អ្នកស្រាវជ្រាវ៖ យុត្តិធម៌សង្គមជាគន្លឹះសម្រាប់សន្តិសុខពិតប្រាកដនៅកម្ពុជា
ទោះបីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានត្រូវចុះហត្ថលេខាតាំងពី២៤ឆ្នាំមុនម៉្លេះ ក៏ អ្នកជំនាញខាងការសិក្សាអំពីសន្តិភាពអះអាងថា សន្តិភាពពិតប្រាកដនិងជាវិជ្ជមានឬជាភាសាអង់គ្លេសថា positive peace ដែលជាគោលដៅរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនទាន់កើតមាននៅកម្ពុជានៅឡើយ។ អ្នកនាង ស៊ីរិ សាវីណា និស្សិតបណ្ឌិតផ្នែកភូមិសាស្ត្រនៃសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក និងជានាយិកាសារមន្ទីរនៃការចងចាំរបស់វិទ្យាស្ថានស្លឹករឹត ទើបបានសរសេរអត្ថបទទស្សនៈផ្ទាល់ខ្លួនមួយអំពីកេរដំណែលសង្គ្រាមនៅកម្ពុជា ដោយអ្នកនាងថា ការកសាងសន្តិភាពពិតប្រាកដនៅកម្ពុជាទាមទាររយៈពេលច្រើនជំនាន់និងការដោះស្រាយបញ្ហាអយុត្តិធម៌សង្គម។ សូមប្រិយមិត្តស្តាប់បទសម្ភាសន៍រវាងលោក សឹង សុផាត នៃ VOA ជាមួយអ្នកនាង ស៊ីរិ សាវីណា អំពីខ្លឹមសារសំខាន់ៗនៃអត្ថបទនេះ។