ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​កម្រង​រូបភាព៖ ​សកម្មភាព​នៃ​«ការ​កសាង​សម្បត្តិ​ វប្បធម៌​ ​និង​សហគមន៍​ជនជាតិ​ភាគតិច​ចាម​ឡើង​វិញ​ក្រោយ​សង្គ្រាម»​​

គម្រោង​មួយ​ដែល​មាន​ឈ្មោះ​ថា«ការ​កសាង​សម្បត្តិ​ វប្បធម៌​ ​និង​សហគមន៍​ជនជាតិ​ភាគតិច​ចាម​ឡើង​វិញ​ក្រោយ​សង្គ្រាម» ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ ​មជ្ឈម​ណ្ឌល​ឯកសារ​កម្ពុជា​ ​ឬ​ DC-Cam​ ​ជាមួយ​និង​សកល​វិទ្យាល័យ​ធំៗ​ពីរ​របស់​ចក្រភពអង់គ្លេស​គឺ​ ​Queen’s University​ និង​ ​Cambridge University​ ​ដោយ​មាន​ការ​គាំទ្រ​ពី​ទីភ្នាក់ងារ​សហ​រដ្ឋអាមេរិក​សំរាប់​អភិវឌ្ឍន៍​អន្តរជាតិ​ USAID។​

​គម្រោង​ថ្មី​នេះ​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ដើម្បី​ស្វែង​រក​ចម្លើយ​និង​ពន្យល់​ពី​ផល​ប៉ះពាល់​របស់​សហគមន៍​ជនជាតិ​ភាគតិច​នេះ​ ​ក្រោយ​ពី​សម្បត្តិ​វប្បធម៌​របស់​ពួក​គេ​ត្រូវ​បំផ្លិច​បំផ្លាញ​ក្នុង​សម័យ​ខ្មែរ​ក្រហម​។ ​តើ​យើង​ត្រូវ​ធ្វើការ​ឆ្លើយតប​តាម​ផ្លូវ​ច្បាប់​យ៉ាង​ណា​ចំពោះ​ការ​បំផ្លិច​បំផ្លាញ​ទាំង​នេះ?​

​កាល​ពី​ខែ​មីនា​ឆ្នាំ​២០១៧​កន្លង​ទៅ​ អ្នក​ស្រាវជ្រាវ​នៃ​គម្រោង​នេះ​បាន​ធ្វើដំណើរទៅ​ជួប​សម្ភាស​ជា​មួយ​សហគមន៍​ជនជាតិ​ភាគតិច​ចាម​ជា​ច្រើននៅ​ក្រុង​ភ្នំពេញ​ ខេត្ត​កណ្តាល​ កំពង់ចាម​ និង​កំពង់​ឆ្នាំង។​ ខាង​ក្រោម​នេះ​គឺ​ជា​កម្រង​រូបភាព​ក្រោយ​ពី​បេសកម្ម​នេះ៕​
ផ្សេង​ទៀត

ក្មេង​សិស្ស​សាលា​ស្តាប់បុគ្គលិក​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ធ្វើ​បទ​បង្ហាញ​អំពី​កម្មវិធី​ភាសា​អង់គ្លេស​មួយ​នៅក្នុង​វិហារ​ឥស្លាម​ អូត្រាវ ខេត្ត​ព្រះសីហនុ។ ភូមិអូត្រាវ​មាន​ចម្ងាយ​ប្រមាណ​៣ម៉ោង​ពី​ទីក្នុង​ភ្នំពេញ​និង​៤០នាទី​ពី​ខេត្ត​ព្រះសីហនុ។ ​(រូបថត​ផ្តល់​ឲ្យដោយDC-Cam)
1

កុមារ​ជនជាតិ​ចាម​គោរព​សាសនា​ឥស្លាម​ក្នុង​ភូមិ​ស្វាយឃ្លាំង​ស្តាប់​គ្រូ​របស់​ពួកគេ​និង​បុគ្គលិក​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា អំឡុង​ការ​ចែកចាយ​សៀវភៅ​ប្រវត្តិសាស្រ្ត​កម្ពុជា​ប្រជាធិបតេយ្យ​ក្នុង​វិហារ​សូរ៉ាវ​ក្នុង​ភូមិ។ (រូបថត​ផ្តល់​ឲ្យ​ដោយDC-Cam)
2

