា។ ចំណងទាក់ទងនៃអ្នកទាំងពីរកាន់តែប្រសើរឡើងក្រោយឆ្នាំ១៩៩៣ ពេលលោកបើកកាសែត ឌឹ ខេមបូឌាដេលី និងអង្គការមនុស្សធម៌ជួយដល់កម្ពុជា។
ព្រះមហាក្សត្រខ្មែរក៍បានជំរុញឱ្យរដ្ឋសភាអាណត្តិទី៦ ធានាឱ្យបាននូវ«ការអនុវត្តន៍ច្បាប់ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូបនិងធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ពលរដ្ឋ»ខ្មែរ។
លោក មាជ សុវណ្ណារ៉ា និងសមាជិកគណបក្សប្រឆាំងជាង១៣នាក់ផ្សេងទៀត ត្រូវបានព្រះមហាក្សត្រព្រះរាជទានទោសតាមការស្នើសុំរបស់ លោក ហ៊ុន សែន ក្រោយអ្នកទាំង១៤បានសរសេរលិខិតសុំទោសលោក ហ៊ុន សែន។
ប៉ុន្តែអ្នកវិភាគនិងគណបក្សកាន់អំណាចថា នេះគឺជាសញ្ញានៃការបែកបាក់ផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សជំទាស់ដ៏ធំនៅកម្ពុជា។
គណបក្សហ៊្វុនស៊ីនប៉ិចទទួលអាសនៈសភាគណបក្សសង្គ្រោះជាតិច្រើនជាងគេចំនួន៤១អាសនៈ ហើយកន្លងមកគណបក្សខ្មែរឈប់ក្រនិងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ធ្លាប់បានប្រកាសមិនព្រមទទួលអាសនៈរដ្ឋសភាដែលបែងចែកនោះទេ។
លោក ហ៊ុន សែន បានចំអកឱ្យគណបក្សសង្គ្រោះជាតិ ថាការលាលែងរបស់សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបីរូបមកពីគណបក្សជំទាស់ គឺជា ការបង់ខាតរបស់បក្សនេះ ហើយការកាត់ជំនួយក្នុងការរៀបចំការបោះឆ្នោត ឬការប្រកាសមិនបញ្ជូន អ្នកអង្កេតការណ៍បោះឆ្នោតនាពេលខាងមុខ ក៏មិនបានប៉ះពាល់ពីភាពស្របច្បាប់នៃការបោះឆ្នោតនៅកម្ពុជាផងដែរ។
លោក ហុង សុខហួរ ដែលទើបនឹងមានសេរីភាពអតីតសមាជិកព្រឹទ្ធសភាដែលទើបចេញពីពន្ធនាគារថ្លែងថា លោកនឹងទៅចុះឈ្មោះបោះឆ្នោតមុនទៅពិនិត្យជម្ងឺ។
សេចក្តីប្រកាសដដែលក៏បានឱ្យដឹងផងដែរថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានាពេលខាងមុខនឹងបែងចែកជា ៨ភូមិភាគទូទាំងប្រទេស។
ក្រុមអ្នកប្រជាធិបតេយ្យនិងសិទ្ធិមនុស្សអំពាវនាវឱ្យ រដ្ឋាភិបាល លោក ហ៊ុន សែន បញ្ឈប់ ជាបន្ទាន់នូវការគំរាមកំហែងកិច្ចការប្រជាធិបត្យរបស់អង្គការ និងបណ្តាញព័ត៌មាននៅកម្ពុជា។
«ជាគោលការណ៍យើងប្រាប់ទៅសមាជិកយើងទាំងអស់ឱ្យធ្វើតាមច្បាប់ហើយ មានន័យថាថ្ងៃ៤ត្រូវតែឱ្យឈប់សម្រាក ក្រៅពីហ្អាហ្នឹង ឱ្យសហគ្រាសមួយៗទៅ ពិចារណាខ្លួនឯង ហើយសម្រួលតាមសហគ្រាសនិមួយៗទៅ»។
ខណៈដែលអ្នកវិនិយោគក្នុងស្រុកហាក់មានភាពស្ទាក់ស្ទើរក្នុងការបោះទុនវិនិយោគលើវិស័យបច្ចេកវិទ្យា សហគ្រាសបង្កើតថ្មីឬ startup ខ្មែរមួយចំនួនបានទទួលទុនវិនិយោគផ្ទាល់ពីអ្នកវិនិយោគនៅតំបន់បច្ចេកវិទ្យា Silicon Valley របស់សហរដ្ឋអាមេរិក។
នៅដើមឆ្នាំ២០១៧នេះ សហគ្រាស startup ខាងបច្ចេកវិទ្យានៅកម្ពុជា មានចំនួនជាង១២០ក្រុមហ៊ុន ដោយមានការិយាល័យធ្វើការរួមគ្នាជាង១០ កន្លែងនៅក្រុងភ្នំពេញ និងខេត្តសៀមរាប។
ជារៀងរាល់ថ្ងៃក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ជនរងគ្រោះ និងគ្រួសារជនរងគ្រោះនៃហេតុការណ៍គប់គ្រាប់បែកនៅខាងមុខអតីតរដ្ឋសភាកម្ពុជានោះ នៅតែទន្ទឹងរង់ចាំយុត្តិធម៌និងចម្លើយពីព្រឹត្តិការណ៍ដ៏រន្ធត់នេះ។ លោកនៅ វណ្ណារិន នៃ VOA រាយការណ៍លម្អិតពីខេត្តកណ្តាល៕
ខ្សែភាពយន្តហូលីវូដទាក់ទិននិងសោកនាដកម្មក្នុងរបបខ្មែរក្រហមមួយ ត្រូវបានគេដាក់បញ្ចាំងដំបូងគេបង្អស់នៅកម្ពុជានាសប្តាហ៍នេះ ដើម្បីរំឭកឲ្យក្មេងជំនាន់ក្រោយបានដឹងពីបញ្ហាដែលក្រុមគ្រួសារខ្មែរដែលបានជួបប្រទះ។
ព័ត៌មានផ្សេងទៀត