រូបភាព​ពី​ខាងក្នុង​ផ្ទះ​ចាស់​របស់អ្នកតំណាង​ម្នាក់​របស់​រាជវង្ស​សម្រាប់ជនជាតិ​ចាម​ទូទាំង​ប្រទេសគឺ​លោក ​Haji Osman Paung ដែល​ផ្ទះ​នោះ​មាន​វ័យ​ជាង​១០០​ឆ្នាំ​មកហើយ។ (រូបថត​ផ្តល់​ឲ្យ​ដោយDC-Cam)
3

រូប​ភាព​ពី​ខាងមុខ​ផ្ទះ​ចាស់​មួយ​ក្នុង​ភូមិ​ស្វាយ​ឃ្លាំង​ ដែល​មាន​អាយុ​ជាង​១០០​ឆ្នាំ។​ ផ្ទះ​នេះ​ត្រូវ​បាន​សាងសង់​ដោយសេដ្ឋី​ជនជាតិ​ចាម​ម្នាក់​ឈ្មោះ Haji Osman Paung ដែល​ធ្លាប់​ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​ព្រះមហាក្សត្រ​មុនីរង្ស។ (រូបថត​ផ្តល់​ឲ្យ​ដោយDC-Cam)
4

ប្រាសាទ Minaret ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ Seun ឬ Medara​ នៅ​ក្នុងភូមិ​ជន​ជាតិ​ចាម​កាន់សាសនា​ឥស្លាម​មួយ​​គឺ​ភូមិ​ស្វាយ​ឃ្លាំង។ ប្រាសាទ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ​១៨៤៣ នៅ​លើ​មាត់​ទន្លេមេគង្គ​ក្នុង​ភូមិ​ស្វាយឃ្លាំង។ (រូបថត​ផ្តល់​ឲ្យ​ដោយDC-Cam)
5

ជាទូទៅ​នំ​បានហែ​​នាំ​ចេញ​ទៅ​​ក្នុង​វិហារ​សូរ៉ាវ​ដោយ​នារី​ដែល​មាន​ជំនួយ​ពី​កុមារ​។ នំ​ទាំង​នោះ​ ត្រូវ​បាន​រចនា​ឡើង​ដោយ​មាន​ដាក់​លុយ​និង​ផ្កា។ ​(រូបថត​ផ្តល់​ឲ្យ​ដោយDC-Cam)
6

នារី​អ៊ីម៉ាសាន​កំពុង​រៀប​ចំ​នំ​។​ នំ​ខេក​នេះត្រូវ​បាន​រចនាឡើង​​យ៉ាង​ល្អិតល្អន់​ហើយ​វា​ត្រូវ​ការអ្នក​​ជំនាញដុត​នំ​ដើម្បី​ធ្វើ​វា​ជារាង​សត្វ​នាគ​និង​សត្វក្ងោក។ នំ​នេះ​តែង​តែ​មាន​ស៊ុត​ចម្អិន​រួច​នៅ​ចំ​កណ្តាល​ដែល​តំណាង​ឲ្យលទ្ធភាព​មាន​គភ៌។​ (រូបថត​ផ្តល់​ឲ្យ​ដោយDC-Cam)
7

រូប​ភាព​ថត​ជិត​ក្នុង​ការ​សូត្រ​ធម៌​សាសនា​អ៊ីម៉ាសាន​ក្នុង​ពិធី​បុណ្យ Mawlid​ កាល​ពី​ឆ្នាំ ២០១០។ ​(រូបថត​ផ្តល់​ឲ្យ​ដោយDC-Cam)
8

ក្រុម​បុរស​អ៊ីម៉ាសានសូត្រ​ធម៌​អ៊ីម៉ាសាន​ខណ​ដែល​ពួកគេ​ប្រមូល​ផ្តុំ​នៅ​ក្នុង​វិហារ​សូរ៉ាវក្នុង​ភូមិ​ក្នុង​ពិធី​បុណ្យ Mawlid​ កាល​ពី​ឆ្នាំ ២០១០។​ (រូបថត​ផ្តល់​ឲ្យ​ដោយDC-Cam)
9

បុរស​ក្នុង​ភូមិ​ចាន់គៀក​វាយស្គរ​នៅ​មុន​ការហែក្បួនទៅកាន់​ក្នុង​វិហារ​សូរ៉ាវ​ក្នុង​ភូមិ​ចាន់គៀក​ក្នុង​ពិធី​បុណ្យ Mawlid​ កាល​ពី​ឆ្នាំ ២០១០។​ (រូបថត​ផ្តល់​ឲ្យ​ដោយDC-Cam)
10

XS
SM
MD
LG